ភាគទី15:ជំនួបជុំ

355 59 1
                                    

ពេលព្រឹកជាធម្មតាមេដោះតែងយកសំរាមមកចោលមុខផ្ទះដូចរាល់ដងចឹងថ្ងៃនេះគាត់យកមកចោលក៏ប្រទះឃើញអ្នកណាមិនដឹងដេកនៅមុខរបងផ្ទះ

« អ្នកណាមកគេងអីនៅទីនេះ»មេដោះក៏ទម្លាក់សម្រាមចុះសិនហើយទៅដាស់អ្នកកំពុងដេក

« ក្មួយ ក្មួយក្រោកឡើងមកពីណាមកដេកបែបនេះ»មេដោះបង្វិលខ្លួនអ្នកកម្លោះដើម្បីមើលមុខរបស់គេ

« អ្នក..អ្នកប្រុសតូច»មេដោះលាន់មាត់នេះអ្នកណាធ្វើអីអ្នកប្រុសរបស់គាត់ម៉េចក៏មកនៅត្រង់នេះទៅកើត

« អ្នកប្រុសតូច ភ្ញាក់ឡើង »មេដោះស្រវ៉ាលើកគ្រា នាយតូចចូលផ្ទះក៏ជួននឹងអ៊ុំឈួយចេញមកល្មម

« ឈួយមកជួយគ្រាអ្នកប្រុសទៅក្នុងផ្ទះបន្តិច»

« ឯងអ្នកប្រុសកើតអី»

« កុំទាន់សួរគ្រាអ្នកប្រុសទៅ»ពួកគាត់ក៏គ្រានាយតូចចូលក្នុងផ្ទះមកដាក់លើសាឡុងចំពេលជុងវ៉ានចេញមកល្មម

« អ្ហើយ !!»នាយតូចប្រញាប់គេចខ្លួនបកក្រោយវិញទៅបន្ទប់របស់ខ្លួន

« វាមកបានយ៉ាងមេច! អាក្មេងចង្រៃអើយ»នាយតូចក្ដៅក្រហាយខឹងយ៉ាងខ្លាំង

« យើងត្រូវតែចេញពីទីនេះឥឡូវនេះ»កែវភ្នែកក្រហមកើតឡើងនាយតូចក្ដាប់ដៃយ៉ាងណែន
___
« អ្នកប្រុសតូច»មេដោះបក់ផងដាក់បំពង់ហឺតអោយនាយតូចផងដោយមានអ៊ុំឈួយច្របាច់ដៃជើងអោយ

« អ្ហឹម!»នាយតូចក្រហឹមតិចៗបើកភ្នែកសន្សឹមៗយកដៃទប់ថ្ងាស

« អ្នកប្រុសតូចតើយ៉ាងម៉េចហើយ »

«មេដោះ ! »រាងតូចញីឈ្លេចកញ្ចឹង.ក តិចៗ

«មេដោះឃើញអ្នកប្រុសគេងសន្លប់នៅមុខផ្ទះ»

«មុខផ្ទះ?ផ្ទះហ្សេនដេមែនទេ»រាងតូច ភ្ញាក់ព្រឺតរហ័ស ងាកជុំវិញខ្លួន នឹកស្មានមិនដល់ថាខ្លួនកំពុងនៅក្នុងផ្ទះមួយនេះ ក្រែងយប់មិញគេនៅផ្ទះរបស់យ៉ុនហូតើ តើគេមកនៅទីនេះបានយ៉ាងម៉េច ឬមួយយ៉ុនហូព្រមដោះលែងខ្លួនមកវិញហើយ? ឬក៏នេះគ្រាន់តែជាការយល់សប្តិ?

« អួយ!! »នាយក្ដិចដៃខ្លួនឯងទើបដឹងនៅឈឺ នេះគេមិនបានយល់សប្តិទេមែនទេគេបានត្រឡប់មកផ្ទះហើយគេបានមករកលោកប៉ាហើយ។

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Donde viven las historias. Descúbrelo ahora