ភាគទី16: ប្រយ័ត្នអ្នកក្បែរខ្លួន

343 53 0
                                    

     +ភូមិគ្រឹះហ្សេនដេ

« ខ្ញុំធ្វើដល់ថ្នាក់នេះមែនទេ? »ជុងវ៉ុនដែលអង្គុយលើសាឡុងស្រក់ទឹកភ្នែកនោះសួរទៅមេដោះ នៅពេលដែលគេបានស្ដាប់មេដោះប្រាប់គ្រប់រឿងរ៉ាវដែលកើតឡើងមួយរយ:កន្លងមកនេះ  ហេតុអីក៏បងប្រុសរបស់គេធ្វើដល់ថ្នាក់នេះ?

« ត្រូវ... ត្រូវហើយអ្នកប្រុសតូច »មេដោះ ឆ្លើយដោយមិនទាំងហ៊ានមើលមុខរបស់អ្នកប្រុសតូចផងខ្លាចគេកម្រោលខឹងនិយាយស្ដីមិនល្អដាក់ខ្លួនដូចលើកមុនទៀត ~

«  ចុះ... ចុះគេមករឹបអូសយកផ្ទះមួយនេះពេលណាទៅ »ជុងវ៉ុន ជូតទឹកភ្នែកចេញឆ្វាច់គេមិនចង់អោយទឹកភ្នែកហូរនោះទេតែហាមមិនបាន

«  ប្រហែលអាទិត្យក្រោយ អ្នកប្រុសតូច »មេដោះ

« ចុះ អ្នកមីងនិង បងស្រី? »នាយងាករកចុះឡើងតាំងតែពីគេមកវិញមិនឃើញពីរនាក់ម្ដាយកូនសោះ

« ពួកគេទៅហើយ »មេដោះ

« ទៅ ? ពួកគាត់ទៅណា ? »ជុងវ៉ុន

« គឺ..ពេលម្ចាស់បំណុលមកទារនោះ ប្រាប់ថារឹបអូសផ្ទះ ទើបពួកនាងនាំគ្នាចេញទៅយកតែរួចខ្លួនអស់ ... តែអ្នកប្រុសតូចកុំបារម្ភអីយ៉ាងណាក៏ខ្ញុំមិនទៅណាចោលអ្នកប្រុសតូចនិងលោកម្ចាស់ដែរ »មេដោះ

« ឈប់ហៅខ្ញុំថាអ្នកប្រុសតូចទៀតទៅ អ៊ំឈួយក៏ដូចគ្នា  តទៅខ្ញុំមិនមែនជាអ្នកប្រុសតូចរបស់មេដោះទៀតទេ អោយខ្ញុំសុំទោសផងដែលធ្វើអោយអ្វីគ្រប់យ៉ាងទៅជាបែបនេះ »នាយសុំទោស សុំទោសជំនួសបងប្រុសផង

« អត់ទេ អ្នកប្រុសតូចនៅតែជាអ្នកប្រុសតូចរបស់មេដោះ មេដោះមិនអាចទៅណាចោលលោកម្ចាស់និងអ្នកប្រុសតូចបានទេ »មេដោះ

« ត្រូវហើយខ្ញុំក៏មិនទៅណាដែរ អ្នកប្រុសតូច ពួកខ្ញុំទាំងពីរនាក់នេះបម្រើលោកម្ចាស់យូរមកហើយ អោយពួកខ្ញុំទៅចោលលោកម្ចាស់និងអ្នកប្រុសតូចនៅពេលដែលជួបរឿងលំបាកបែបនេះបានយ៉ាងម៉េចទៅ »អ៊ំឈួយ

« ប៉ុន្តែពេលនេះខ្ញុំគ្មានអ្វីទៀតនោះទេ សូម្បីតែផ្ទះមួយនេះ ខ្ញុំគ្មានថវិកា ឯណាសម្រាប់បើកជាប្រាក់ខែអោយអ្នកទាំងពីរទេ សូមកុំមកលំបាកជាមួយខ្ញុំអី »ជុងវ៉ុន

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Onde histórias criam vida. Descubra agora