ភាគទី17 : ម្ចាស់បំណុលមករក

420 60 6
                                    

នៅក្នុងថ្ងៃទទួលសញ្ញាប័ត្រឬ ថ្ងៃបញ្ចប់ការសិក្សារបស់សិស្សមហាវិទ្យាល័យ សិស្សនិស្សិត ជាច្រើនស្ថិតក្នុងឈុតបញ្ចប់ការសិក្សារបស់ពួកគេក្នុងនោះក៏មាននាយកម្លោះសង្ហាររបស់យើងដែរគឺ នីគី ហ្គីវីស នីគីស្ថិតក្នុងឈុតបញ្ចប់ការសិក្សារបស់គេ ។ ស្លៀកពាក់បែបនេះទៅគេពិតជាសង្ហារខ្លាំងណាស់ បបូរមាត់ក្រហមព្រឿងៗផ្ទៃមុខសៗរលោងស្អាត ដែលធម្មជាតិផ្ដល់អោយគេមកពីកំណើត នីគីញញឹម.....

«  ពូតូច  » នីគីរត់ឆេមករកពូតូចរបស់គេដែលដើរមកព្រមទាំងមានបាច់ផ្កានៅក្នុងដៃហើយភ្ជាប់ជាមួយស្នាមញញឹមនៅលើផ្ទៃមុខ ~

« នេះជាការដូណា » ហូស៊ុកហុចបាច់ផ្កាអោយទៅនីគី

«  អរគុណពូតូច »នីគីទទួលបាច់ផ្កាពីហូស៊ុកហើយគេញញឹមអរគុណពូតូចរបស់គេ 

«  អីយ៉ា~~ ស្លៀកពាក់បែបនឹងទៅឡើងសង្ហារក្មួយសម្លាញ់របស់ពូ  » ហូស៊ុកអោបគេជាប់នៅក្នុងដៃ

« ខ្ញុំរៀនចប់ហើយពូ សប្បាយចិត្តណាស់សប្បាយចិត្តហិហិ »នីគីញញឹមបិទមាត់លែងជិតហើយគេសប្បាយចិត្តពេក

« ល្អហើយ នឹងបានមកជួយជំនួសដៃជើងរបស់បងឯងខ្លះ »ឮហូស៊ុកនិយាយដល់បងគេក៏លែងពីការអោបហើយមុខស្រពោន បងប្រុសមិនមកអបអរជាមួយប្អូន បងប្រុសដែលជាប់ការងារ !!!!

« មុខស្រពោនធ្វើអី ញញឹមទើបសង្ហារ »
នីគីក៏ញញឹមស្ញេញមុខរីកស្រស់ម្ដងទៀត

« អ្ហា! ម៉ាក់ធំ បងស៊ុងហ៊ុន »នីគីក្រលែកឃើញពួកគេមកក៏ខ្ទប់មាត់បើកភ្នែកធំៗ អាយរីនមកជាមួយកាដូរនៅក្នុងដៃ ស៊ងហ៊ុនក៏ដូចគ្នា

« ម៉ាក់ធំ... »នីគីក៏រត់ទៅអោបម៉ាក់ធំរបស់គេ អាយ
រីនលើកដៃអោបក្មួយវិញ ស៊ុងហ៊ុនឯណោះក៏អង្អែលក្បាលនីគីតិចៗ

« នីគីរបស់ម៉ាក់ធំរៀនពូកែណាស់នៀក »អាយរីន

« ក្មួយម៉ាក់ធំទៅហើយគឺត្រូវតែបែបនេះ ពិតមែនទេបងស៊ុងហ៊ុន អ្ហិៗៗ »នីគី

« ប្រាកដជាបែបនឹងហើយអាល្អិត »ស៊ុងហ៊ុនញញឹមដាក់គេ

« បាទ ! Aww ! ស៊ួកហ៊ុង មកនេះមក »នីគីសើចញញឹមតែក៏ងាកទៅប្រទះនឹងមិត្តរួមថ្នាក់របស់គេអាចថាជាមិត្តស្និតស្នាលនឹងគ្នាក៏ថាបាន ឃើញថាស៊ួកហ៊ុងនៅឈរតែម្នាក់ឯងហើយកំពុងសម្លឹងមើលមកគេដែលមានគ្រួសារមកតែស៊ួកហ៊ុងមិនមានដូចគេ~ នៅពេលដែលនីគីហៅស៊ួកហ៊ុងញញឹមដាក់នីគីមុននឹងដើរមករកគេ

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now