ភាគទី07:ជួយតាមរកគាត់ផង

456 56 2
                                    

ក្រោយពីទទួលដំណឹងពីកូនស្រីបណ្តូលចិត្តថាមានមេធាវីមកដល់ផ្ទះបែបនេះស៊ូអ៊ុនក៏នាំកូនស្រីរបស់នាងឡើងទៅខាងលើដើម្បីចង់ដឹងចង់ឮ។

« ជម្រាបសួរលោកអ៊ុំ អញ្ចើញលោកអ៊ុំអង្គុយចុះសិនមក »រាងតូចជុងវ៉ុនញញឹមរាក់ទាក់មនុស្សដែលមានវ័យចំណាស់ជាងខ្លួន ។

« កុំគួរសមពេកអីក្មួយ »លោកមេធាវីផ្ទាល់ខ្លួនរបស់លោកម្ចាស់ហ្សេនដេ ញញឹមដាក់រាងតូចវិញរួចអង្គុយចុះលើសាឡុងដំណាលនឹងរាងតូច។

« លោកអ៊ុំសុខទុក្ខយ៉ាងម៉េចដែរ ខានឃើញលោកអ៊ុំយូរលោកអ៊ុំនៅតែសង្ហារដដែល មិនចាស់ទៅណាសោះហិហិ » ជុងវ៉ុនក៏ចាប់ផ្ដើមលលេងជាមួយលោកមេធាវី

« បើក្មួយមិនចាស់ផងអោយអ៊ុំចាស់ទៅណាហាសហាអ៊ុំលលេងទេ អ៊ុំសុខទុក្ខធម្មតាទេ ចុះក្មួយវិញនោះ ហើយលោកប៉ាក្មួយយ៉ាងម៉េចហើយ »

« លោកប៉ាស្រស់បស់ជាងមុនឆ្ងាយណាស់ ក្មួយគិតថាបើខែក្រោយពេទ្យអនុញ្ញាតអោយចេញពីពេទ្យបាន ក្មួយនឹងនាំលោកប៉ាទៅនៅផ្ទះសមុទ្រមួយរយ: » ជុងវ៉ុន

« អ៊ុំសប្បាយចិត្តណាស់ដែលហ្សេនគេល្អប្រសើរជាងមុនបែបនេះ អ៊ុំរវល់ការងារទើបមិនបានសួរសុខទុក្ខ »

« មិនអីទេលោកអ៊ំក្មួយដឹងថាលោកអ៊ំរវល់ តែស៊ុននូក៏បានទៅសួរសុខទុក្ខលោកប៉ាដែរ» ជុងវ៉ុន

« ពិតមែនហ្អេស! ! អ៊ុំខានឃើញកូនប្រុសរបស់អ៊ុំយូរហើយពិតជានឹកគេណាស់ »មេធាវី ហ្គាដាហ្វ លោកជាប៉ារបស់ជេយ៍ និង ស៊ុននូរបស់ត្រកូលហ្គាដាហ្វ លោកជាមិត្តរបស់លោកម្ចាស់ហ្សេនដេហើយជាមេធាវីផ្ទាល់ខ្លួនថែមទៀត ។ លោកនឹងកូនរស់នៅផ្សេងគ្នា ដោយជេយ៍និងស៊ុននូចង់រស់នៅបែប
ធម្មតាៗមានហាងផ្ទាល់ខ្លួនអីបែបនេះ ចំណែកមេធាវីហ្គាដាហ្វលោករវល់នឹងការងារក៏មិនសូវបាន មកលេងកូននោះដែរ ។

« បងជេយ៍ និង ស៊ុននូ សង្ហារដូចជាអ៊ុំចឹង » ជុងវ៉ុន

« ហាសហាក្មួយចេះតែសរសើរអ៊ុំបែបនេះ អ៊ុំញញឹមជ្រួញចាស់អស់ឥឡូវហើយ » មេធាវីហ្គាដាហ្វ

« សង្ហារពិតមែនណាអ៊ុំ » ជុងវ៉ុន

« ហាសហា ហើយហៅអ៊ុំមកថ្ងៃនេះមានរឿងអីមែនទេ »

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now