ភាគទី37: បារម្ភសឹងស្លាប់ហើយ

331 52 26
                                    

រាត្រីមនុស្សគ្រប់គ្នាលង់លក់យ៉ាងស្កប់ស្កល់ក្នុងដំណេក ចំណែកឯនីគីវិញមិនដឹងជាមកនៅភូមិគ្រឹះជុងតាំងតែពីពេលណាសោះ~

« ម៉េចក៏ខ្ញុំមកនៅទីនេះអ៊ីចឹង? អ្នកគ្រប់គ្នាទៅណាអស់ហើយ? បងប្រុស បងថ្លៃ បងឈុល អ្នកគ្រប់គ្នា ! »នីគីចូលមកខាងក្នុងហើយស្រែកហៅរកគេគ្រប់គ្នា នេះនាំគ្នាត្រឡប់មកផ្ទះវិញហើយមែន?កាលពីក្បាលល្ងាចគឺនៅផ្ទះសមុទ្រទេតើ

« ម៉េចក៏ស្ងាត់គ្មានមនុស្សចឹង ! »

« បងថ្លៃ...បងសុឺង...បងឈុល ...»

« នីគី... »ស្របពេលដែលខ្លួនកំពុងតែស្រែកហៅរកអ្នកផ្ទះក៏មានសម្លេងហៅឈ្មោះគេដូចគ្នាហើយគេក៏ងាកមកកក្រោយ!

« Huh ? ពូ ពូឯងមកធ្វើអីនៅហ្នឹង? »នីគីរាងភ្ញាក់ទីនេះឡើងស្ងាត់ជ្រងំចុះគេនេះមកតាំងពីពេលណា

« យើងមកលា.... »

« អីគេ? លា? ពូនិយាយថាលា? »នីគីជ្រួញចិញ្ចើមចូលគ្នាធ្វើមុខឆ្ងល់លាយ៉ាងម៉េច?ទៅណាទៅប្រទេសក្រៅហ្អេស?

« ពូ...ពូឯងលេបថ្នាំអីខុសដឹង »ជេយ៍នៅតែញញឹមទៅកាន់គេ

« យើងនិយាយមែន គឺយើងមកលា »

« លាទៅណា? ឬក៏បានប្រពន្ធក្រៅស្រុក ?ទៅការប្រពន្ធមែន? »

« ទេ យើងអស់វេលារស់នៅហើយ! »គេនិយាយហើយនៅតែញញឹមតែធ្វើអោយនីគីរហ័សងើបមកមើលមុខគេ

« ពូឯងឆ្គួតមែន? និយាយស្តីមើលតែខ្លួនឯងហ្នឹងស្លាប់ចឹង »

«យើងស្លាប់ហើយ »

« ពូគេមិនអោយនិយាយស្ដី អព្វមង្គលបែបហ្នឹងទេណា កុំនិយាយលេង ខ្ញុំអត់ជឿទេ »

« មិនជឿឯងសាកប៉ះពាល់យើងទៅ! »

« ពូឯងទៅបោកក្មេងទៅ មនុស្សរស់ធម្មតា... »នីគីរៀបនឹងនិយាយថាមនុស្សធម្មតាសោះចង់មកបោកអីណាតែក៏ត្រូវគាំងស្ដូកនិយាយមុនផុត ព្រោះគេបានយកដៃទៅប៉ះជេយ៍ហើយតែគេប៉ះមិនបានទេ គឺទទេស្អាតដូចប៉ះខ្យល់

« ព..ពូ...ពូ... »នីគីទាំង រដិបរដុប បើកភ្នែកធំៗញ័រមាត់

« នេះពូ...ពូស្លាប់មែនហ្អេស »

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now