ភាគទី04: លុយមិនងាយរកទេ!

455 66 0
                                    

@ភូមិគ្រឹះJung

រាងខ្ពស់សមល្មមគ្រងឈុតប្រផេះមួយឈុត ដើរចុះពីជណ្តើរមកប្រកាន់ខ្ជាប់ទឹកមុខនឹងធឹងមុតមាំប្រៀបដូចជាសីហ:ឈរយាមល្អាងយ៉ាងអញ្ចឹង គេម្នាក់នេះគ្មាននរណាក្រៅពីហុីសុឺងនោះទេ

« ចៅហ្វាយ »ស៊ុងឈុល

« ប្រុសតូចរៀបចំខ្លួនហើយឬនៅ »

« នៅទេចៅហ្វាយ! មិនទាន់ឃើញអ្នកប្រុសតូចចុះមកទេ »

« បើគេចុះមកក៏ប្រញាប់នាំមក យើងទៅចាំក្នុងឡាន »

« បានទាន! »

« ហ្ហឹម! »នាយគ្រហឹមដើមកបន្តិចហើយបោះជំហានសំដៅទៅឡាន

« បងឈុលខ្ញុំមកហើយ តោះប្រញាប់ទៅខ្ញុំយឺតម៉ោងមិនខានទេ »នាយចុះមករត់តក់ក្រហល់លេវអាវក៏បិទខុស ស្បែកជើងក៏ទើបតែពាក់បានម្ខាង ម្ខាងទៀតនៅក្នុងដៃនៅឡើយ

« អ្នកប្រុសតូច ! »ដោយសារតែសកម្មភាពនាយធ្វើអោយស៊ុងឈុលទប់សំណើចមិនបានទៅហើយហាសហា

« យ៉ាងម៉េចបង! មោះជួយពាក់ស្បែកជើងអោយខ្ញុំបន្តិច ខ្ញុំសិតសក់សិន »នាយហុចស្បែកជើងដែលនៅដៃនោះហុចអោយស៊ុងឈុលនាយទទួលហើយពាក់ស្បែកជើងអោយអ្នកប្រុសតូចរបស់នាយ ចំណែកឯអ្នកប្រុសតូចកំពុងផ្អៀងផ្អងសិតវែកស្ទាយ៍ម៉ូតសក់ ។

« តោះបង រួចហើយតោះ ខ្ញុំយឺតម៉ោងមិនខាន »នីគី

« បាទ ! »

« អេ!ឈប់សិន ចុះបងសុឺងនោះបង? »នីគី

« អ្នកប្រុសធំនៅក្នុងឡានឯណោះទាន! »ស៊ុងឈុល

« ចឹងឆាប់ទៅ »និយាយរួចនាយក៏រត់ទៅប្រុយស៊ុងឈុលដែលជាជំនិតក៏ដើរទៅតាម

« Hyung!ខ្ញុំមកហើយ »នីគី

« អ្ហឹម! អោយឈុលចេញឡានទៅ »ហុីសុឺង

« បាទ! បងឈុលចេញឡានទៅបានហើយ » នីគី

« បាទអ្នកប្រុស »នាយងក់ក្បាលបន្តិចរួចក៏បើកឡានចេញពីភូមិគ្រឹះ

« Hyung! »

« យ៉ាងម៉េចមានការអី? »នាយនិយាយតែមាត់តែភ្នែកបែរជាបិទ

« ពេលណាទើបពូជុងត្រឡប់មកកូរ៉េវិញ »នីគី

« បងក៏មិនដឹងដែរ មិនឮដំណឹងអីទេ »

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Tempat cerita menjadi hidup. Temukan sekarang