ភាគទី28:បងគួរធ្វើយ៉ាងម៉េចចំពោះគេ?

422 60 5
                                    

ពន្លឺចាំងជះតាមបង្អួចចាំងប៉ះនឹងកញ្ចក់តុសម្អាងធ្វើអោយចាំងផ្លាតមកប៉ះផ្ទៃមុខនិងភ្នែករបស់រាងក្រាស់ដែលកំពុងគេងលង់លក់នៅលើគ្រែ រាងក្រាស់ចាប់ផ្ដើមកម្រើកងាកក្បាលយកដៃមកបាំងពន្លឺដែលចាំងជះមកនោះ ហុីសឺុងបើកភ្នែកសន្សឹមៗរួចទើបក្រោកអង្គុយអោយត្រង់ខ្លួន នាយសង្ហារពត់ពែនខ្លួនចុះឡើងប្រៀបដូចជាលំហាត់ប្រាណនាពេលព្រឹក~

ហុីសឺុងទាញភួយចេញពីខ្លួនគេហើយក្រោកបង្វែរជើងដាក់ចុះពីគ្រែ នាយងាកភ្នែកមកខាងក្រោមប្រទះនឹងស្បែកជើងដែលជុងវ៉ុនរៀបចំអោយនាយ នាយស៊កស្បែកជើងហើយងាកមុខមកមើលទឹកមួយកែវដែលរាងតូចបានរៀបចំអោយនាយដូចគ្នា~ ហុីសឺុងញញឹមហើយទើបយកទឹកនោះមកផឹក ជាធម្មតាតាមទម្លាប់គេមិនចូលចិត្តផឹកទឹកក្រោយពេលក្រោកពីគេងភ្លាមៗបែបនេះទេ យ៉ាងហោចទាល់តែរៀបចំខ្លួនហើយអស់ដល់ពេលញុំាអាហារពេលព្រឹកទើបនាយផឹក ប៉ុន្តែតាំងពីជុងវ៉ុនមកនៅជាមួយ ជុងវ៉ុនតែងរៀបចំទឹកមួយកែវអោយនាយផឹកពេលភ្ញាក់ពីគេង និងរៀបចំអ្វីផ្សេងទៀតដូចជាស្បែកជើង កន្សែងផ្លាស់ងូតទឹកជាដើម....~~

ហុីសឺុងក្រោកដើរសំដៅបង្អួច ស្រូបយកខ្យល់និងពន្លឺព្រះអាទិត្យដែលបញ្ចេញនាពេលព្រឹក នាយច្រត់ដៃនឹងបង្អួចភ្នែកងាកទៅមើលរាងតូចដែលនៅខាងក្រោមជាមួយនីគី ទាំងពីរនាក់បងថ្លៃ ប្អូនថ្លៃ កំពុងនាំគ្នាជួយគ្នាស្រោចផ្កានិងកាត់ផ្កានៅខាងមុខផ្ទះ ហុីសឺុងឃើញបែបនេះក៏ញញឹមចេញមកទាំងមិនដឹងខ្លួន~
ទន្ទឹមនឹងស្នាមញញឹមដែលលេចឡើងនៅលើផ្ទៃមុខរបស់នាយយ៉ាងស្រស់ផងនោះ នាយក៏ប្ដូរទឹកមុខវិញភ្លាមៗ~

« បងគួរតែ ធ្វើយ៉ាងម៉េចចំពោះគេទៅនែល? សម្លាប់គេអោយទៅកំដរអូន ឬក៏មិនសម្លាប់ ហើយដោះលែងគេវិញ ??!!!! »នាយផ្អែកខ្លួននឹងបង្អួចនិយាយតិចៗតែម្នាក់ឯង អោយបងធ្វើយ៉ាងម៉េចចំពោះគេទៅ អារម្មណ៍ច្របូកច្របល់ខ្លាំងណាស់ មុនដំបូងខឹងខ្លាំងគុំខ្លាំង ទើបព្យាយាមយកគេមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ព្រោះងាយស្រួលក្នុងការសងសឹក ប៉ុន្តែគេម្នាក់នេះតែងតែធ្វើល្អរហូត ធ្វើអោយនាយមានអារម្មណ៍ល្អចំពោះគេ មិនដូចរូបភាពមនុស្សចិត្តខ្មៅដែលសម្លាប់ប្អូនដក់ជាប់ក្នុងខួរក្បាលសោះ គិតដល់រូបអតីតកាលម្ដងៗខឹងឡើងឯង តែពេលនៅក្បែរគេម្នាក់នេះហាក់ដូចខុសធម្មតា អារម្មណ៍ខឹងដូចជាមិនពុះកញ្ជ្រោលខ្លាំង ហាក់ដូចមនុស្សម្នាក់នេះមានរាងកាយពីរដោយឡែកពីគ្នាអ៊ីចឹង~~~~
ហុីសឺុងងាកភ្នែកទៅមើលរាងតូចដែលនៅខាងក្រោមនោះវិញ!

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now