ភាគទី56(2): មិត្តភាព

341 63 23
                                    

ពេលនេះលោកក្វាងជាប់ទ្រុងរបស់ប៉ូលិសហើយនៅពេលដែលលោកក្វាងរៀបនឹងបកខ្លួនរត់ក្រុមប៉ូលិសក៏មកបាំងព័ទ្ធជុំវិញបិទផ្លូវមិនអោយលោកចេញកើត~
«លោកក្វាង លោកត្រូវបានខាងយើងព័ទ្ធអស់ហើយ ប្រគល់ខ្លួនតាមសម្រួលមក »ជេយ៍ស្រែកទៅលោកក្វាងដែលងាកចុះឡើងឆ្វេងស្ដាំមើលគ្នីគ្នារបស់ប៉ូលិស

« លោកមិនអាចរត់បានទៀតនោះទេ ឆាប់ប្រគល់ខ្លួនមក »ប៊ីអូ
កែវភ្នែកទាំងគូរសម្លឹងមើលគ្នីគ្នារបស់ប៉ូលិសហើយគ្រវីក្បាលញញឹមចុងមាត់ថែមទៀត

« ហឹស~~ ប្រគល់ខ្លួន??? ប្រគល់ខ្លួនមានតែភ្លើ ពួកអាល្ងង់ »លោកក្វាងក៏ស្រែកដាក់គេវិញ

« ទោះលោករត់ ក៏រត់មិនបានដែរ យល់ល្អគួរតែប្រគល់ខ្លួនតាមសម្រួលទៅ »ជេយ៍

« អ្នកខុសមិនអាចរត់ផុតពីសំណាញ់ច្បាប់បាននោះទេ ! »

«  មិនសាកសួរយើងពីមិត្តរបស់ឯងខ្លះទេហេស? »នៅពេលដែលឮលោកក្វាងនិយាយបែបនេះ ជេយ៍និងប៊ីអូងាកមកមើលមុខគ្នា

« លោកនិយាយពីអ្វី? លោកធ្វើអីមិត្តរបស់ខ្ញុំ »ជេយ៍ងាកមកសួរទៅកាន់លោកក្វាងវិញ

« ធ្វើអី?? ឥឡូវយើងមកនិយាយដោះដូរគ្នាទៅ ចាំយើងប្រាប់ »លោកក្វាង

« បាន ! លោកចង់ដោះដូរអ្វីនិយាយមកចុះ »ប៊ីអូនិយាយដោយមិនគិតអ្វីទាំងអស់ ព្រោះគេបារម្ភពីឃេនតូ លោកក្វាងប្រាកដជាធ្វើអ្វីដាក់មិត្តរបស់គេមិនខានទេ

« យើងអោយសំណើរ បើឯងដោះលែងយើង មិត្តរបស់ឯងនឹងរស់ តែបើឯងមិនព្រម អាប៉ូលិសម្នាក់នឹងវានឹងស្លាប់ »

« លោកធ្វើអីមិត្តរបស់ខ្ញុំ !! »ជេយ៍

« ជុ ជុ យើងមានទាន់ធ្វើអីមិត្តរបស់ឯងឯណា »

« ដោះលែងគេមកវិញមក ! »ប៊ីអូ

« យើងប្រាប់ហើយថាត្រូវដោះដូរ បញ្ជារកូនចៅរបស់ឯងអោយដាក់កាំភ្លើងចុះ~ ហើយបើកផ្លូវអោយយើង !! »ជេយ៍និងប៊ីអូងាកមើលមុខគ្នា តើគួរទុកចិត្តពាក្យសម្ដីរបស់លោកក្វាងឬអត់? គេអាចបោកប្រាស់ដើម្បីរត់យករួចខ្លួនក៏ថាបាន!

« ឆាប់ឡើង យើងមិនចេះសូញសាញច្រើនទេ »លោកក្វាង

« អោយពួកយើង ជឿលោកបានយ៉ាងម៉េច ! »

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now