ភាគទី19:បើឯងក្បត់ យើងមិនធ្វើអ្វីឯងទេ..គ្រាន់តែកាច់បំបាក់ឆ្អឹងតែប៉ុណ្ណោះ

470 56 8
                                    

ប៊ីអូចេះតែច្របាច់ធ្វើសរសៃអោយនាយជារើយៗ នាយឯណោះក៏បិទភ្នែកសម្ងំអោយគេធ្វើសរសៃអោយខ្លួន បានកូនចៅធ្វើសរសៃអោយបែបនេះរាងធូរខ្លួនស្រឡះជាងមុនបន្តិច ព្រោះដៃអ្នកធ្វើច្របាច់អោយស្រាលៗដូចតែរាល់ដងមិនសាកសមនឹងដៃរបស់ម្ចាស់កាយសោះ

«  ប៊ីអូ ! »ទោះបីភ្នែកបិទតែមាត់នៅបើកហើបហៅឈ្មោះកូនចៅ

« បាទចៅហ្វាយ »ប៊ីអូ

« ម៉េចក៏កម្លាំងដៃឯងស្រាលម្ល៉េះ »យ៉ុនហូ

« ក៏...មិនដឹងដែរ តែខ្ញុំក៏ច្របាច់ដូចតែរាល់ដងនឹង »ប៊ីអូ

« នេះអីទើបយើងសួរ កម្លាំងដៃច្របាច់ស្រាលៗដូចមនុស្សស្រី តែថាមនុស្សស្រីខ្លះដៃខ្លាំងដូចប្រុសចឹង ហាសហា »នាយនិយាយហើយក៏សើចឡើង

« បើខ្ញុំដៃធ្ងន់ចៅហ្វាយប្រាកដជាឈឺមិនខាន ខ្លាចចៅហ្វាយស្ដីអោយខ្ញុំ»ប៊ីអូ

« មិនអីទេ »ប៊ីអូញញឹមហើយទើបចាប់ផ្ដើមច្របាច់ដៃធ្ងន់ៗវិញ

« អីយ៉ា.. តិចៗ កុំខ្លាំងពេកតិចបាក់ឆ្អឹងយើង »យ៉ុនហូលើកដៃទៅទប់ដៃដែលនៅខាងក្រោយនេះលេងដៃធ្ងន់មែនទែន!

« នក៎ឃើញទេ ចៅហ្វាយចង់ងូតទឹកឬនៅចាំខ្ញុំរៀបចំទឹកអោយ »ប៊ីអូក៏ប្ដូរមកច្របាច់តិចៗស្រាលៗវិញ ហើយសួរនាំទៅចៅហ្វាយនាយ

« អ្ហឹម »នាយងួកក្បាល

« អញ្ចឹងចាំខ្ញុំទៅរៀបចំអោយចៅហ្វាយ »ប៊ីអូដើរទៅបើកទូរយកឈុតគេងយប់និងកន្សែងរៀបចំទុកនៅលើគ្រែរួចទើបគេទៅបន្ទប់ទឹកដើម្បីត្រៀមទឹកអោយចៅហ្វាយ ~

     យ៉ុនហូដើរចូលក្នុងបន្ទប់ទឹក ស្រាយខ្សែអាវហើយបោះអាវទុកទៅម្ខាង នៅសល់តែខោខ្លីត្រឹមភ្លៅ  បង្ហាញអោយឃើញរូបរាងស្រស់ស្អាត ធ្លាប់តែឃើញគ្រងសម្លៀកបំពាក់បិទបាំងរាងកាយតែដល់ពេលគ្មានអ្វីបិទបាំងបែបនេះទៅត្រជាក់ភ្នែកដល់ហើយសាច់ដុំកង់ៗ   
ជំហ៊ានជើងមាំឈានចូលក្នុងទឹកក្ដៅឧណ្ហៗរួចទើបទម្លាក់ខ្លួនត្រាំក្នុងទឹកអាងដែលកូនចៅបានរៀបចំអោយ នាយបិទភ្នែកសម្ងំសម្រួលអារម្មណ៍ដែលមិនល្អ អារម្មណ៍នឿយហត់ទាំងប៉ុន្មានអោយចាកឆ្ងាយពីក្នុងចិត្តរបស់នាយ

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now