ភាគទី22: បេះដូងហិរ!

403 56 4
                                    

ពីរថ្ងៃក្រោយមក
+មន្ទីរពេទ្យ

« អ្នកជម្ងឺបានធូរស្បើយច្រើនណាស់ ស្រស់បស់ជាងមុនថែមទៀតផង! »អ្នកគ្រូពេទ្យដែលចូលមកចាក់ថ្នាំអោយលោកម្ចាស់ហ្សេនដេ រៀបចំរបស់របរដើម្បីត្រឡប់ទៅវិញបណ្ដើរនិយាយប្រាប់មេដោះបណ្ដើរ~

« ចាស នេះក៏គួរតែអរគុណអ្នកគ្រូពេទ្យដែលបានមើលថែលោកម្ចាស់របស់ខ្ញុំបានដិតដល់! »មេដោះញញឹមនិយាយជាមួយអ្នកគ្រូពេទ្យដែលជាពេទ្យប្រចាំមើលថែលោកម្ចាស់ហ្សេនដេតែម្ដង

« មិនទាំងស្រុងពេកនោះទេអ៊ុំស្រី ខ្ញុំធ្វើតាមតែតួនាទីជាពេទ្យ ហើយមួយវិញទៀតគឺអាចបណ្ដាលមកពីអ្នកជម្ងឺរឹងមាំ ព្រោះមើលទៅមួយរយៈក្រោយមកនេះគាត់ស្រស់បស់ច្រើន! »តាំងតែពីគ្រូពេទ្យប្រាប់ថាលោកម្ចាស់អាចចេញមកសម្រាកព្យាបាលនៅផ្ទះវិញបាន លោកម្ចាស់ហ្សេនដេព្យាយាមរឹងមាំ រឹងមាំដើម្បីឆាប់បានត្រឡប់មកមើលថែកូនៗ ក្នុងចិត្តឪពុកមិនសប្បាយនោះទេនៅពេលដែលឃើញកូនមិនត្រូវរ៉ូវគ្នានោះ! ខាងមន្ទីរពេទ្យព្យាយាមមើលថែទាំលោកម្ចាស់ហ្សេនខ្លាំងណាស់ ពេលព្រឹកព្រលឹមជួយមករៀបចំអោយគាត់ក្រោកចេញស្រូបខ្យល់អាកាសលើដំបូល
មន្ទីពេទ្យដោយអោយគាត់អង្គុយលើរទេះ ព្រោះគាត់មិនទាន់អាចត្រឡប់មកដើរធម្មតាដូចមុនបានទេ គ្រូពេទ្យក៏ជួយបង្រៀនអោយលោករៀនដើរម្ដងៗដែរ~

« អញ្ចឹង ខ្ញុំជម្រាបលាអ៊ំស្រីទៅធ្វើការបន្តទៀតហើយ »អ្នកគ្រូពេទ្យញញឹមហើយរុញរទេះដាក់សម្ភារ:ទាំងនោះ រួចបើកទ្វារចេញទៅបាត់

« លោកម្ចាស់ លោកម្ចាស់រឹងមាំខ្លាំងណាស់ ខ្ញុំចាំលោកម្ចាស់ត្រឡប់មកធ្វើជាលោកម្ចាស់ដែលពូកែគ្រប់យ៉ាងវិញណា ! »លោកម្ចាស់ហ្សេនដេ ងួកក្បាលហើយញញឹមដាក់មេដោះ

ក្រាកក!!
ទ្វារបានបើកឡើងដោយដៃរាងតូចជុងវ៉ុន

« មេដោះ ! ជម្រាបសួរ ! »ជុងវ៉ុន

« ជម្រាបសួរអ៊ំស្រី ! »ហុីសុឺង

« ចាស ជម្រាបសួរ ! »មេដោះក៏សំពះតបទៅពួកគេទាំងពីរវិញ

« ខ្ញុំស្មានតែមេដោះត្រឡប់ទៅផ្ទះហើយតើ ! »ជុងវ៉ុន

« មេដោះរៀបនឹងទៅហើយ តែជួនអី អ្នកគ្រូពេទ្យក៏ចូលមកចាក់ថ្នាំទើបនៅបន្តសិនទៅ» មេដោះនិយាយបណ្ដើរដើរមកទទួលថង់អីវ៉ាន់ដែលជុងវ៉ុនទិញមុននេះទៅដាក់លើតុបណ្ដើរ~

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now