ភាគទី45:គ្រប់យ៉ាងព្រោះតែនាង

288 51 3
                                    

   ថេម៉ូចំណាយពេលនៅជាមួយជុងវ៉ុនស្ទើតែមួយថ្ងៃពេញហើយគេបានប្រាប់គ្រប់រឿងដែលជុងវ៉ុនមិនដឹងជាហេតុធ្វើអោយថេម៉ូចម្លែកក្នុងចិត្តជាខ្លាំងមានអារម្មណ៍ថានេះមិនមែនជាជុងវ៉ុនដែលគេធ្លាប់នៅជាមួយកាលពីកន្លងមកទេ

« មានអ្វីដែលអូនចង់ដឹងទៀតឬអត់? »ក្រោយអង្គុយរៀបរាប់ប្រាប់ជុងវ៉ុនជាច្រើនរឿងហើយនាយក៏សួរក្រែងរាងតូចនៅមានអ្វីចង់ដឹងបន្តទៀត!

« មិនមានទេ »រាងតូចគ្រវីក្បាលហើយញញឹមដាក់រាងក្រាស់មានអារម្មណ៍ថាបងប្រុសរបស់គេមានសំណាងណាស់ដែលបានថេម៉ូជាគូរបែបនេះ គេមើលទៅជាមនុស្សចាស់ទុំគិតពីមនុស្សដែលគេស្រលាញ់ច្រើនជាងគិតពីខ្លួនឯង នេះនៅជាមួយត្រឹមតែមួយថ្ងៃសោះមានអារម្មណ៍ថាកក់ក្ដៅទៅហើយទម្រាំតែនៅជាមួយមួយជីវិតនោះមិនដឹងកក់ក្ដៅកម្រិតណាទេណ៎!

« ជុងវ៉ុន »ថេម៉ូចាប់ដៃទាំងគូរបស់រាងតូចមកក្រសោបជុងវ៉ុនបានត្រឹមតែសម្លឹងមុខនាយបង្ហាញទឹកមុខឆ្ងល់បំណងអោយថេម៉ូនិយាយបន្តមក!

« ពេលវេលាល្អជាងនេះ បងនឹងប្រាប់រឿងពួកយើងអោយលោកប៉ាដឹង មិនថាលោកពេញចិត្តឬមិនពេញចិត្ត បងគ្មានថ្ងៃបោះបង់អូននិងកូនដាច់ខាត! »ថេម៉ូញញឹមដាក់រាងតូចដែលធ្វើអោយរាងតូចស្ទើតែលង់ស្នេហ៍ព្រោះស្នាមញញឹមរបស់គេទៅហើយហេតុអីក៏ថេម៉ូជាមនុស្សកក់ក្ដៅថ្នាក់នេះថាយ៉ុនហូទៅមើលថែគេឡើងល្អដូចប្ដីប្រពន្ធនឹងគ្នាអ៊ីចឹងតែថេម៉ូរឹតតែជាបុរសល្អទៀតម៉េចក៏បងប្រុសរបស់គេសំណាងម្ល៉េះណ៎បានបុរសល្អបែបនេះ តែទោះល្អយ៉ាងក៏មិនអាចខាបចិត្តគេអោយដកចេញពីហុីសឺុងបានដែរហុីសឺុងជាបុរសតែម្នាក់គត់ក្នុងបេះដូងរាងតូចជុងវ៉ុន

« ដឹងទេបងជាមនុស្សប្រុសកក់ក្ដៅណាស់ថេម៉ូ»រាងតូចក៏ហៅបងបើហៅលោកគេឆ្ងល់ទៀតឥឡូវហើយជ្រុលជាគេដឹងថាបងប្រុសប្រើឈ្មោះគេទៅហើយគេដើរតួជំនួសបងប្រុសរបស់គេសិនចុះ!

« បងមិនហ៊ាននិយាយទេថាបងល្អគ្រប់ដប់ឬល្អដូចដែលអូនមើលឃើញ តែបងនឹងមើលថែអូននិងកូនអោយល្អបំផុតបងសន្យា! »ថេម៉ូទាញជុងវ៉ុនមកឱបក្រសោបក្នុងរវង្វង់ដៃទោះស្នេហាគេមិនដូចគូប្រុសស្រីតែគេមិនបោះបង់មនុស្សដែលគេស្រលាញ់នោះទេអ្នកណាក៏ដោយហ៊ានតែធ្វើអីលើប្រពន្ធកូនរបស់គេត្រៀមខ្លួនទៅចាប់កំណើតថ្មីទៅស្គាល់ថេម៉ូទេជាខ្លាស្លូតក្នុងត្រកូលនេហ្វៀអាន់!!!

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now