ភាគទី40:ធ្វើតាមបេះដូងទៅ

349 43 12
                                    

ថ្ងៃនេះក៏មិនដឹងខ្យល់អីបក់ថេម៉ូមកដល់ផ្ទះរបស់យ៉ុនហូនោះទេ ទើបបានជាចេះមករកបងប្រុសដែរ~ បងប្អូនអីជួបកាច់តែគ្នា~

« មានការអីទើបមករក? ឬលោកប៉ាមានការអ្វីអោយធ្វើ? »កម្លោះសង្ហារគងទាក់ខ្លាលើសាឡុងចោទសួរទៅប្អូនដែលកំពុងតែលើកទឹកផឹក~ថេម៉ូដាក់កែវចុះវិញញញឹមតិចៗមុននឹងឆ្លើយទៅកាន់បងរបស់ខ្លួន

« បងមិនគិតថាខ្ញុំមកលេងបងខ្លះទេហ្អេស? »

« ក៏ឃើញមករាល់ដងព្រោះតែការងារ សួរទៅមានអីខុស! »នាយនិយាយហីៗទៅកាន់ប្អូនវិញ បើមករករាល់ដងព្រោះតែការងារពិតមែនមិនអោយនិយាយ?

« ក៏ទាំងពីរ ទាំងការងារ ហើយក៏មកសួរសុខទុក្ខបង ចង់ដឹងថាបងសុខទុក្ខយ៉ាងម៉េចខ្លះ? ធ្វើការហត់ខ្លាំងឬអត់ពីមួយថ្ងៃទៅមួយថ្ងៃ? បងបានគេងគ្រប់គ្រាន់ឬអត់? សុខភាពបងល្អឬអត់? »

« យើងនៅរស់ធម្មតា ហើយការងារយ៉ាងម៉េច? ក៏ឆាប់និយាយមក »ឮចម្លើយរបស់យ៉ុនហូថេម៉ូគាំងតែម្ដងបើឆ្លើយអោយត្រឹមត្រូវជាមួយម្ដងទៅថី?ចូលចិត្តឆ្លើយមកមួយម៉ាត់គាំងមតិតែម្ដង~

« អូខេ~ លោកប៉ាប្រាប់ថាការដឹកជញ្ជូននាពេលខាងមុខមិនអោយបងពាក់ព័ន្ធទេ ទុកអោយលោកក្វាងជាអ្នកធ្វើគឺបានហើយ! »

« ហេតុអី? ឬក៏ប៉ាមិនទុកចិត្តយើង? គិតថាអាលោកក្វាងស្អីនឹងធ្វើការបានល្អខ្លាំងណាស់ហ្អេស? ទេយើងមិនព្រមយ៉ាងណាវាក៏ជាចំណែករបស់ត្រកូលយើង ហេតុអីក៏លើកអោយគេតែម្នាក់?លោកប៉ាលែងទុកចិត្តយើងហើយ?»

« បងកុំអាលចិត្តក្ដៅអី មិនមែនលោកប៉ាមិនទុកចិត្តចិត្តបងទេ ខ្ញុំក៏មិនយល់ពីលោកប៉ាដែរ! ក៏ឃើញមួយរយៈនេះដូចជាមានការនិយាយទូរស័ព្ទជាមួយនរណាប្លែកៗ តែខ្ញុំឮលោកប៉ាហៅថាប៊ីអូ ខ្ញុំគិតថាជាកូនចៅរបស់បង តើពិតឬមិនមែន? »សម្ដីរបស់ប្អូនមិនទុកអីអោយខួរក្បាលរបស់យ៉ុនហូនៅទំនេរ គេក៏គិតពីប៊ីអូដែរ គេធ្លាប់ទាន់ឃើញប៊ីអូឈរនិយាយទូរស័ព្ទតែមិនដឹងនិយាយជាមួយនរណា~ឬមួយក៏និយាយជាមួយប៉ារបស់ខ្លួន? លោកប៉ាមានអ្វីលាក់បាំងរួមគ្នានឹងប៊ីអូឬ?

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now