ភាគទី60:ភាគបញ្ចប់

816 72 49
                                    

អ្នកទោសទាំងអស់កំពុងតែនាំគ្នាបោសសម្អាតក្នុងបរិវេណគុក ធ្វើការក្រោមមេឃក្ដៅបែកញើសសស្រាក់គ្រប់តែគ្នា មិនទាន់ជាថ្ងៃត្រង់ម៉ោង12អីនោះទេម៉ោងទើបតែ9ជាងតែមេឃក្ដៅខ្លាំង ក្នុងនោះក៏បង្ហាញអោយឃើញរាងតូចជុងវ៉ានដែរគេកំពុងជួយជម្រះស្មៅជាក្រុម~ ជុងវ៉ានលើកដៃជូតញើសដែលហូរ ឥឡូវគេប្លែកជាងមុនណាស់ គេមានសក់វែងជាងមុន ស្បែកមិនសូវល្អល្អះដូចមុន មានពុកមាត់ទៀត

« ខិតទៅនោះបន្តិចទៅ ចំជាទើសដៃជើងមែន»អ្នកទោសម្នាក់ក្នុងចំណោមនោះបានដេញអោយជុងវ៉ានខិតទៅម្ខាង ព្រោះវាទើសកន្លែងធ្វើការ ជុងវ៉ានមិនមាត់អ្វីក៏ខិតទៅតាមអ្វីដែលគេប្រាប់ និយាយតាមត្រង់ទៅអ្នកទោសម្នាក់នេះនិងគ្នីគ្នារបស់គេ មិនចូលចិត្តជុងវ៉ាននោះទេ ចូលចិត្តរករឿងធ្វើបាបមិនលើកលែងសូម្បីកន្លែងងូតទឹក តែក៏មានអ្នកទោសពីរបីនាក់ដែលស្រលាញ់ចូលចិត្តហើយការពារជុងវ៉ានពីពួកប៉ុន្មានអ្នកនោះដែរ~

« មកខាងនេះមកទុកអោយខ្ញុំទៅខាងហ្នឹង »បុរសម្នាក់មានមាឌធំជាងជុងវ៉ានបាននិយាយទៅកាន់គេដើម្បីដូរកន្លែងពួកនឹងទាល់តែប៉ះជាមួយគេបានមិនហ៊ាន~

« មិនអីទេបង ពួកយើងឆាប់ធ្វើទៅអោយឆាប់ហើយមេកក៏ក្ដៅណាស់ដែរ»រាងតូចតបទៅគេវិញដោយញញឹមហើយងាកមកបន្តការងាររបស់ខ្លួន~ ភ្លាមនោះក៏មានបុរសម្នាក់ដែលជាអ្នកមើលការខុសត្រូវគ្រប់គ្រងមនុស្សក្នុងគុកនេះដើរចូលមក~

« អ្នកណាមានលេខរៀង152 មានមនុស្សមកសុំជួប »ដោយឮសម្លេងបុរសម្នាក់នោះនិយាយដាក់មេក្រូឮៗហើយជុងវ៉ានក៏ងើបមុខឡើងហើយងាកទៅរកបុរសម្នាក់នោះ

«គឺខ្ញុំបាទ! »ជុងវ៉ានក្រោកឈរហើយលើកដៃឆ្លើយទៅកាន់បុរសម្នាក់នោះ

« មកតាមខ្ញុំមក សាច់ញាតិចង់ជួប»

« បាទ »ជុងវ៉ានមិននៅរេរាច្រើនក៏ចេញដើរទៅតាមបុរសម្នាក់នោះ ប្រហែលជាជុងវ៉ុននាំក្មួយមកលេងគេទៀតហើយមើលទៅ ពិតជានឹកក្មួយណាស់~
ជុងវ៉ានដើរតាមបុរសម្នាក់មកដោយមានស្នាមញញឹមលើផ្ទៃមុខគេពិតជាសប្បាយចិត្តដែលបានប្អូននាំក្មួយមកលេងនឹងគេ ក្មួយរបស់គេស្រលាញ់ចូលចិត្តគេណាស់ ទោះបីគេជាអ្នកទោសគេមានសភាពមិនស្អាតបាតដូចមុនតែក្មួយរបស់គេមិនបានខ្ពើមរអើបថែមទាំងសរសើរថាអ៊ំរបស់គេសង្ហារថែមទៀត~ជុងវ៉ានត្រូវបានចូលអង្គុយលើកៅអីក្នុងកន្លែងសួរសុខទុក្ខគេញញឹមសប្បាយចិត្ត តែក៏ប្ដូរទឹកមុខវិញព្រោះអ្នកដែលមកមើលគេមិនមែនជាជុងវ៉ុននោះទេ~តែជាមនុស្សម្នាក់ដែល~~~
បុរសម្នាក់ដែលមកសួរសុខទុក្ខរាងតូចនោះនៅលើផ្ទៃមុខពោរពេញដោយស្នាមញញឹម មុននឹងលូកដៃចាប់ទូរស័ព្ទលើតុដើម្បីឆ្លើយឆ្លងទៅកាន់រាងតូច~អ្នកខាងនោះក៏លើកទូរស័ព្ទមកផ្អឹបក្បែរត្រចៀកដូចគ្នា កែវភ្នែកគេក្រហមកល់ចង់យំហើយ មិននឹកស្មានថាមនុស្សម្នាក់នេះមកសួរសុខទុក្ខគេនោះទេ គេបាត់ទៅណាច្រើនឆ្នាំហើយមិនដែលមករករាងតូចសូម្បីម្ដង~

You've reached the end of published parts.

⏰ Last updated: Mar 12 ⏰

Add this story to your Library to get notified about new parts!

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now