ភាគទី42:តម្រូវការបេះដូង

335 54 14
                                    

ហុីសុឺនៅបន្តប់ធ្វើការ ជុងវ៉ាននៅឯបន្ទប់គេង នាយអង្គុយខ្វាយខ្វល់ក្នុងចិត្តជាខ្លាំង ដៃតូចៗរបស់គេលើកមកស្ទាបពោះ

«  យើងមានកូន? »នាយតូចសួរខ្លួនឯងចង់សប្បាយចិត្តបន្តិចអត់បន្តិច បើជុងវ៉ុនគ្មានអ្វីជាមួយហុីសុឺ ហើយហុីសុឺងដឹងថាគេមានកូនគេគួរធ្វើយ៉ាងម៉េច? ម៉េចនឹងអាចលាក់ហុីសុឺងបានយូរនោះព្រោះពោះរបស់គេត្រូវតែមានការប្រែប្រួល~  ចុះបើយ៉ុនហូដឹងដែរនោះ? តាំងតែពីដើមទោះនាយនឹងយ៉ុនហូធ្លាប់រួមមេត្រីតែគេការពារ ព្រោះគេដឹងខ្លួនឯងច្បាស់ថាគេជាអូមេហ្កាបើធ្វេសប្រហែស អត្រាពពោះជាភាគរយខ្ពស់សម្រាប់អូមេហ្កាដូចជាគេ ថេម៉ូក៏ដូច្នោះដែរគ្រាន់តែលើកនេះគេភ្លាត់ភ្លេចការពារទើបបែបនេះ~

« បើយើងមិនធ្វេសប្រហែស ក៏គ្មានវត្តមានក្មេងឆ្កួតនេះដែរ ចង្រៃយ៍អើយ!!! »ជុងវ៉ានខឹងហើយគប់ខ្នើយចោលខ្វះពេលមកចាប់កំណើតណាស់ឬ?
  
  ងាកមករាងតូចយើងឯណេះវិញគេងមិនទាន់លក់ទេនៅអង្គុយត្រម៉ង់ត្រម៉ោចម្នាក់ឯងនៅឯក្នុងបន្ទប់គិតរឿងជាច្រើន~តើពេលនេះលោកប៉ាយ៉ាងម៉េចទៅហើយ? ស្វាមីរបស់គេមាននឹកគេអត់? អ្នកណារៀបចំអ្វីៗសព្វបែបយ៉ាងអោយនាយ?ជុងវ៉ានមានបានធ្វើដូចជាគេធ្វើឬអត់? បើគេដឹងថាខ្លួនមានកូនគេសប្បាយចិត្តទេ? អ្វីទាំងអស់នេះគេមកអង្គុយគិតតើបានប្រយោជន៍អី? បើជុងវ៉ុននៅជាមួយអ្នកខាងនោះគ្រប់ពេលវេលាហើយតើអ្នកណាមកនឹកគិតដល់យើង?
  ជុងវ៉ុនលើកដៃជូតទឹកភ្នែកចេញ មុននឹងរៀបចំចូលគេង~កុំគិតច្រើនអីចូលគេងទៅណាកូនណា!
  ព្រឹកថ្ងៃថ្មីរាងតូចក្រោកមកធ្វើអាហារពេលព្រឹកតាមធម្មតាគេអាចធ្វើបានមិនសូវចាញ់មានថ្នាំដែលគ្រូពេទ្យរៀបចំអោយគេហើយ ចាំតែពេលទៅពិនិត្យមើលសុខភាពប៉ានិងកូនម្ដងកាលគឺបានហើយ~

« អ៎...លោកភ្ញាក់ហើយឬ! »រាងតូចលើកអាហារមកដាក់លើតុស្របពេលដែលយ៉ុនហូកំពុងចុះមក ថ្ងៃនេះគេមិនទៅធ្វើការទេទើបគេគ្រងឈុតធម្មតាគឺអាវយឺតដៃវែងនិងខោរលុងៗជើងវែងរបស់នាយ~

« ឆ្ងុយទាំងព្រឹកតែម្ដងហើយណ៎ »យ៉ុនហូដើរចុះមករកតុអាហារស្រង់ក្លិនហើយសរសើរ

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now