ភាគទី08:ដល់ពេលវេលារបស់យើងម្ដងហើយ

468 56 2
                                    

+សួន

កម្លោះសង្ហារជេយ៍បើកម៉ូតូឈប់នៅគោលដៅដែលបានណាត់ នៅទីនោះមានលោកម្ចាស់មិត្តចាំនៅទីនោះជាស្រេច

« យូរមែសអានេះ »ដោះមួកវែកសក់មិនទាន់ស្រួលបួលផងក៏ត្រូវគេសួរទៅហើយ

« មកពីហ្អែងហ្នឹង ! និយាយស្អីប្រាប់ប្អូនអញខ្លះ ឪអញឮមួលអញចង់ដាច់ត្រចៀក »ជេយ៍

« អឺ!! មុខហែងវាមសមតែឪហែងមួលមែនហ្នឹង »ឃេនតូ

« ដោយសារតែហែងនឹង ម៉ាដៃផ្កាប់ម៉ូតូឥឡូវ »ជេយ៍

« អើ!!! ទៅអញសុំទោសពួកម៉ាក ឥឡូវចូលម៉ោងការងារវិញសម្លាញ់ »ឃេនតូ

« អឺ! និយាយមក »ជេយ៍

« ចូលផ្ទះសិនទៅ និយាយក្បែរសួនដូចជាមិនសុវត្ថិភាព »ជេយ៍ងក់ក្បាលហើយពួកគេក៏ចូលទៅខាងក្នុង ។

« aww!! អាប៊ី ! នៅទីនេះដែរ »ជេយ៍

« វាមកតាំងពីម្សិលមិញហ៎ អញហៅមកដេកបានគ្នា »ឃេនតូចូលហួសទៅក្នុងផ្ទះបាយចេញមកវិញជាមួយទឹកបីកែវ

« ឆ្ងល់ហែងមុខងាប់ពីកំណតអីហា៎អាញឹមខ្លះមើល »ជេយ៍

« ហែងចេះតែថាវាចឹងតិចវាវៃ »ឃេនតូ

« ហៃអើស្អីតែពីរនាក់អញធាក់ទាំងពីរអាលូវ ! » ប៊ី

« ចុះបើអញមិនដែលឃើញហែងញញឹមផង » ជេយ៍

« បានហើយចូលសាច់ការវិញ »ឃេនតូស្រែកកាត់នៅពេលដែលប៊ីរៀបនឹងឆ្លើយតបទៅជេយ៍ ខាំគ្នារហូតពីរនាក់នេះ។

« យើងឮពីខាងលើមកថាអាចនឹងមានសកម្មភាពឆាប់ៗ ទើបចង់មកនិយាយជាមួយហែងអោយហើយ »ឃេនតូអកទឹកមួយលេបរួចទម្លាក់កែវចុះវិញ

« ក៏បានឮខ្លះដែរតែមិនប្រាកដ »ជេយ៍

« បើការងារសម្រេចអញថាហែងហើយអញ ឡើងដំណែងមិនខានទេ »ប៊ី

« ឡើងទៅ ឪអញព្រួយខ្លាចតែគេដកដំណែងអញទេ »ជេយ៍

« ថាមិនទៀងដែរអាចដកដំណែងហែងអោយអញក៏ថាបាន »ឃេនតូ

« យកទៅលើកអោយម្រាមដៃដប់ » ជេយ៍

« បានហើយ ម៉ោងសាច់ការមែនម៉ោងកាប់គ្នាទេ »ប៊ី

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now