ភាគទី48: នៅមានប្រយោជន៍

343 53 12
                                    

ជំនួបជុំគ្រួសារទទួលទានអាហារពេលព្រឹកយ៉ាងរីករាយក្រោយទទួលបានជុងវ៉ុនពិតប្រាកដមកវិញ ហុីសុឺងចេញទៅធ្វើការតាមធម្មតាតែថ្ងៃនេះមានកម្លាំងចិត្តច្រើនណាស់មិនត្រឹមតែភរិយាទេនៅមានកូនតូចម្នាក់ទៀតដែលនៅក្នុងផ្ទៃរបស់រាងតូចធ្វើអោយលោកប៉ាមានកម្លាំងធ្វើការពេញមួយរយភាគរយតែម្ដងហើយ~ អ្នកជាប្ដីទៅធ្វើការ ឯអ្នកជាប្រពន្ធក៏ធ្វើការដែរ ធ្វើការងារផ្ទះ និងមើលថែលោកម្ចាស់ហ្សេនដោយបង្រៀនដើរ បង្រៀននិយាយថែមទៀតផង ទោះមិនទាន់អាចនិយាយប្រាប់កូនបានតែទឹកមុខហាក់បង្ហាញថាស្រលាញ់ នឹក បារម្ភពីកូនគ្រប់ពេលវេលាទាំងអស់!
       +នេហ្វៀអាន់

« ម៉េចក៏ឯងអោយជុងវ៉ុនទៅវិញដោយមិនប្រាប់យើងបន្តិចសោះ! »យ៉ុនហូតាមដេញដោលសំណួរនេះតាំងតែពីយប់មកម្ល៉េះតែរាងតូចមិនព្រមនិយាយជាមួយគេពីរឿងនេះសោះ!!!

« ចុះឯងក៏ដេញដោលស្អីខ្លាំងម្ល៉េះ គេមានប្ដីគេទៅវិញក៏ទៅៗជារឿងរបស់គេតើ!! »

« កុំគិតថាយើងមិនដឹងចិត្តគំនិតរបស់ឯងណាជុងវ៉ាន បើគ្មានការដោះដូរអ្វីឯងមិនប្រថុយអោយជុងវ៉ុនទៅវិញនោះទេ មនុស្សដូចជាឯងនេះទាល់តែបានផលប្រយោជន៍ដល់ខ្លួនឯងតែប៉ុណ្ណោះ !!! »យ៉ុនហូតាមទាន់ដានជើងដែលរាងតូចកំពុងដើរគេនិយាយដោយមិនក្រែងចិត្តរាងតូច គេបែរជាមានកំហឹងក្រេវក្រោធពេលបាត់ជុងវ៉ុន ជុងវ៉ុនជាដួងផ្កាយរបស់គេ បើជុងវ៉ានព្រមអោយទៅបែបនេះគិតហ្អេសថាមានបំណងល្អពិតមែន?? វាគ្មានទេ!!!!

« អើ...យើងក៏ដឹងថាឯងគិតស្អីលើវានោះដែរ!!! យើងទាន់ឯងដូចតែគ្នាហ្នឹង!!»មិនអោយយ៉ុនហូឈានជើងផុតពីមុខរបស់គេទាន់ក៏ឆ្លៀតវាយបកមួយប្រយោគទៅវិញ~

« ទោះយ៉ាងណា យើងមានបំណងល្អជាងឯង »ទាំងពីរនាក់នេះមិនអោយចាញ់មិនអោយឈ្នះចាប់ចំណុចខូចខាតរៀងៗខ្លួនប្រហែលតទៅនេះរួមផ្លូវជាមួយលែងចុះហើយទេដឹង!!! យ៉ុនហូនិយាយហើយចេញទៅបាត់ទុកនៅតែរាងតូចក្ដៅក្រហាយខឹងចិត្តតែម្នាក់ឯង~~
   [ Skip ]
ស៊ុននូបានមកហាងរបស់គេដើម្បីរៀបចំបោសសម្អាត ខានបើកយូរធូលីប្រាកដជាមាន រាងតូចឈរសម្លឹងហាងរបស់ខ្លួនទាំងញញឹមមិនដឹងថានឹកហាងឬក៏ព្រោះរឿងអីនោះទេ សម្លឹងអស់ចិត្តនាយក៏បើកហាងហើយចូលទៅខាងក្នុង ~ចំណែកស៊ុងហ៊ុនក៏មករករាងតូចដែរ គេដឹងដំណឹងមកពីហុីសុឺងហើយហុីសុឺងដឹងមកពីនីគី មិនបង្អង់យូរនោះទេរាងក្រាស់ក៏ចូលទៅក្នុងហាងដែរ(នឹកម្ចាស់ហាងពេក!!)

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now