ភាគទី05:ខំរៀនទៅអាក្អូន!

399 57 0
                                    

ស៊ូអ៊ុនក្រោយពីទាស់សម្ដីនាយតូច ក៏ចេញទៅវិញទាំងក្ដៅក្រហល់ក្រហាយ...ឯនាយតូចក៏ជូតទឹកភ្នែកចេញ ហើយធ្វើខ្លួនធម្មតារួចបើកទ្វារចូលបន្ទប់ទៅរកលោកប៉ារបស់គេវិញ នាយបោះជំហានទៅរកប៉ាគេភ្ជាប់ជាមួយស្នាមញញឹម

« លោកប៉ាកូនប្រញាប់ កូនមិនបាននៅមើលថែរ
លោកប៉ាទេ ចាំកូនអោយអ្នកមេដោះមកនៅបានគ្នានឹងលោកប៉ាណា »នាយតូចចាប់ដៃអ្នកដែលខ្លួនស្រលាញ់ស្មើជីវិតមកប៉ះនឹងមុខរបស់ខ្លួន។

« លោកប៉ារបស់កូនរឹងមាំណាស់! ឆាប់ជាត្រឡប់មកដូចដើមវិញណាម្ចាស់ជីវិតរបស់កូន »នាយតូចញញឹមស្របនឹងទឹកភ្នែករបស់គេនិងលោកម្ចាស់ហ្សេនដេស្រក់មកដូចគ្នា លោកក៏ងក់ក្បាលងើកៗតិចៗតាមដែលអាចធ្វើទៅបាន។

« កូនទៅសិនហើយណាលោកប៉ា!! »នាយទម្លាក់ដៃលោកម្ចាស់ហ្សេនដេចុះវិញញញឹមដាក់គាត់មុននឹងក្រោកឈរបោះជំហ៊ានដោយជើងតូចៗរបស់នាយចាកចេញទៅ។

Skip

ស៊ូអ៊ុនជិះតាក់សុីត្រឡប់មកវិញទាំងមួមៅក្ដៅក្រហាយ បើមិនអោយលុយចេះអីមកប្រដៅក្បាលចង្រៃមែន! មកដល់ផ្លូវមួយនាងក៏អោយតាក់សុីឈប់ត្រឹមនោះ ហើយនាងក៏ដើរមកផ្ទះវិញ កូនស្រីបណ្តូលចិត្តឃើញម្ដាយត្រឡប់មកវិញ មុខរីកដូចគ្រាប់ជី រត់ឆ្លេទៅរកម្ដាយ

« យ៉ាងម៉េចហើយម៉ែ? បានលុយច្រើនទេ ? »ហ្វីយ៉ាណាមុខស្រស់តក់ក្រហល់នឹងរឿងលុយដល់ហើយ! សំណួរសួរចោទទៅម្ដាយ តែម្ដាយគ្មានការឆ្លើយតបមកកាន់នាងក្រមុំ បែរជាដើរទៅអង្គុយលើសាឡុងទៅវិញ។

« វាមិនដែលអ្នកមានស្អីអត់មានលុយ »ដោយស្ងាត់មកជាយូរនាងក៏ហាស្ដីឡើង

« ម៉ែនិយាយអីនឹង?»ហ្វីយ៉ាណា

« មានស្អីទៀត! អាក្មេងនោះវាថាគ្មានលុយទេ »ស៊ូអ៊ុន

« ចុះបំណុលម៉ែយ៉ាងម៉េច? »ហ្វីយ៉ាណា

« មិនដឹង ! » ស៊ូអ៊ុន

« សុំទានតោះម៉ែ »ហ្វីយ៉ាណា

« នែ!ម៉ែកំពុងតែមួមៅកុំមកលេងសើច»ស៊ូអ៊ុន

« ចុះអោយខ្ញុំធ្វើយ៉ាងម៉េច?»ហ្វីយ៉ាណា

« ចុះមិត្តភក្តិកូន! គេមានលុយខ្ចីគេសិនមក !»ស៊ូអ៊ុន

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now