ភាគទី33 : បងប្អូនត្រូវចេះចែករំលែក

367 48 2
                                    

  +ភូមិគ្រឹះក្វាង

« អ្នកនាងតូច លោកដុងយីនមករក»អកយាយរាយការណ៍ប្រាប់ម្ចាស់ស្រីដែលកំពុងតែអង្គុយធ្វើការរបស់នាង

« ទៅប្រាប់បងយីនវិញទៅ ខ្ញុំមិនទំនេរ »

« ទាល់តែអាអ្នកបម្រើនោះមែនទេ ទើបមានពេលអោយវា?!»មិនចាំបាច់អីអោយអកយាយទៅប្រាប់នាយវិញទេ គឺនាយសម្រុកចូលមកខ្លួនឯងតែម្ដង~
ជីអាបិទlaptopរបស់នាងទុកហើយក្រោកឈរកាន់laptopនោះបំណងចង់ឡើងទៅខាងលើអោយបាត់គេគ្មានអារម្មណ៍អីមកឈ្លោះជាមួយនាយកម្លោះទេកំពុងតែស្មុគស្មាញរឿងការងារផង

« បងកុំចេះតែនិយាយហើយយកអ្នកផ្សេងមកពាក់ព័ន្ធបែបនេះអី ! »នាងនិយាយហើយងាកខ្លួនបំណងបែរចេញតែក៏ត្រូវកាត់ដំណើរដោយសម្ដីរបស់ដុងយីន

« ឬក៏វាមិនពិត? សម្រាប់បងអូនរវល់? ចុះវាម៉េចក៏អូនមិនរវល់ដែរទៅ? »

« បងកុំធ្វើជាមនុស្សដែលប្រចណ្ឌអត់ហេតុផលបានអត់? »

« ក៏ព្រោះតែអូនបែបនោះពិតមែន! »

« មកពីការគិតរបស់បងទៅវិញទេ ប៉ុន្តែវាក៏មិនប្រាកដដែរណា បើបងនៅតែធ្វើចរិកបែបហ្នឹងទៀត»នាងស្រីនិយាយលះៗច្បាស់ៗដាក់នាយជាគូដណ្ដឹងមុននឹងឡើងទៅខាងលើដោយមិនខ្វល់ពីដុងយីនបន្តិចសោះ~

« ជីអា...ចុះមកនិយាយជាមួយបងវិញ ..ជីអា ~ជីអា... ពុទ្ធោអ្ហើយ!!!!!! »នាយខឹងច្រឡោតទាត់សាឡុងមួយជើង~

« បងមិនឈប់ត្រឹមហ្នឹងទេជីអា អូនចាំមើលចុះ »នាយស្រែកឮៗដើម្បីអោយឮដល់ជីអា~~

       +ហ្គីវីសភូមិគ្រឹះជុង
ហុីសុឺងរួចធុរ:តាមខេត្តនាយក៏ត្រឡប់មកវិញ ប៉ុន្តែនាយមកផ្ទះនៃហ្គីវីសមុនសឹមទៅផ្ទះខាងភរិយា ~

« ពិសារទឹកសិនបងប្រុស ! បងឈុល »នីគីដើរចូលមកជាមួយនឹងទឹកពីរកែវ

« អរគុណច្រើនអ្នកប្រុសតូច » ស៊ុងឈុល

« អ្នកម៉ាក់ធំ និងពូតូចទៅណាហើយ ហេតុអីក៏នៅផ្ទះតែម្នាក់ឯង »បញ្ចប់ប្រយោគសួរប្អូនទើបនាយអកទឹកផឹក

« អ្នកម៉ាក់ធំនិងពូតូច គាត់ចេញទៅទិញរបស់របរប្រើប្រាស់ក្នុងផ្ទះនឹងណាបង ! »

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now