ភាគទី50: ទីបញ្ចប់ជនក្បត់

354 50 2
                                    

+វិមាននេហ្វៀអាន់!!!!
ថ្ងៃនេះមនុស្សទាំងអស់ដែលជាសមាជិករស់ក្រោមជម្រករបស់ត្រកូលនេហ្វៀអាន់ មិនថាជាកូនឬអ្នកបម្រើ ត្រូវបានកោះហៅអោយមកជុំគ្នានេះក៏ កំពុងតែឈរនៅកន្លែងមួយក្នុងបរិវេណនៃវិមាននេហ្វៀអាន់ វាមិនមែនជាកន្លែងចម្លែកសម្រាប់អ្នកចាស់ព្រោះអ្នកចាស់សុំាទៅហើយដែលត្រូវកោះហៅអោយមកកន្លែងនេះ~តែវាថ្មីសម្រាប់អ្នកថ្មីៗដែលទើបតែចូលមកធ្វើការ !!! ជនក្បត់ទាំងអស់គឺតែងតែយកជីវិតមកបញ្ចប់នៅទីនេះ សមាជិកទាំងអស់ដែលស្ថិតនៅកន្លែងនេះត្រូវបានបញ្ជារអោយមើលយ៉ាងដាច់ខាតពីលទ្ធផលរបស់ជនក្បត់ ថាចុងក្រោយនៃការក្បត់វាបែបណាទើបអោយមានការចងចាំនៅក្នុងខួរក្បាលចៀសវាងបំផ្លាញជីវិតរបស់ខ្លួនឯងត្រឹមរយ:ពេលដ៏ខ្លី~

« ទីនេះខានស្វាគមន៍ជីវិតមនុស្សមកយូរគួរសមហើយ មិននឹកស្មានថាថ្ងៃនេះបានទទួលសមាជិកថ្មីមកនៅសោះ »វ័យចំណាស់ជាមេអំណាចយ៉ាងធំនៅក្នុងត្រកូលបង្ហើបសំនៀងយ៉ាងត្រជាក់រណ្ដំកូនចៅស្ដាប់ព្រឺរឆ្អឹងខ្នង~
រង្វង់ត្រាដែកកំពុងដុតរោលជាមួយភ្លើងត្រៀមយកមកអុជលើសាច់របស់រនុកក្នុង ដៃណាដែលលួចសរសេរសំបុត្រផ្ញើទៅអោយចៅហ្វាយនាយក៏ចាត់ការដៃហ្នឹងមុនគេ~

« អាក៎!!... »ត្រាដែកទើបតែលើកចេញពីភ្លើងភ្លាមៗត្រូវបានលើកមកបោះត្រាលើដៃរបស់រនុកក្នុង អ្នកធ្វើទារុណកម្មជនក្បត់មិនមានអ្នកណាក្រៅពីកូនមាសកូនពេជ្រទាំងពីររបស់លោកម្ចាស់នេហ្វៀអាន់នោះទេ~លោកម្ចាស់ចាស់ជរាតាមអាយុអាចថាកម្លាំងខ្សោយស្ទើដៃអញ្ចឹងទុកអោយកូនៗអ្នកចាត់ការវិញទើបពេញកម្លាំង
ខ្វឹប!ខ្វឹប! សន្ធឹកសូរសម្លេងរបស់ខ្សែតីត្រូវបានវាត់លើខ្នងជនរនុកក្នុងនោះខ្វឹបៗឥតប្រណីដៃតាមកម្លាំងដៃរបស់យ៉ុនហូ ឯតួនារបស់ថេម៉ូជាអ្នកបោះត្រាសព្វពេញទាំងខ្លួនមិនលើកលែងសូម្បីតែកន្លែងដែលត្រូវខ្សែតីវាត់បែកឈាមរហាមពេញខ្នង រនុកក្នុងស្រែកស្ទើផុតដង្ហើម ស្រែកទៅ ស្រែកកាន់តែខ្លាំង កាន់តែសប្បាយលេងជាមួយឯង!!

« បានហើយៗ »សម្លេងឪពុកបន្លឺអោយឈប់ ទាំងពីរនាក់បងប្អូនក៏ឈប់ ហើយចាប់អូសយកមកចងឆ្កាងនៅកណ្ដាលទីលានប្រហារ~ លោកម្ចាស់ក្រោកចេញពីកៅអី~បោះម្ដងមួយជំហ៊ានទៅបើកក្រណាត់ដែលគ្របធ្នូចេញ លោកចាប់លើកធ្នូឡើងព្រមទាំងគ្រាប់ព្រួញចំនួន៣គ្រាប់~លោកត្រឡប់មកឈរកន្លែងដើមវិញ
  លោកម្ចាស់នេហ្វៀអាន់ចាប់យកគ្រាប់ព្រួញមួយមកក្នុងដៃ លោកជ្រលនិងតម្រង់អោយចំទិសដៅដែលត្រូវបាញ់ មិនដឹងថាស្នាដៃរបស់គាត់នៅល្អដូចមុនឬអត់បើបាញ់ទៅខុសខ្មាសកូនចៅស្លាប់ហើយ!!

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now