ភាគទី55: មនុស្សបោកប្រាស់

390 62 13
                                    

ការងារដំបូងសម្រាប់ថ្ងៃថ្មីរបស់ហុីសុឺងគឺនាំជុងវ៉ុនទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព ថ្ងៃនេះត្រូវចេញទៅលំហែធ្វើដំណើរឆ្ងាយផងក៏ចង់នាំភរិយាមកជួបគ្រូពេទ្យអោយហើយ តែក៏មិនភ្លេចចាត់អោយគេជួយតាមរកជុងវ៉ានតាមពាក្យសុំរបស់ជុងវ៉ុនដែរ~

  ចំណែកនៅឯនេហ្វៀអាន់វិញ បងប្អូនកំពុងអង្គុយប្រឈមមុខដាក់គ្នា ដើម្បីវែកញែករកដំណើរដើមទងពីដើមមកថាវាយ៉ាងម៉េចខ្លះ ~~

« យើងមិនដឹងទេថាឯងនិងជុងវ៉ានទាក់ទងគ្នា កូនក្នុងពោះរបស់ជុងវ៉ានជាកូនរបស់ឯងឬ? »

« បាទ ប៉ុន្តែពេលនេះគេលែងនៅជាមួយខ្ញុំហើយ គេប្រហែលជាស្អប់ខ្ញុំណាស់ហើយមើលទៅទើបបានជាគេមិនចង់នៅជាមួយខ្ញុំ »

« គ្មានអ្នកណាចង់អោយកើតរឿងបែបនេះនោះទេ យើងស្គាល់ចរឹកជុងវ៉ានច្បាស់ជាងឯង រឿងខ្លះមកពីគេខ្លួនឯងបន្ទោសអ្នកផ្សេងក៏មិនកើត ! »

« បងស្គាល់គេយូរហើយមែនទេ?! »

« យូរហើយ តាំងតែពីគេមិនទាន់ស្គាល់ឯង មិនលាក់បាំងទេគេនិងយើងធ្លាប់ទាក់ទងគ្នា តែយូរទៅក៏ឆ្ងាយៗទៅរហូតដល់ពេលនេះឯង »

« ពេលនេះ គេរត់បាត់ហើយ ខ្ញុំគ្មានសល់អ្វីទៀតទេកូនក៏គ្មាន គេក៏រត់ចោលទៀត »

« ពេលដែលយើងជួបគេ គេជាមនុស្សបាត់បង់សតិម្នាក់ យើងយកគេមកនៅជាមួយ គេលេបថ្នាំជាប្រចាំដើម្បីរំងាប់ជំងឺសតិអារម្មណ៍របស់គេ ជុងវ៉ានស្អប់ជុងវ៉ុនណាស់ តទៅនេះឯងជួយចាំមើលជុងវ៉ុនផង យើងខ្លាចតែជុងវ៉ានមានគំនិតអ្វីមកធ្វើបាបជុងវ៉ុនទេ~ »

« ខ្ញុំបានដឹងខ្លះដែរ ជុងវ៉ុនប្រាប់ ចុះរឿងរបស់បងវិញយ៉ាងម៉េចហើយ??? »

« យើងគ្មានរឿងអីនោះទេ!!!! »ឮបងនិយាយបែបនេះគេក៏មិនចង់់ដេញដោលបងដែរគេយល់អារម្មណ៍ដែលត្រូវគេបោកប្រាស់វាឈឺប៉ុណ្ណា~~

[  .....  ]

ឯខាងនេះវិញយូរៗម្ដងទើបមានពេលមកជុំគ្រួសារ គ្រួសាររបស់ហ្គីវីស គ្រួសារឆេលស្ទីន គ្រួសារហ្គាដាហ្វ  និងគ្រួសារហ្សេនដេ បានសម្រាកលំហែកាយ ដោយនាំគ្នាសម្រាកនៅឯផ្ទះរបស់ហុីសុឺងដែលមាននៅជាប់សមុទ្រនោះ~នៅពេលដែលចេញមកទទួលទានអាហារពេលល្ងាចជុំគ្នានៅខាងមុខផ្ទះ ឃើញថានីគីមានសម្លៀកបំពាក់មួយសម្រាប់តែពីរពណ៌តែឯង ហើយជាឈុតគូរទៀត! ក៏ព្រោះតែពេលនោះទាំងស៊ុននូនិងជេយ៍ សុទ្ធតែចង់អោយគេពាក់គូរជាមួយនឹងគិតថាបើកចំហនៅថ្ងៃនេះឯង~ ទាំងគ្រួសារនាំគ្នាទទួលទានអាហារទាំងរីករាយ ទាំងជេយ៍និងស៊ុននូក៏មិនមាននរណាម្នាក់គិតអ្វីច្រើននោះដែរព្រោះនីគីចេះរកហេតុផលមកប្រាប់ពួកគេទាំងពីរហើយ~

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now