ភាគទី49:មិនចង់បាត់បង់

310 51 13
                                    

ធ្វើការនៅក្រុមហ៊ុនមិនអស់ចិត្តហើយកម្លោះសង្ហារ យ៉ុនហូត្រូវមកធ្វើការនៅផ្ទះបន្ថែមទៀត ជុងវ៉ាននាយគេងបាត់ហើយ ព្រោះមួយរយៈនេះគេកាន់តែមានអារម្មណ៍ថារឹតតែហត់អស់កម្លាំង ហើយរកតែក្អួតចង់ហូបអីដែលធ្វើអោយជ្រះមាត់ដូចជាស្វាយដែរជូរជាដើមគេញុំាទៅឡើងឆ្ងាញ់~

« ចៅហ្វាយសម្រាកសិនទៅ »ប៊ីអូចូលមកជាមួយតែមួយកែវនៅក្នុងដៃ គេមិនបានបញ្ចេញស្នាដៃឆុងតែមួយរយៈហើយ

« ឯងមិនទាន់ដេកទៀត »រាងក្រាស់ចោលភ្នែកមកមើលកូនចៅហើយសួរមុននឹងងាកទៅមើលការងាររបស់គេវិញ~

« ខ្ញុំមិនទាន់ងងុយទេ គិតតែចៅហ្វាយវិញ សម្រាកសិនទៅ ស្អែកចាំធ្វើបន្តក៏បាន ពិសារតែសិនទៅចៅហ្វាយ »

«អរគុណឯងហើយណាប៊ីអូ »នាយបិទឯកសារហើយមកទទួនទានទឹកតែដែលប៊ីអូឆុងអោយ

« អ្ហឹម~រសជាតិនៅតែពិសេសដូចដើម មិនអន់ថយសោះ »ក្រោយបានក្រេបរសជាតិហើយនាយលើកសរសើរស្នាដៃកូនចៅ

« ចាំខ្ញុំចាប់សសៃអោយចៅហ្វាយ »

« ក៏ល្អ យើងកំពុងចុករោយ »

« បាទ សុំអនុញ្ញាតចៅហ្វាយ »ប៊ីអូចូលខ្លួនមកឈរក្រោយកៅអីរបស់ចៅហ្វាយធ្វើការហើយនាយចាប់ផ្ដើមធ្វើសសៃអោយយ៉ុនហូតាមកម្លាំងដៃស្រាលៗដូចមនុស្សស្រីដូចរាល់ដងដែលធ្លាប់ធ្វើអោយចៅហ្វាយ~

« មានឯងម្នាក់ដូចមានម្ដាយចឹង ម៉េចក៏ឯងមិនព្រមកើតមកធ្វើជាម្ដាយរបស់យើងតែម្ដងទៅនៀក! »

« មិនដល់ថ្នាក់នេះទេដឹងចៅហ្វាយ ខ្ញុំគ្រាន់តែមើលថែបំរើចៅហ្វាយអោយសមនឹងការដែលចៅហ្វាយមេត្តាចំពោះខ្ញុំ បើគ្មានចៅហ្វាយប្រហែលថ្មើរនេះខ្ញុំរស់នៅតាមចិញ្ចើមផ្លូវទេដឹង »

« សុំទោសផង យើងធ្វើអោយឯងហត់ច្រើនហើយ »

« បើខ្ញុំហត់ខ្ញុំរអ៊ូរដាក់ចៅហ្វាយហើយតែនេះអត់ទេហិហិ »សម្លេងសើចនិងស្នាមញញឹមរបស់ពួកគេទាំងពីរហាក់ធ្វើអោយមិនហ៊ានស្រម៉ៃដល់ពេលដែលអ្វីគ្រប់យ៉ាងលាតត្រដាង ស្នាមញញឹមនិងក្តីរីករាយវាមានរយៈយូរប៉ុណ្ណាក៏មិនដឹង ដឹងតែពេលបច្ចុប្បន្នត្រូវបង្កើតវាអោយបានច្រើន!!!!!
   [ +ភូមិគ្រឹះក្វាង ]
ពន្លឺរបស់អំពូលដែលបំភ្លឺនៅក្នុងផ្ទះតូចបង្ហាញអោយឃើញនាងស្រីអង្គុយសោកសៅនៅលើសាឡុងគិតរឿងរ៉ាវជាច្រើន មិនដឹងថាតើនាងគួរដោះស្រាយបញ្ហានេះដោយរៀបណាដើម្បីកុំអោយទទួលភាពឈឺចាប់ត្រឡប់មកវិញនោះទេ ម្ខាងជាឪពុករបស់នាង ម្ខាងជាមនុស្សដែលនាងស្រលាញ់ សង្សារចង់កម្ចាត់ឪពុក ឪពុកចង់កម្ចាត់សង្សារ អោយនាងការពារអ្នកណាល្អ???

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now