ភាគទី02:រំអួយ!

670 70 0
                                    

ក្រោយពីមានរឿងហើយ ការណាត់ជាមួយគេក៏ត្រូវផ្អាកនាយជិះម៉ូតូមកដល់មុខហាងទុកម៉ូតូស្រួលបួលដោះមួកចេញរួចហើយក៏ដើរចូលហាង

« និយាយចឹងយើងគិតត្រឡប់ទៅវិញសិនហើយណា យើងត្រូវទៅទទួលអ្នកមេដោះពីមន្ទីរពេទ្យផង» ជុងវ៉ុនកាលដែលបានមកជជែកជាមួយមិត្តអស់រយ:ពេលយូរគួរសមក៏គិតនឹងលាត្រឡប់ទៅវិញ

« ទំនេរចាំយើងឈៀងចូលទៅលេង នឹងអាលបានមើលលោកអ៊ុំផង»ស៊ុននូ

« ចឹងយើងទៅហើយណា»ជុងវ៉ុនរៀបដលរចេញទៅក៏ប្រទះនឹងជេយ៍ដើរចូលមកទាំងមើលកែងដៃដែលរបួស

« ដៃHyungទៅត្រូវនឹងអីមកនឹង? »ស៊ុននូគ្រាន់ឮមិត្តខ្លួននិយាយក៏ប្រញាប់មកមើលបងខ្លួនដឹកដៃទៅអង្គុយលើតុហើយសួរ

« បងឯងទៅត្រូវនឹងអីមក?» ស៊ុននូ

« ចាំខ្ញុំទៅយកថ្នាំលាងរបួសអោយ ស៊ុននូឯងទុកត្រង់ណា»ជុងវ៉ុន

« នៅក្នុងទូដាក់ថ្នាំថតទី2ឯងរកទៅឃើញហើយ»

« ok ! ចាំបន្តិច»

« ប្រាប់ខ្ញុំបាននៅថាបងទៅត្រូវនឹងអីមក?»ស៊ុននូចាប់ដៃមើលក្រឡឹងស្នាមរបួស

« គឹបងដួលម៉ូតូ» ជេយ៍និយាយទាំងមុខក្រញូវ

« បងឯងនេះអាឡាក់អាឡើតណាស់ជិះមិនចេះប្រយ័ត្នសោះ»ស៊ុននូ

« ម៉េចមកថាអោយបងអាពួកនោះតើជិះមិនដឹងប្រញាប់ទៅងាប់ឯណាវា បានមិនចេះមើល! សង្ស័យគ្មានភ្នែកទេដឹង » ជេយ៍

« ថ្នាំមកហើយ » ជុងវ៉ុនកាន់ប្រអប់ថ្នាំមក

« អរគុណច្រើនណាឯង»ស៊ុននូទទួលប្រអប់ថ្នាំហើយក៏ចាប់លាងរបួសអោយបងខ្លួន

« អួយ! តិចៗទៅមើលក្រហាយ»ជេយ៍

« ដឹងហើយលោកម្ចាស់បង ! មាឌប៉ុនដំរីរំអួយនោះ»ស៊ុននូនិយាយបង្អូសសម្លេងហើយក៏លាបសង្កត់ខ្លាំងៗបន្តិច

« អួយឈឺ ! មកជួយឬបន្ថែមនៀក»ជេយ៍

« លាងអោយតិចៗហើយមកធ្វើអួយ ទាល់ខ្លាំងៗបានស្អាតអស់មេរោគណាអាបងជេយ៍»ស៊ុននូញាក់ចញ្ចើមត្រឺតៗឌឺអ្នកម្ខាង

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now