ភាគទី43:អារម្មណ៍ពេលខ្លះ

362 58 22
                                    

រាត្រីក្រោយពេលទទួលអាហារពេលល្ងាចរួចគ្រប់គ្នាទៅបន្ទប់រៀងៗខ្លួន~មកមើលកម្លោះប៊ីអូវិញនាយកំពុងតែអង្គុយនៅតុធ្វើការរបស់គេ មានកិច្ចការត្រូវបង្ហើយ~ពេលបង្ហើយកិច្ចការរួចគេរៀបចំកិច្ចការដាក់តាមលំដាប់ដើម្បីអោយងាយស្រួលរក~ទន្ទឹមនឹងនោះភ្នែកទាំងគូរក៏ចោលទៅប៉ះនឹងសឺមីពណ៌ខ្មៅដែលនៅក្បែរនោះធ្វើអោយចិត្តរបស់គេយកវាមកកាន់នៅក្នុងដៃ~

« ប្រហែលមិនយូរទៀតទេ »ប៊ីអូនិយាយតិចៗមុននឹងចាប់បើកសឺមីនោះឡើង វាជាប្រវតិ្តរូបរបស់មនុស្សប្រុសម្នាក់ដែលគេនឹងអោយមកធ្វើការជំនួសកន្លែងរបស់គេ បើចៅហ្វាយកែខ្លួនបានល្អថ្ងៃក្រោយមនុស្សប្រុសដែលត្រៀមនឹងមកនេះគេប្រាកដជាអាចជួយការងាររបស់ចៅហ្វាយបានដូចជាគេពេលនេះ~

« ពេលខ្ញុំអស់តួនាទី សង្ឃឹមថាអ្វីៗនឹងចប់ដោយល្អ»ប៊ីអូនិយាយក្នុងចិត្តដោយញញឹមចេញមក~តួនាទីមួយជាប៉ូលិសចាប់មនុស្សអាក្រក់~តួនាទីមួយទៀតមនុស្សអាក្រក់បែរជាសុំអោយកែប្រែកូនប្រុសរបស់គេទៅវិញ? តួនាទីទាំងពីរនេះនឹងចាកចេញពីគេនៅថ្ងៃណាមួយហើយសង្ឃឹមថាវានឹងមិនចប់ដោយបន្សល់ភាពឈឺចាប់ផងចុះ

« យូហាន អេរីស~ អូហ៍មើលទៅសង្ហាដែរតើ »យ៉ុនហូមិនដឹងមកតាំងពីស្មើណានាយនិយាយដោយលូកយកសឺមីនោះពីដៃរបស់ប៊ីអូ~ប៊ីអូឯណោះគ្នាឡើងភ្ញាក់នេះបើជ្រុលមាត់និយាយអ្វីចេញមកចៅហ្វាយមិនបានឮហើយទេអី!!!! យ៉ុនហូបានសឺមីហើយទៅអង្គុយនៅលើពូកដើម្បីមើលអោយបានច្បាស់ៗបន្តិចមើលចង់មើលថាតើអនាគតកូនចៅបែបម៉េចខ្លះ~

«ឈ្មោះ យូហាន សមត្ថភាព  ឆាប់យល់ឆាប់ចាប់បាន ធ្វើបានគ្រប់ការងារទាំងអស់មិនថាការងារក្នុងផ្ទះបាយ កម្ពស់1ម៉ែត្រ80 អ៎..ខ្ពស់ល្អ ឯងពូកែរើសមនុស្សអោយយើងណាស់ប៊ីអូ~»យ៉ុនហូមើលប្រវត្តិអនាគតកូនចៅហើយសរសើរប្រាប់ប៊ីអូមានអីល្អតើ!!!!

« បើចៅហ្វាយចង់ជួបគេ ខ្ញុំអាចនាំគេមកជួបចៅហ្វាយបានឬក៏បង្ហាត់ការងារគេណ្ដើរៗក៏បានដែរចៅហ្វាយ~ »

« មានអីល្អតើ ឯងរើសថ្ងៃណាត់ជួបអោយផងអ៊ីចឹង នេះមកយកទៅវិញទៅ »យ៉ុនហូនិយាយធ្វើធម្មតាហាក់ពេញចិត្តទាំងដែលការពិតគេមិនចង់អោយអ្នកណាមកជំនួសកន្លែងប៊ីអូហើយប៊ីអូក៏គ្មានសិទ្ធអីទៅណាចេញពីគេនោះដែរក្រែងធ្លាប់ប្រាប់ហើយតើថានៅជាមួយគ្នារហូតទៅនោះអី~

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now