ភាគទី29 :នេះជាបញ្ជា!

454 69 3
                                    

ឡានបានបើកចូលមកភូមិគ្រឹះ នៅពេលដែលឡានឈប់រាងតូចជុងវ៉ុនប្រញាប់ចុះយ៉ាងលឿនមកត្រៀមជួយដាក់លោកម្ចាស់ហ្សេនចុះពីក្នុងឡាន ជុងវ៉ុនបានសុំអនុញ្ញាតហុីសឺុងយកលោកប៉ារបស់គេមកនៅទីនេះជាមួយ ព្រោះបើនាំលោកប៉ាទៅផ្ទរបស់ខ្លួនពិបាកធ្វើដំណើរចុះឡើង បើគេត្រឡប់ទៅផ្ទះរបស់គេវិញទាល់តែហុីសឺុងទៅជាមួយដែរ ហើយភូមិគ្រឹះជុងទុកអោយនីគីជាអ្នកមើលទើបបាន

« ដល់ហើយលោកប៉ា »រាងតូចនិយាយទាំងញញឹមទៅលោកប៉ាដែលអង្គុយលើកៅអី អេឡិចត្រូនិកសម្រាប់ជនពិការ លោកញញឹមយ៉ាងស្រស់ដាក់កូនប្រុសរបស់ខ្លួន

« បងថ្លៃចាំខ្ញុំជួយ »នីគីចេញមកពីខាងក្នុងមកជួយរុញរទេះជនពិការចូលទៅក្នុងផ្ទះ

« អរគុណណាស់នីគី »

« បាទ មិនអីទេបងថ្លៃ »នាយងាកមកញញឹមដាក់បងថ្លៃហើយទាំងពីរនាក់បងថ្លៃប្អូនថ្លៃបាននាំលោកម្ចាស់ហ្សេនដេចូលទៅខាងក្នុងផ្ទះ~

« លោកប៉ាសម្រាកត្រង់នេះសិនហើយ កូនទៅរៀបចំផ្លែឈើមកអោយលោកប៉ា~ »នាយលុតជង្គង់ក្បែររទេះរបស់លោកប៉ារបស់នាយហើយញញឹមដាក់លោក ទើបលោកងក់ក្បាលយក់ស្របនឹងសម្ដីរបស់កូន

« ចាំខ្ញុំជួយមើលគាត់អោយបងថ្លៃ »នីគីនិយាយដោយញញឹម

« ខ្ញុំអរគុណហើយ ! »

« គ្មានគុណគ្មានស្រ័យអ្វីទេបងថ្លៃ ពួកយើងជាគ្រួសារតែមួយតើ! »ឮសម្ដីរបស់នីគីនិយាយ ជុងវ៉ុនសម្លឹងមុខគេហើយញញឹមដាក់ប្អូន តែក្នុងចិត្តក៏គិតរឿងផ្សេង ពាក្យថាគ្រួសារតែមួយស្ដាប់ទៅកក់ក្ដៅល្អណាស់ ប៉ុន្តែពេលក្រោយគេមិនមែនជាមនុស្សក្នុងផ្ទះនេះទេ នៅពេលណាដែលសងបំណុលរួចក៏លែងមានឈ្មោះជាបងថ្លៃរបស់គេហើយ ប្រហែលជាគ្មានអ្នកណាដឹងពីកិច្ចសន្យារវាងគេនិងហុីសឺុងឡើយ ហើយក៏គ្មានអ្នកណាដឹងដែរថារៀបការគ្រាន់តែបំពេញអោយឃើញនឹងភ្នែក ប្រពន្ធជាឈ្មោះក្រសោបជាប់នឹងបំណុលដែលគ្រាន់តែមានឈ្មោះជាភរិយាបំណុលតែប៉ុណ្ណោះ ~~

« ខ្ញុំនាំលោកប៉ារបស់បងទៅលេងសួនក្រោយផ្ទះ បងយកផ្លែឈើមកតាមក្រោយចុះ »ជុងវ៉ុនញញឹមងក់ក្បាលយល់ស្របហើយទើបនីគីចាប់ផ្ដើមរុញរទេះនាំលោកម្ចាស់ហ្សេនទៅលេងសួនខាងក្រោយ ជុងវ៉ុនក៏ទៅរៀបចំផ្លែឈើ~~

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Tahanan ng mga kuwento. Tumuklas ngayon