ភាគទី30:ខ្ញុំមិនដឹងខ្ញុំអាចនៅក្បែរលោកបានយូរប៉ុណ្ណា

384 50 1
                                    

     + ភូមិគ្រឹះហ្សេនដេ
  ជុងវ៉ុនបានត្រឡប់មករស់នៅផ្ទះរបស់គេវិញហើយ ប៉ុន្តែហុីសឺុងក៏មកនៅជាមួយដែរ ចំណែកភូមិគ្រឹះជុង ទុកអោយនីគីជាអ្នកនៅទីនោះ ដោយមានហូស៊ុកជាពូនៅមើលការខុសត្រូវលើក្មេងម្នាក់នេះ!
ជារៀងរាល់ថ្ងៃហុីសឺុងត្រូទៅធ្វើការតាមធម្មតាជាប្រចាំថ្ងៃ ជុងវ៉ុនក៏តែងតែយកបាយម្ហូបទៅអោយគេនៅឯក្រុមហ៊ុនដូចគ្នា ព្រោះមួយរយៈនេះហុីសឺុងមិនដែលបានបាយព្រឹកទេទើបនាយតូចយកទៅអោយ~~

  [ .... ]ជុងវ៉ុនកំពុងតែអង្គុយចាំហុីសឺិុងនៅតុអាហារ គេរៀបចំបាយទឹកជូនលោកម្ចាស់ហ្សេនរួចរាល់ហើយ រៀបចំអោយលោកម្ចាស់ចូលសម្រាកហើយ ដោយមានមេដោះនៅអានសៀវភៅឬរឿងនិទានអោយលោកម្ចាស់នៅឯបន្ទប់ ចំណែកឯងខ្លួននៅអង្គុយចាំស្វាមីត្រឡប់មកវិញ ~

  ទឺតៗ~~~~
គ្រាន់តែឮសុីផ្លេឡានភ្លាមជុងវ៉ុនរហ័សងើបចេញពីកៅអីហើយដើរទៅចាំទទួលហុីសឺុងនៅមាត់ទ្វារផ្ទះ~
នៅខាងក្រៅឯណោះឡានកំពុងបើកចូលមកហើយក៏ឈប់ ហុីសឺិងចុះចេញពីក្នុងឡានមកបោះដំណើរចូលទៅក្នុងផ្ទះ ទុកអោយស៊ុងឈុលយកឡានទៅចតតាមកន្លែងអោយស្រួលបួលហើយនាយនឹងបានទៅសម្រាកដូចគ្នា~

« យ៉ាងម៉េចដែរការងារ? ហត់ខ្លាំងអត់? »ស្របនឹងដំណើរដើរចូលមករបស់ស្វាមីរាងតូចក៏សួរនាំហើយ ដៃយារទៅទទួលអាវក្រៅនិងកាបូបធ្វើការរបស់ស្វាមី~~~

« អ្ហឹម..មិនហត់ទេ....»នាយទាញបន្ធូរក្រវាត់កបណ្ដើរឆ្លើយតបទៅរាងតូចបណ្ដើរ

« អញ្ចឹង លោកឆាប់ទៅងូតទឹកសម្អាតខ្លួនទៅ ខ្ញុំត្រៀមទឹកអោយលោករួចរាល់ហើយ »

« អ្ហឹម~»ហុីសឺុងញញឹមដាក់នាយតូចហើយគេក៏ឡើងទៅខាងលើ
~~
  នៅពេលដែលទទួលទានអាហារពេលល្ងាចជាមួយគ្នារួចពួកគេក៏នាំគ្នាឡើងទៅខាងលើ~
  ជុងវ៉ុនកំពុងរៀបចំកន្លែងគេង ឯហុីសឺុងនាយនៅឯបន្ទប់ធ្វើការឯណោះ......

« អ្ហឹម~ រួចរាល់ហើយ.... »ជុងវ៉ុនរៀបចំរួចហើយទម្លាក់អង្គុយលើពូក រលាស់អាវរបស់គេព្រោះវាក្ដៅស្អុះពេក នាយតូចក្រោកឡើងហើយដើរទៅបើកទូរដើម្បីយកកន្សែងរួចចូលក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនម្ដងទៀត~

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now