ភាគទី46 :ដើរតួមិនទាន់ដូច

322 65 12
                                    

ពេលនេះហុីសុឺងកំពុងអង្គុយក្នុងបន្ទប់សម្លឹងមើលអ្នកជម្ងឺដែលកំពុងតែដេកលង់លក់នៅលើគ្រែ ចំណែកលោកម្ចាស់ហ្សេនដេនិងមេដោះត្រឡប់ទៅផ្ទះវិញតាំងតែពីយប់ម្ល៉េះ~គេអង្គុយសម្លឹងមើលមុខរបស់រាងតូចគិតដល់រឿងដែលគេទៅជួបគ្រូពេទ្យនៅបន្ទប់ពិគ្រោះកាលពីយប់មិញ

[ អ្នកជម្ងឺទទួលការប៉ះទង្គិចផ្លូវសតិអារម្មណ៍ មិនដឹងថាពីមុនមកអ្នកជម្ងឺធ្លាប់ជួបរឿងអ្វីខ្លះដែលធ្វើអោយប៉ះពាល់សតិអារម្មណ៍នោះទេ...ប៉ុន្តែពេលនេះសូមលោកមើលថែអ្នកជម្ងឺអោយបានដិតដល់ជាពិសេសគឺកូននៅក្នុងផ្ទៃរបស់អ្នកជម្ងឺ ]
  ហុីសុឺងគេនៅតែនឹកស្មានមិនដល់ថារាងតូចកំពុង ពពោះផ្ដល់អ្នកស្នងត្រកូលអោយគេសោះ បើបែបនេះគេគួរតែបោះបង់ការសងសឹកចោល បើគេនៅបន្តចង់អោយរាងតូចទៅកំដរប្អូនទៀតនោះប្រៀបដូចជាគេធ្វើបាបតំណក់ឈាមតូចមួយរបស់គេដែរអ្នកណាដាច់ចិត្ត?

« យ៉ាងណាក៏បងមិនឱ្យឯងស្លាប់ទាំងបែបនេះទេ ឈាមរបស់គេត្រូវតែលាងផ្នូររបស់ឯងអោយទាល់តែបាននែលហ្សីបងសន្យា!!! » ហុីសុឺងស្រក់ទឹកភ្នែកម៉ាត់អាណិតខ្លួនឯងមិនគួរណាបង្កើតមនោសញ្ចេតនាល្អៗជាមួយសត្រូវបែបនេះសោះ អោយតែនឹកដល់រឿងថ្ងៃនោះចង់តែសម្លាប់រាងតូចៗភ្លាមៗតែម្ដងតែមនុស្សមាត់ខុសពីចិត្តនៀកវាពិបាកធ្វើមិនបានមិនហ៊ានក៏ដឹងដែរតាំងពីថ្ងៃរៀបការមកមិនដែលវាយដំច្រំធាក់ដាក់ច្រវ៉ាក់បង្អត់បាយឬធ្វើ ទារុណកម្មអ្វីទាំងអស់~ គ្មានទេ គ្មានទាល់តែសោះ មានតែការមើលថែនិយាយល្អៗជាមួយព្រោះតែជុងវ៉ុនដែលពីដំបូងគេចង់តែជាន់អោយកប់ដីនោះ បង្ហាញតែទង្វើដែលធ្វើអោយនាយលង់ស្រលាញ់ គ្មានចំណុចណាគាស់កកាយកំហឹងអោយចេញមកនោះទេ~!!!

« វាគួរតែដល់ពេល!! »មុននឹងចាកចេញពីបន្ទប់នេះនាយក៏មិនភ្លេចងាកសម្លឹងមើលមុខអ្នកដែលដេកនៅលើគ្រែនោះដែរ សម្រាកអោយជាសិនទៅ ចាំមកទូទាត់ជាមួយខ្ញុំ~~

+នេហ្វៀអាន់គ្រុប
យ៉ុនហូកំពុងធ្វើការងាររបស់គេយ៉ាងយកចិត្តទុកដាក់ស្ទើតែមិនហ៊ានដកភ្នែកចេញពីឯកសារផង~
  តុក~តុក
« លោកប្រធាន សុំអនុញ្ញាត »

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now