ភាគពីរ

1.6K 57 0
                                    

ពីរខែក្រោយមក...
«ពួកយើងស៊ើបបានហើយល្បង»
រូបថតរបស់មនុស្សពីរនាក់បានដាក់ទៅលើតុធំ នៅចំពោះមុខប្រមុខអ្នកលេងនៅក្នុងតំបន់ ដៃក្រាស់សុទ្ធតែស្នាមសាក់ចាប់កាន់រូបថតរបស់បុរសម្នាក់យកទៅមើល មុននឹងយកមួយសន្លឹកទៀតដែលជារូបថតរបស់មនុស្សស្រី ស្រស់ស្អាតគួរស្រឡាញ់ ហើយចុងមាត់របស់ប្រមុខអ្នកលេងក៏ញោចចេញមកយ៉ាងកំណាច
«ស្រីម្នាក់នេះជាអ្នកណា?»
«នាងឈ្មោះ ឈីន យ៉ូឈីង ជាគ្រូពេទ្យធ្វើការនៅមន្ទីរពេទ្យ យីន សុងវាង »
«យីន សុងវាង មែនទេ?»
«បាទល្បង»
«ចុះប្រុសម្នាក់នេះ?»
«ក្វាង ម៉ងកាន ពេលនេះបានផ្លាស់ទៅរៀបបន្តនៅបរទេសហើយ ដោយមានជំនួយជាសម្ងាត់ពី សម្ព័ន្ធ នីកូល​ណាយ ឆឺងហ្គេល»
«អ៊ីចឹងឬ ចុះវានិងស្រីម្នាក់នេះត្រូវជាស្អីនឹងគ្នា?»
រូបថតទាំងពីរត្រូវដាក់មកលើតុម្ដងទៀត ដើម្បីអោយកូនចៅបានឃើញ
«ពួកគេត្រូវជាសិស្សច្បងនិងសិស្សប្អូន រស់នៅកន្លែងស្នាក់របស់សាលា នៅបន្ទប់ជាប់គ្នា»
«ល្អណាស់...ធ្វើបែបណាក៏បានយកស្រីម្នាក់នេះមកអោយបាន»
«បាទល្បង...»
ទទួលបញ្ជារួចបុរសអ្នកលេងបួនប្រាំនាក់ក៏ប្រញាប់ចាកចេញទៅធ្វើការងារយ៉ាងលឿន ខណៈអ្នកបញ្ជាកំពុងចាប់ទាញរូបថតទាំងពីរមកវិញម្ដងទៀត ចាប់ហែកវាដាច់ជាចំណែកៗ ធ្វើហាក់បានចាប់ហែកសាច់របស់មនុស្សនៅក្នុងរូបថត

«ឈីងឈីង ជិតដល់ម៉ោងចេញហើយមែនទេ? »
«ចាស ជិតដល់ម៉ោងចេញហើយប្រធានគិលានុដ្ឋាយិកា ស៊ីន »យ៉ូឈីង ងើបមុខមើលនាឡិកាដែលព្យួរនៅខាងមុខហើយ ក៏ងាកមកញញឹមតបស្រីស្អាតដែលឈរនៅពីមុខឡប់ប៊ីវិញ
«ថ្ងៃនេះមានណាត់អ្នកណាឬអត់?»
«ចាស?»
«គឺខ្ញុំក៏ចេញយាមម៉ោងប្រាំបួនកន្លះដែរ ទើបចង់បបួល ឈីងឈីង ទៅញាំអីជាមួយគ្នា»
«អូ...ចាស»
«អ៊ីចឹងទៅផ្លាស់ខោអាវទៅ ដល់ម៉ោងហើយ»
«ចាសប្រធានគិលានុដ្ឋាយិកា ស៊ីន »
«ហ្វុង តានយ័ន ខ្ញុំចេញទៅមុនហើយណា»យ៉ូឈីង មិនទាន់ចេញទៅភ្លាមៗតែងាកមកដាស់អ្នកលួចដេកនៅម៉ោងការងារ ដូចជា ហ្វុង តានយ័ន សិនមិនអ៊ីចឹងទេគ្មានអ្នកណាទទួលខុសត្រូវនៅខាងមុខនេះទេ
«អឺ...អូខេ ទៅចុះខ្ញុំនឹងថែនៅត្រង់នេះ»ស្រីតូច តានយ័ន លើកដៃបិទមាត់ស្ងាបម្ដងទៀតទាំងភ្នែកមិនទាន់បើកស្រឡះល្អ
«បើមើលថែមែនជួយបើកភ្នែកមើលផង កុំបន្លំបិទភ្នែកម្ដងហើយម្ដងទៀតបែបនេះបានទេ តានយ័ន »
«អ៊ីយ៉ា!ឈីងឈីង មិនមែនខ្ញុំមិនចង់បើកទេតែវាបើកមិនរួច»
«បើចង់បើករួចណា ខ្ញុំថាឯងគួរតែកាត់បន្ថយមើលប្រលោមលោកដាច់យប់ខ្លះក៏បាន ដើម្បីសម្រស់និងសុខភាពរបស់ឯងខ្លះផងទៅ»
«ឯងមិនយល់ពីអារម្មណ៍របស់អ្នកស្នែហាវិស័យប្រលោមលោកដូចជាខ្ញុំទេ ឈីងឈីង »តានយ័ន លើកម្រាមដៃចង្អុលគ្រវីតិចៗដាក់មុខ យ៉ូឈីង ដូចចង់ប្រាប់ថានាងគ្មានថ្ងៃយល់ឡើយ
«ខ្ញុំក៏មិនចង់យល់ដូចគ្នា ព្រោះខ្ញុំមិនចូលចិត្តមើលប៉ុន្មានទេ»
«មកពីឯងមានអ្នកនៅក្នុងចិត្តរួចហើយទើបដាក់ចិត្តមើលមិនចូលបែបនេះ»
«ខ្ញុំគិតថាឈប់និយាយជាមួយឯងល្អជាង ថ្ងៃនេះខ្ញុំមានណាត់ជាមួយប្រធានគិលានុដ្ឋាយិកា ស៊ីន ផងទៅសិនហើយ»
«ធ្វើដំណើរដោយសុវត្ថិភាពស្រីមុខស្អាត មួយរយៈនេះមានព័ត៌មានចុះផ្សាយពីការបាត់ខ្លួនរបស់ស្រីៗច្រើនណាស់ ប្រយ័ត្នខ្លួនផងទៅ»
«ដឹងហើយ»យ៉ូឈីង សើចជាមួយពាក្យបង្អាប់របស់មិត្តសម្លាញ់ មុននិងចាកចេញទៅផ្លាស់ខោអាវធម្មតា ចាកចេញទៅជាមួយប្រធានគិលានុដ្ឋាយិកា ស៊ីន។

ទណ្ឌកម្មបេះដូង(ចប់)Where stories live. Discover now