Surprise🤘♥️

383 56 10
                                    

« អាឃេន មកពួកយើងចេញទៅ »នៅពេលដែលស្រាយខ្សែអោយឃេនតូរួចហើយជេយ៍និងប៊ីអូរហ័សកាន់ដៃគេម្នាក់ម្ខាងហើយទាញនាំរត់ចេញពីក្នុងឃ្លាំងមួយនេះប៉ុន្តែ ឃេនតូឈរខ្លួនរឹងឆ្កឹងមិនព្រមទៅតាមកម្លាំងទាញរបស់មិត្តទាំងពីរ ពួកគេក៏ងាកមកមើលមុខរបស់ឃេនតូវិញ~

« ឯងកើតអី? »ប៊ីអូសួរឡើង ឃេនតូសម្លឹងភ្នែកគេដោយកែវភ្នែកចម្លែក

« ឮអញសួរអត់ ម៉េចមិនឆ្លើយ »ប៊ីអូស្រែកដាក់នាយនៅពេលដែលមិននិយាយគិតតែពីសម្លឹងមុខគេទៅវិញ

« យ៉ាងម៉េចឯងនឹងអាឃេន ! »ជេយ៍

« អាជេយ៍  ~ អាប៊ី ! អញសុំទោស សុំទោសដែលមិនបានធ្វើបងប្រុសល្អរបស់ឯង ! »នាយនិយាយហើយចាប់ផ្ដើមញ័រមាត់ សុំទោសសម្លាញ់  សុំទោស

« អាឃេនហ្អែងនិយាយស្អី ហ្អែងចង់បានន័យថាម៉េច? អាឃេន »ប៊ីអូងាកមកចាប់អង្រួនស្មារបស់មិត្តខ្លាំងៗ អានេះវានិយាយឆ្គួតឡប់ស្អីវា!!!!!!

« អញស្រលាញ់ពួកហ្អែងខ្លាំងណាស់ហ្អែងដឹងអត់ អញស្រមៃចង់អោយពួកយើងក្លាយជាគ្រួសារតែមួយ »ឃេនតូញញឹមកម្ដៅទឹកភ្នែកក៏ចេញមករឹមៗ

« ហ្អែងនិយាយស្អីប្លែកៗចឹង អាឃេន!!! »ប៊ីអូស្រែកដាក់នាយ

« អញត្រឡប់ទៅជាមួយពួកហ្អែងមិនបានទេ! អរគុណហើយដែលមកជួយអញ ពួកហ្អែងមិនដែលធ្វើអោយអញមានអារម្មណ៍ថាឯកោទេ មិត្តភាពដូចបងប្អូនមួយនេះអញនឹងចងចាំរហូតទៅ »ឃេនតូញញឹមយ៉ាងស្រស់ស្អាតដាក់ពួកគេ

« ហ្អែងនិយាយស្អី ឈប់និយាយទៅ ម៉េចក៏ហ្អែងនិយាយបែបនឹងហាស់ »ជេយ៍

ទឺត~ ទឺត ~ សម្លេងអ្វីក៏មិនដឹងស្រាប់តែលោតឮសូរទឺតៗ ធ្វើអោយជេយ៍និងប៊ីអូបើកភ្នែកធំៗ ប៊ីអូរហ័សឆែកខ្លួនឃេនតូ នាយទាញសើយអាវសរបស់ឃេនតូចេញទើបដឹងថា គ្រាប់បែកភ្ជាប់ជាមួយខ្លួនរបស់មិត្តសម្លាញ់ ដល់នាទីថយក្រោយដែលអ្នកដាក់បានកំណត់ទើបវាលោត! ពុទ្ធោ!មិត្តសម្លាញ់

« អាឃេន »ប៊ីអូងើបមកសម្លឹងមុខរបស់គេ

« គ្រាប់បែក!!!!?? »ជេយ៍លាន់មាត់

« នាំគ្នាចេញទៅ នាទីសល់មិនច្រើនទេ ពួកហ្អែងឆាប់ចេញទៅ »ឃេនតូមករុញមិត្តទាំងពីរដើម្បីអោយគេចេញពីឃ្លាំង~

« អត់ទេ អញមិនទៅ អញជួយហ្អែង អាជេយ៍ហុចកន្ត្រៃមកអញ »ដាច់ខាតប៊ីអូមិនចេញទៅណាចោលមិត្តឡើយ~

« អញមិនទៅណាចោលហ្អែងទេ បើរស់គឺរស់ទាំងអស់គ្នា បើស្លាប់ក៏ត្រូវតែស្លាប់ទាំងអស់គ្នាដែរ »ជេយ៍ហុចកន្ត្រៃអោយប៊ីអូ

« ពួកហ្អែងចេញទៅ កុំខ្វល់ពីអញអី! »ឃេនតូនៅតែមានះចង់អោយមិត្តចេញ ហេតុអីក៏ពួកវាល្ងង់យ៉ាងនេះ ហេតុអីក៏ចង់យកជីវិតមកចោលជាមួយគេទៅវិញ???

« អញមិនចេញ ! »ប៊ីអូនិយាយហើយទើបងាកមកជេយ៍ពួកគេងួកក្បាលដាក់គ្នាហើយចាប់ផ្ដើម ប្រតិបត្តិការដោះគ្រាប់បែកនេះអោយបាននាទីនៅសល់តែ 4 នាទី40វីនាទីតែប៉ុណ្ណោះ ~

            ដោះបានឬមិនបាន???

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)जहाँ कहानियाँ रहती हैं। अभी खोजें