ភាគទី59: គ្រួសារ

470 66 18
                                    

4ខែក្រោយមក......................
មកទល់ពេលនេះជុងវ៉ុនគេមានកម្លាំងកំហែងគ្រប់គ្រាន់ជាងមុនហើយ ពេលនេះកំពុងតែរៀបចំទឹកដោះគោអោយកូន សុំទោសកូនសម្លាញ់ដែលប៉ាគ្មានទឹកដោះធម្មជាតិដូចជាម្ដាយជាស្រី តែអាប៉ាសន្យាថាអាប៉ានឹងមើលថែកូនមិនអោយខ្វះខាតបន្តិចឡើយ~

« ង៉ាៗ~ »

« អា៎ អា៎ ចាំបន្តិចកូនសម្លាញ់ប៉ា »រាងតូចប្រញ៉ាប់ប្រញាល់មួលគម្របកំប៉ុងទឹកដោះគោដើម្បីយកទឹកដោះគោអោយកូនតូចស្បែកក្រហមរងាលទាំងពីរកំពុងតែយំព្រោះតែឃ្លាន~

« ង៉ា~ង៉ាៗ ~ »សម្រែកក្មេងតូចៗដែលគេងលើពូកទន់ៗយំប្រណាំងគ្នាលាន់ឮពេញបន្ទប់ធ្វើអោយអ្នកជាAppaមករកកូនយ៉ាងឆាប់រហ័ស

«រួចហើយណាកូនណា អឺៗមកហើយណាទឹកដោះគោមកហើយ »ជុងវ៉ុននិយាយដោយញញឹមយកទឹកដោះគោមកអោយកូនៗរបស់គេ

« នីគី នីគី រួចដៃនៅអូន »ជុងវ៉ុនស្រែកហៅប្អូនដែលនៅខាងក្រៅព្រោះមុននេះគេយកថាសបាយទៅទុកនៅផ្ទះវិញ

« រួចហើយបង »

« មកជួយបងបន្តិចមក នេះ »នីគីមកដល់ជុងវ៉ុនហុចកំប៉ុងទឹកដោះគោមួយអោយទៅនីគីដើម្បីអោយគេជួយកាន់បំបៅអោយក្មួយតូចរបស់គេ
ជុងវ៉ុនលើកកូនស្រីមកត្រកងនៅក្នុងដៃហើយបំបៅទឹកដោះគោដល់ទារិកាតូចម្នាក់នេះ ចំណែកនីគីវិញក៏ត្រកងបីក្មួយប្រុសបំបៅទឹកដោះគោអោយដូចគ្នាដែរ~កាលដែលបានរបស់ដែលខ្លួនត្រូវការហើយសម្រែកយំខ្លាំងៗមុននេះក៏បន្ថយរហូតដល់ស្ងាត់មាត់រៀងៗខ្លួនហើយសម្ងំបៅទឹកដោះប្រហែលជាឃ្លានខ្លាំងហើយមើលទៅ

ពេលល្ងាចហុីសុឺងត្រឡប់មកពីធ្វើការវិញ ទទួលអាហារពេលល្ងាចជុំគ្នាហើយក៏នាំគ្នាមកលាបម្សៅអោយកូននិងរៀបចំអោយគេចូលគេ~

« ម៉ាវីន កូនប្រុសសម្លាញ់របស់ប៉ា សឺត»នាយផ្ដល់ស្នាមថើបអោយកូនមួយខ្សឺតមុននឹងដាក់កូនអោយដេកក្នុងអង្រឹង ហើយបន្តលើកកូនស្រីមកម្ដង

« វិឡាវី ក៏គួរអោយស្អប់ដែរកូនស្រីប៉ា »នាយផ្ដល់ស្នាមថើបអោយកូនស្រីនិងដាក់អោយគេងដែរ~~ ជុងវ៉ុនទើបតែចេញមកពីបន្ទប់ទឹក~

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now