ភាគទី03:ខ្លាចប៉ាមិនយល់ស្រប!

487 59 0
                                    

ថ្ងៃថ្មីនាយតូចគ្រោងឈុតជាមួយនឹងអាវស្ដើងពណ៌ប្រផេះខោខ្លីត្រឹមជង្គង់ នាយតូចបោះជំហានដើរចុះពីជណ្ដើរមកមួយៗក៏ជួនជាពេលដែល ស៊ូអ៊ុន និង ហ្វីយ៉ាណា ដើរមកដូចគ្នា ។

« មកកូនអោយលឿន! »ស៊ូអ៊ុន

" ប្រញាប់ម្ល៉េះម៉ែ !! »ហ្វីយ៉ាណា

« អ្នកមីងនឹងបងស្រីទៅណាហ្នឹង? »ជុងវ៉ុន

« ទៅណាក៏បានជារឿងយើង ! មកកូន » ស៊ូអ៊ុន

« អ្នកមីងមិនទៅមើលលោកប៉ាទេឬ? »ជុងវ៉ុនបោះសម្ដីហើយស៊ូអ៊ុនក៏រាងឈប់ដំណើរហើយងាកមករកនាយតូចរួចនិយាយ

« យើងរវល់ គ្មានពេល ឯងទៅមើលទៅ »ស៊ូអ៊ុន

« តោះម៉ែកុំខ្វល់ជាមួយនឹងវាអីម៉ែ ! »ហ្វីយ៉ាណា

« តោះកូនតោះ »ស៊ូអ៊ុន
និយាយរួចពីរនាក់ម៉ែកូនក៏ចេញទៅ

« ហឹុម! »នាយតូចដកដង្ហើមធំមុននឹងមានទឹកថ្លាៗហូរធ្លាក់ចុះមក

« គាត់ហាក់មិនខ្វល់នឹងលោកប៉ាបន្តិចសោះ ! មិនដូចម៉ាក់ទេ !! »

@កាសសុីណូ

« ម៉ែមកកន្លែងល្បែងទៀតហើយ ?»ហ្វីយ៉ាណា

« អើ! ធ្វើដូចមិនដឹង ចង់ទៅដើរលេងឯណាក៏ទៅៗ ម៉ែចូលខាងក្នុងហើយ »ស៊ូអ៊ុន

« ឈប់ម៉ែ »

« យ៉ាងម៉េចទៀត»

« លុយ ! ម៉ែប្រុងអោយខ្ញុំដើរលេងអត់លុយមួយរៀលចេងហេស? »ហ្វីយ៉ាណា

« ហ្អនែស! កូនម្ដាយ ម៉ែចូលក្នុងហើយ »ស៊ូអ៊ុនក៏ចូលទៅខាងក្នុងហើយហ្វីយ៉ាណាក៏ចេញទៅ

« អា៎! ចាក់ហើយដកដៃ ចាក់ហើយដកដៃ »មេល្បែកបង្វិលអាប៉ោងស្រែកប្រាប់ថាចាក់ហើយដកដៃ
ស៊ូអ៊ុនដើរចូលក្នុងចំណោមហ្វូងមនុស្សរាប់រយ នាងដើរចូលក្នុងវង់បៀរ

កន្លងទៅយូរម៉ោង

« យ៉ាងម៉េចនេះវើយ! មេសុីរហូត!! ចង្រៃមែន »ស្រ្តីម្នាក់ក្នុងចំណោមស្រ្តីប្រហែល២០នាក់
ក្នុងវង់បៀរនិយាយដោយអារម្មណ៍មិនល្អព្រោះលេងលកបែងចាញ់ស្រីម្នាក់នោះគ្មាននរណាក្រៅពីស៊ូអ៊ុននោះទេ ។

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now