ភាគទី18:យើងជួយ តែឯងស្ថិតក្រោមការគ្រប់គ្រងរបស់យើង!

415 59 0
                                    

ជេយ៍បានបើកម៉ូតូមកឈប់នៅមុខផ្ទះរបស់ត្រកូលហ្គីវីសហើយដោះមួកនិងអាវធំចេញទើបឈានជើងដើរចូលទៅខាងក្នុង

«  ជម្រាបសួរអ៊ំស្រី.. ខ្ញុំសូមសួរអ៊ំបន្តិច »នៅពេលដែលនាយដើរចូលទៅក៏ប្រទះនឹងអ៊ំស្រីមេដោះកំពុងតែយកសម្រាមមកចោល

« ចាសលោក តើលោកមានអ្វីឬ? »

«  អ៊ំស្រីនីគីនៅផ្ទះដែរទេ? »

«  អ្នកប្រុសតូចអត់នៅទេលោក  »

«  ចុះអ៊ំដឹងថាគេទៅណាទេ? »

«  ខ្ញុំអត់ដឹងទេ លោកមានការអីជាមួយអ្នកប្រុសតូចមែនទេ អាចផ្ដាំផ្ញើរតាមខ្ញុំបាន!  »

«  បាទមិនមានអីទេ អរគុណអ៊ំច្រើនហើយ » នាយញញឹមដាក់មេដោះបន្តិចទើបមេដោះបន្តយកសម្រាមទៅចោលហើយជេយ៍ក៏ហូតទូរស័ព្ទមក ទៅណាក៏មិនប្រាប់Callជាច្រើនដងក៏មិនលើកផ្ញើរសារក៏មិនឆ្លើយ ឬមួយក៏គេខឹងដែលកាលពីព្រឹកមិញនាយមិនបានទៅចូលរួមនៅថ្ងៃបញ្ចប់ការសិក្សារបស់គេ?

  ( ឯងទៅណា យើងមករកនៅផ្ទះមិនឃើញ ! )

( យើងcallច្រើនដងហើយម៉េចក៏មិនទទួល?)

                       (  ខឹងនឹងយើងមែនទេ ? )

                     ( ឆ្លើយនឹងយើងបន្តិចមក )

                                          ( នីគី !!! )

ជេយ៍សរសេរសារផ្ញើរទៅឥតដាច់ គេទៅណាទៅបើគ្រាន់តែឆ្លើយមួយម៉ាត់សោះស្លាប់ឬ?

ទឺង~~
ក្រោយរងចាំគេឆ្លើយយ៉ាងយូរនោះចុងក្រោយក៏បានលទ្ធផលមកវិញគេឆ្លើយតបហើយ!

( ថី ?  )

សារដ៏សែនភ្លាវឆ្លើយតបមកវិញសួរឡើងម៉ាខ្សែដូចរទេះភ្លើងឆ្លើយមកវិញមួយម៉ាត់គត់ថាថី?

                                     ( នៅឯណា ?)

( នៅផ្ទះ ហើយយ៉ាងម៉េច ?)

  ( យើងសួរមេដោះគាត់ថាឯងមិននៅផ្ទះទេ! )

( ខ្ញុំថានៅផ្ទះ នៅផ្ទះហើយ )

  ( ចុះមកខាងក្រោមយើងចាំ! ) ជេយ៍បិទទូរស័ព្ទហើយដើរចូលទៅខាងក្នុង

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now