ភាគទី15

1.1K 52 1
                                    

យ៉ូឈីង ដើរទាញជាយរ៉ូបវែងអូសដីរបស់ខ្លួនចុះមកជាន់ខាងក្រោយ សំដៅទៅរកផ្ទះបាយធំដែលនៅម្ខាងទៀត ដោយទឹកមុខក្រញូវជាប់ ព្រោះមិនទាន់បាត់មួម៉ៅដោយសារប្រុសម្នាក់នោះនៅឡើយ
គិតមើលទៅនាងខំចិត្តល្អនាំគេលេងសើចអោយសប្បាយចិត្តបន្តិច តែគេវិញបែរជាមើលមិនឃើញ ហើយថែមទាំងដេញនាងចេញមកអោយធ្វើអីអោយញាំទៅវិញ គេគិតថានាងជាអ្នកបម្រើដាច់ថ្លៃឬមួយក៏យ៉ាងម៉េច?
«អ្នកនាង យ៉ូឈីង ត្រូវការអ្វីមែនទេ?»សំឡេងទន់ភ្លន់របស់ ឈឺសស៊ូរិ ទាញសតិអ្នកម្ខាងទៀតអោយត្រលប់បច្ចុប្បន្នវិញ
«ជា ឈឺសស៊ូរិ ទេខំតែភ័យស្មានថាអ្នកណា...»យ៉ូឈីង ដកដង្ហើមធូរទ្រូងចេញមកយ៉ាងវែង ពេលឃើញថាអ្នកឈរនៅចំពោះមុខជាអ្នកណា
«អ្នកនាងត្រូវការអ្វីមែនទេទើបចូលមកទីនេះ?»ឈឺសស៊ូរិ ញញឹមតិចៗដាក់អ្នកម្ខាងទៀតតាមមារយាទ មុននឹងដាក់កន្សែងជូតតុនៅក្នុងដៃទៅលើឡាប៊ូវិញ
«គឺខ្ញុំមកធ្វើរបស់ងាយៗអោយអ្នកប្រុស ឈឺសស៊ូរិ ញាំ»យ៉ូឈីង ញញឹមតបមុននឹងទាញរបស់ផ្សេងៗចេញពីទូរទឹកកកចេញមក ដើម្បីធ្វើអាហារងាយៗអោយ រីហ្សែក ញាំ
«មួយរយៈនេះអ្នកប្រុសធំដូចជាញាំអាហារបានច្រើនជាងមុនខ្លាំងណាស់»ឈឺសស៊ូរិ ជួយយកបន្លែស្រស់ៗយកទៅលាង
«មែនឬ?អ៊ីចឹងបានន័យថា ធម្មតាគេមិនសូវញាំច្រើននោះទេ?»
«ចាស មិនសូវញាំច្រើនទេ ពេលខ្លះក៏ញាំមិនបានទៅជាក្អួតទៀតផង»
«អាការៈរបស់គេដូចមនុស្សមានបញ្ហាក្រពះអ៊ីចឹង តើគេធ្លាប់ហៅគ្រូពេទ្យមកពិនិត្យ ឬចេញទៅខាងក្រៅដើម្បីពិនិត្យមើលរាងកាយដែរទេ?»
«អ្នកប្រុសធំមិនដែរចេញក្រៅទេ កាន់តែហៅពេទ្យមកភូមិគ្រឹះទៀត គឺគាត់កាន់តែថយចេញឆ្ងាយ មិនអោយនរណាចូលទៅជិតឡើយ អ្នកនាងជាមនុស្សដំបូងដែលបានចូលក្បែរអ្នកប្រុស ហើយជិតស្និទ្ធបែបនេះ...»
«ហេតុអីគេក្លាយទៅជាមនុស្សបែបនេះ ខ្ញុំជឿថាគេមិនមែនបែបនេះតាំងពីតូចមកឡើយ មានអ្វីលាក់បង្អាប់នៅពីក្រោយរឿងនេះមែនទេ?»ដៃដែលកំពុងហាន់បន្លែពេលនេះទៅជាអាក់ពេលនិយាយប្រយោគមួយឃ្លានេះចប់ មុខស្អាតងើបបន្តិចសម្លឹងមុខអ្នកនៅក្បែរ ដែលកំពុងមានទឹកមុខមិនសូវល្អប៉ុន្មាន
ក្នុងពេលដែលនាងសម្រេចចិត្តហើយថានឹងជួយគេ ដូច្នេះហើយនាងគួរតែបានដឹងរឿងគ្រប់យ៉ាង ដែលបានកើតឡើងចំពោះគេអោយបាន ទោះតាមវិធីបែបណាក៏ដោយ
«ហេតុអីសុខៗអ្នកស្រាប់តែនិយាយរឿងបែបនេះទៅវិញ?»
«ព្រោះខ្ញុំមិនអោយនរណាម្នាក់ធ្វើបាបគេបានតទៅទៀតឡើយ គេក្លាយទៅជាបែបនេះវាប្រាកដជាមាននរណាម្នាក់នៅពីក្រោយមិនខាន»យ៉ូឈីង សម្លឹងមុខ ឈឺសស៊ូរិ ដោយក្រសែភ្នែកមុតស្រួចបំផុត ពេលឃើញទឹកមុខនាងពេលនេះហើយ នាងក្រមុំក៏ងាកមុខចេញមកចាប់អារម្មណ៍នឹងអាហារដែលត្រូវធ្វើវិញ
«អ្នកនាងនិយាយធ្វើដូចជាអ្នកប្រុសធំត្រូវមនុស្សនៅក្នុងភូមិគ្រឹះនេះធ្វើអ៊ីចឹង ទាំងដែរគ្រប់គ្នានៅទីនេះ សុទ្ធតែខ្លាចអ្នកប្រុសធំដូចគ្នាទាំងអស់»
«មែនឬ?»នាងក្រមុំធ្វើជាញញឹមអស់សំណើច មុននឹងចាប់ផ្ដើមដួសបបរដាក់ចានពីរ ដែលដាក់លើថាសដោយការយកចិត្តទុកដាក់
«អរគុណសម្រាប់ជំនួយ ខ្ញុំទៅសិនហើយ»យ៉ូឈីង ញញឹមដាក់អ្នកម្ខាងទៀតជាលើកចុងក្រោយ មុននឹងបែរខ្នងដើរចេញទៅបាត់
ឈឺសស៊ូរិ តាមសម្លឹងមើលខ្នងតូចស្ដើងនោះដោយក្រសែភ្នែករាបស្មើ មុននឹងដើរចេញពីត្រង់នេះដូចគ្នា ដោយគ្មាននរណាដឹងទេថានាងកំពុងតែគិតអ្វី

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now