ភាគទី38: ជួបគ្នាម្ដងទៀត

310 47 12
                                    

ចេញពីមន្ទីរពេទ្យនីគីផ្ដល់ដំណឹងទៅប្រាប់ហុីសុឺងថាជេយ៍មិនអីទេ ចំណែកគេក៏ត្រឡប់មកភូមិគ្រឹះជុងវិញ~នីគីចុះពីតាក់សុីដើរចូលទៅក្នុងផ្ទះទាំងទឹកមុខស្ងួតក្រៀមក្រោះ

« aww... នីគី~ »ហូស៊ុកកំពុងនឹងរៀបថាយកឯកសារខ្លះៗទៅកាន់ក្រុមហ៊ុនដើម្បីអោយលេខារបស់ហុីសុឺងត្រៀមរៀបចំ តែពេលចេញមកដល់ក៏ប្រទះនឹងក្មួយដែលកំពុងតែដើរចូលមក~

« ម៉េចក៏មកវិញលឿនម្លេះ? ចុះឯណាអ្នកផ្សេង? »ហូស៊ុកសួរដោយភ្នែកសម្លឹងរកអ្នកផ្សេងនៅខាងក្រៅទៀតក្រែងឃើញ ក្រែងទៅដើរលេងហី ម៉េចក៏មកវិញតែម្នាក់ឯងចឹង? ចុះឯណាអ្នកផ្សេង?

« ក្មួយរបស់ពូម៉េចក៏ធ្វើមុខបែបនេះ? មានរឿងអី? »

« ពូតូច.. ហឺៗៗ»នីគីពេបមាត់យំហើយចូលទៅអោបពូតូចរបស់គេ

« អ្ហា~មានរឿងអីក្មួយសម្លាញ់របស់ពូ យំធ្វើអី អ្នកណាធ្វើអីក្មួយរបស់ពូប្រាប់ពូមកមើល៎»អ្នកជាពូមិនដឹងថាក្មួយមានរឿងអីនាយបានត្រឹមតែអង្អែលខ្នងក្មួយតិចៗលួងលោមគេ~
    +ផ្ទះសមុទ្រ
« នីគីថាយ៉ាងម៉េចខ្លះ ? បងជេយ៍យ៉ាងម៉េចហើយ»រាងតូចសួររាងក្រាស់ស្របពេលដែលកំពុងបណ្ដើរគ្នាសម្ដៅទៅរកឡាន

« ជេយ៍មិនអីនោះទេ ត្រូវរបួសបន្តិចបន្តួចតែប៉ុណ្ណោះ»

« អញ្ចឹងធូរចិត្តបន្តិច បើលោកអ៊ំដឹងប្រាកដជាបារម្ភកូនស្លាប់ហើយ»

« តែស៊ុននូមិនដឹងផង រឿងអីដឹងដល់ប៉ារបស់ជេយ៍នោះ ជេយ៍មិនប្រាប់ទេ  ខ្លាចគ្រប់គ្នាបារម្ភគេពេក បងចេញទៅក្រៅនៅផ្ទះមើលលោកប៉ាអោយស្រួល ចាំក្បាលល្ងាចចាំដើរលេង~»

« បាទ សុវត្ថិភាពតាមផ្លូវ  »ជុងវ៉ុនញញឹម ហើយហុីសុឺងថើបថ្ងាសរាងតូចមួយខ្សឺតមុននឹងឡើងឡានចេញទៅ
          +ភូមិគ្រឹះក្វាង
« ចៅហ្វាយ ថៅកែណាំត្រូវប៉ូលិសចាប់បានហើយទាន »

« ឯងទៅចាត់ការអោយរួចរាល់មុននឹងវាហើបមាត់ប្រាប់ប៉ូលិស »មេក្លោងធំនៅពីក្រោយកាជួយញដូររបស់ថៅកែណាំបានបញ្ជារអោយកូនចៅរបស់ខ្លួនទៅចាត់ការអោយរួចរាល់មុននឹងអ្វីៗត្រូវចប់~
    តុក~តុក~

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now