ភាគទី25: សុំទោស

414 66 10
                                    

ឡានបើកលឿនស្លេវចូលក្នុងភូមិគ្រឹះ មិញនេះឡើងឡានមកហុីសឺុងបើកឡានលឿនខ្លាំងណាស់ទើបមកដល់ផ្ទះលឿនបែបនេះ

« មោនេះ ចុះមោ ! » គ្រាន់តែឡានឈប់ភ្លាមហុីសឺុងដើរចុះចេញហើយមកបើកទ្វារឡាន ចាប់ទាញជុងវ៉ុនទាំងកម្រោល

« អោយដៃជើងប្រុសកណ្ដាលផ្សារណ៎.. »នាយរុញជុងវ៉ុនផ្អឹបជាប់នឹងឡានហើយច្របាច់ថ្គាមខ្លាំងៗ

«  យ៉ាងម៉េច ស្រេកឃ្លានប្រុសណាស់មែនទេ ការជាមួយយើងទើបតែបានមួយថ្ងៃ ណាត់ប្រុសអោបថើបគ្នាកណ្ដាលផ្សារ??? »

« ... ផាច់ ... »ហុីសឺិងត្រូវងាកមុខទៅម្ខាងដោយសារកម្លាំងដៃរបស់ជុងវ៉ុន ហេតុអីក៏ខឹងមិនដឹងក្បាល មិនដឹងកន្ទុយបែបនេះ ថាអោយម៉ោកៗមានសួររកដើមទងខ្លះដែរទេ វាឈឺចិត្តណាស់ដែលគេដៀលកប់មាត់នូវទង្វើដែលខ្លួនមិនបានធ្វើ !

« លោកនិយាយដូចជាហួសហេតុពេកហើយ ខ្ញុំមិនធ្វើរឿងថោកទាបបែបនឹងទេ  ! »រាងតូចស្រែកដាក់អ្នកជាប្ដីវិញទាំងរវង្វង់ភ្នែកក្រហមទឹកភ្នែកប្រែក្លាយពីរឹមៗប្ដូរធ្លាក់ចុះមកលើផែនថ្ពាល់

« ហួសហេតុ ? យើងឃើញនឹងភ្នែកតើអោយយើងនិយាយបែបម៉េចវិញ »ហុីសឺុងស្ទុះកម្រោលម្ដងទៀតចាប់ដៃទាំងសងខានរបស់ជុងវ៉ុនសង្កត់ផ្អឹបជាប់ឡាន

« ខ្ញុំមិនដែលស្គាល់គេទេ !! »

« មិនដែលស្គាល់គេមកអោបថើបគ្នាបែបនឹងមែនទេ ?? មនុស្សមិនស្គាល់គ្នាគេធ្វើបែបនឹងឬ??»

« ខ្ញុំពិតជាមិនស្គាល់គេពិតមែន »

« មិន ស្គាល់គ្នាធ្វើប៉ុណ្ណឹង ចុះទម្រាំស្គាល់ថ្វាយខ្លួនអោយគេដែរទេ !!!»ហុីសឺុងកាន់តែខឹងអត់ដឹងរឿងស្រែកសម្លុតដាក់ជុងវ៉ុន

«  ខួរក្បាលនរករបស់លោកគិតបានតែរឿងបែបនឹងទេហេស?? ហាស់ !?? » រាងតូចមិនខ្លាចនឹងគេខំស្រែកតមាត់ជាមួយគេវិញ

« បងទាំងពីរមានរឿងអីនឹង »ឮសម្លេងឈ្លោះគ្នាក្ដែងៗនៅមុខផ្ទះពេកទើបនីគីចេញមកមើល ឯហិីសឺុងគ្រាន់តែឮសម្លេងប្អូននាយក៏ព្រលែងដៃរបស់ជុងវ៉ុនវិញហើយថយគម្លាតពីចេញរាងតូច ជុងវ៉ុនក៏រហ័សលើកដៃជូតទឹកភ្នែកចេញខ្លាចប្អូនថ្លៃឃើញ~

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now