ភាគទី12 : យើងនឹងការពារឯង!

489 66 2
                                    

@ភូមិគ្រឹះJung

« Hyung !! »នីគីកាន់ថាសអាហារចេញមកពីផ្ទះបាយក៏ជួបនឹងហុីសុឺងដែលបម្រុងនឹងចេញទៅក្រៅ

« នីគី »

« បងទៅក្រៅទាំងព្រឹកមានប្រជុំនៅក្រុមហ៊ុនមែនទេ»នីគីក៏យកអាហារមកដាក់លើតុដើម្បីនិយាយសាច់ការជាមួយបងសិន

« មានតែម៉ោង9ឯណោះ បងទៅចម្ការសិនទើបទៅក្រុមហ៊ុន ចុះនេះជេយ៍ដឹងខ្លួនឬនៅ? »

« អ៎ បងជេយ៍ ប្រហែលជាមិនទាន់ដឹងខ្លួនទេ នេះខ្ញុំកំពុងយកបបរទៅអោយគាត់ពិសាក្រោយពេលដឹងខ្លួន » នីគី

« អ៊ីចឹងឯងនៅមើលជេយ៍ចុះណា បងហើយឈុលទៅចម្ការល្ងាចទើបមកផ្ទះវិញ បើមានអីCallមកបងមក »

« បាទ Hyung »

« បងទៅហើយ តោះឈុល »

« បាទចៅហ្វាយ »ពួកគេទាំងពីក៏ចេញទៅ ចំណែកឯនីគីក៏ចាប់កាន់លើកថាសអាហារទៅខាងលើដើម្បីទៅមើលជេយ៍ ។

កាលពីយប់មិញជេយ៍សន្លប់នីគីមិនដឹងថាគួរនាំគេទៅទីណាក៏នាំមកផ្ទះរបស់ខ្លួនហើយក៏ជួនគ្នានឹងហុីសុឺង&ស៊ុងឈុលមកដល់ផ្ទះដូចគ្នា ទើបជួយគ្នាមើលលាងរបួសអោយជេយ៍ហើយអោយគេសម្រាកទៅទីនេះតែម្ដងទៅ ។

បន្ទាប់ពីឆ្លងកាត់រឿងកាលពីយប់មិញរួចមកយើងឃើញថាបុរសម្នាក់កំពុងដេកពោបនៅលើគ្រែដោយនៅលើខ្នងមានរុំរបួសមុខកាំបិតដែលត្រូវកាលពីយប់មិញដៃខាងឆ្វេងឯណោះក៏ដូចគ្នា។

« អ្ហឹម »នាយកម្លោះគ្រហឹមដើមកបើកភ្នែកតិចៗ

« អ្ហា៎! ពូដឹងខ្លួនហើយមែនទេ »នីគីដែលកំពុងតែដើរចូលមកដោយនៅក្នុងដៃមានកាន់ថាសអាហារសម្រាប់អ្នកកម្លោះដែលនៅលើគ្រែ

« អឹស!! »

« យ៉ា!!! ពូតិចៗ »នាយតូចដាក់អាហារនៅលើតុរួចទើបទៅជួយលើកជេយ៍អោយអង្គុយស្រួលបួល

« ពូយ៉ាងម៉េចហើយ ឈឺខ្នងដែរទេ? »នីគី

« អ្ហឹម~ មិនអីទេ របួសប៉ុណ្ណឹងតិចតួចតើ »ជេយ៍

« នៅចិត្តខ្លាំងណាស់តើ សន្លប់មួយប់ហើយនឹងហាស់ »នីគី

« យើងថាមិនអីមិនអីហើយ របួសប៉ុណ្ណឹងឆ្ងាយបេះដូងមិនឈឺទេ »ជេយ៍

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now