ភាគទី56(1): យើងស្រលាញ់ឯង

362 56 14
                                    


~~~~~~~~~~~~~~~

បន្ទាប់ពីមានរឿងបែបនេះហើយ ស្អែកឡើងគ្រប់គ្នាក៏ត្រឡប់ទៅវិញ ដោយជិះឡានផ្សេងៗគ្នា សូម្បីជេយ៍និងស៊ុននូជាបងប្អូនក៏ជិះបែកគ្នាដែរ ស៊ុននូបានជិះឡានទៅជាមួយមេធាវីហ្កាដាហ្វប្រហែលទៅនៅជាមួយលោកប៉ាទៀតហើយមើលទៅ.....មកដល់ផ្ទះរៀងៗខ្លួនវិញនីគីបានមករកជេយ៍ដល់ផ្ទះគាប់ជួនពេលជេយ៍កំពុងតែចេញទៅក្រៅ ជេយ៍ឃើញក៏ដើរហួសធ្វើដូចជាមិនឃើញ នីគីក៏ស្រវ៉ាអោបគេជាប់

« លែង »ជេយ៍មិនបានរើបម្រាស់នោះទេគ្រាន់តែនិយាយសង្កត់សម្លេងអោយគេលែងខ្លួន

« អត់ទេ »នីគីគ្រវីក្បាលញាប់ស្អេក មិនលែងទេ មិនលែងជាដាច់ខាត វៃដល់ស្លាប់ក៏មិនលែងដែរ~

« ប្រាប់ថាអោយលែង»ម្ដងនេះជេយ៍រើបម្រាស់ចេញពីរាងតូច នីគីលែងគេហើយទាញបង្វែគេមកថើប ជេយ៍លើកដៃរុញគេចេញ

« ឈប់ធ្វើរឿងឆ្គួតឡប់បែនេះទៅនីគី ! » នាយស្រែកដាក់នីគីហើយលើកដៃជូតមាត់ចេញ

« ហេតុអីក៏ថាអូនឆ្គួត? »រាងតូចក៏ស្រែកដាក់គេវិញ

« អូន?!! កុំនិយាយពាក្យនេះអី ស្ដាប់ទៅមិនទំនងនោះទេ ! »

" ស្រលាញ់និយាយមិនបាន?? ក្រែងជាសង្សារនឹងគ្នាហេស? »

« ស្រលាញ់? បើស្រលាញ់មិនមែនបោកប្រាស់នោះទេ! »ជេយ៍ស្រែកខ្លាំងៗដាក់គេ

« បើអូនប្រាប់ត្រង់ស្មានតែបងស្រលាញ់អូនហ្អេស? ប្រាកដជាអត់!!! »

« រឿងនេះចាំនិយាយគ្នានៅពេលក្រោយ ថ្ងៃនេះខ្ញុំមានការងារធ្វើ ហាមរំខានខ្ញុំអោយសោះ »

« ជេយ៍... »

« មេត្តាយល់ដល់ការងាររបស់ខ្ញុំផង ខ្ញុំត្រូវចាប់ខ្លួនលោកក្វាងឲ្យបានក្នុងថ្ងៃនេះ ដូច្នេះកុំមករំខានការងារខ្ញុំ »ជេយ៍និយាយហើយទៅយកម៉ូតូដើម្បីជិះចេញទៅធ្វើការ

ឃេនតូវិញគេក៏កំពុងតែមករកដុងយីនដែរ មិនចង់មកប៉ុន្មាននោះទេក៏ប៉ុន្តែដុងយីននិយាយពាក់ព័ន្ធនឹងជីអាទើបគេព្រមមក

« ដុងយីន!!! »មកដល់កន្លែងណាត់ជួបឃេនតូស្រែកហៅដុងយីនភ្លាម

« បងនៅទីនេះ ហៅបងឮៗម្ល៉េះខ្លាចបងមិនឮឬយ៉ាងម៉េច? »

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now