ភាគទី14: មានអ្នកក្នុងចិត្តឬនៅ

336 49 6
                                    

មេដោះក្រោយពីត្រឡប់មកពីខ្ចីប្រាក់ទើបប្រញាប់មកបង់ហើយចូលមកមើលលោកហ្សេនដេ

« លោកម្ចាស់ »ទឹកភ្នែកមេដោះស្រក់ហូរម៉ាត់នៅពេលដែលហៅឈ្មោះលោកម្ចាស់

« ថ្ងៃនេះអ្នកប្រុសរវល់មើលថែរក្រុមហ៊ុនដូចមុនចឹងទើបគាត់មិនបានមកមើលលោកម្ចាស់ »មេដោះជាអ្នកមកមើលលោកហ្សេនដេរាល់ថ្ងៃហើយតែងតែនិយាយថា ជុងវ៉ុនជាប់ការងារនៅក្រុមហ៊ុន ទាំងដែលការពិតលោកហ្សេនដេដឹងទៅហើយថាវាបែបណានោះ។
___
« ពូ..ពូឯងមើលត្រីនោះទៅ »នីគីចង្អុលទៅត្រីដែលកំពុងហែលមកសុីចំណីដែលគេដាក់អោយ ថ្ងៃនេះគេណាត់គ្នាមកធ្វើបុណ្យជាមួយគ្នា កន្លែងមុនគេដែលត្រូវគឺកន្លែងអោយចំណីត្រីទើបពួកគេឈរអោយចំណីត្រីនេះឯង ពួកគេមួយរយៈនេះដូចជាស្និទ្ធស្នាលនឹងគ្នាគួរសមដែរ ។

« ត្រីនឹងយ៉ាងម៉េចហេស? »នាយចងចិញ្ចើមសួរទៅនាយតូចវិញ

« គឺមុខរបស់វាដូចពូចឹងហិសហិស »នីគី

« ឯងសរសើរ ឬបង្អាប់យើងទៅ  »ជេយ៍

« ក៏សរសើរនោះអី មើលចុះវាគួរអោយស្រលាញ់ណាស់ »នីគី

« ស្រលាញ់ទិញយកទៅចិញ្ចឹមទៅ »ជេយ៍

« ពូទិញអោយមកខ្ញុំយកភ្លាម »នីគី

« កុំចង់ខ្សែលើ ចង់បានទិញខ្លួនឯង »ជេយ៍

« ខ្ញុំដឹងហើយ តោះទៅកន្លែងផ្សេងទៀត »នីគី

« អ្ហឹម! »ជេយ៍ងក់ក្បាលហើយពួកគេក៏ដើរចេញពីកន្លែងនោះ ដើម្បីទៅអោយចំណីសត្វជាច្រើនទៀត។
នៅក្រោមដើមឈើធំមួយជេយ៍និង នីគីអង្គុយនៅទីនោះ

« ពូ... » នីគី

« យ៉ាងម៉េច? »ជេយ៍

« សួរពូមួយបានទេ? »នីគី

« សួរដប់ក៏បានដែរ »ជេយ៍

« អញ្ចឹងសួរហើយណា »នីគី

« អ្ហឹមសួរមកចុះ »ជេយ៍

« រាល់ថ្ងៃនេះ ពូមានអ្នកនៅក្នុងចិត្តឬនៅ »ជេយ៍ឮបែបនេះក៏ងាកមករកនីគី នីគីក៏ងាកមកមើលជេយ៍ដូចគ្នា

« ឆ្លើយទៅ »នីគី

« សួរអីបែបនឹង? »ជេយ៍

« គ្រាន់តែជាសំណួរតើ ពូឆ្លើយទៅ »នីគី

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now