ភាគទី32:យើងជិះទូកតែមួយ

416 46 0
                                    

~~ឃេនតូបាននាំជីអាមកលេងលោកយាយរបស់គេជាមួយគេ ឃេនតូរាងមិនសូវសប្បាយចិត្តប៉ុន្មានទេព្រោះមិនដឹងមានអ្វីកើតឡើងនៅវេលាបន្ទាប់~

« ផ្ទះរបស់នាយមែន? »ជីអាចុះពីលើឡានហើយសម្លឹងមើលផ្ទះរបស់ឃេនតូ

« បាទម្ចាស់ស្រី អញ្ជើញចូលខាងក្នុងសិនទៅ លោកយាយរបស់ខ្ញុំគាត់ប្រហែលជានៅខាងក្នុង»ជីអាញញឹមដាក់នាយហើយងួកក្បាលទើបនាងដើរចូលទៅផងហើយសម្លឹងមើលផង ផ្ទះរបស់នាយនេះក៏គួរអោយចង់រស់នៅដែរណា~

« អាប៊ីអើយអាប៊ីជីវិតអញផ្ញើរលើហែងហើយ មិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេអញ អឹស! ប្រថុយក៏ប្រថុយ ! »ឃេនតូតាំងចិត្តរៀបរឹករួចហើយក៏ដលរចូលទៅតាមសង្ឃឹមថាអាប៊ីមិនធ្វើអោយខកបំណងផងចុះអើយ~
មកដល់ខាងក្នុងជីអាមិនបានឃើញនរណាទាំងអស់~

« អញ្ជើញម្ចាស់ស្រីអង្គុយត្រង់នេះសិនចុះ ខ្ញុំទៅយកទឹកមកជូនម្ចាស់ស្រី »

« ចាសអរគុណ »នាងញញឹមដាក់ឃេនតូហើយឃេនតូក៏ទៅផ្ទះបាយ

« អាប៊ីអើយអាប៊ីហែងចង់សំលាប់អញមែន? ម៉េចក៏មិនឃើញមកទៀត »ឃេនតូចាក់ទឹកត្រជាក់ៗជូនម្ចាស់បណ្ដើររអ៊ូបណ្ដើរ
  ឃេនតូចេញមកវិញជាមួយទឹកមួយកែវនៅក្នុងថាស~

« ម្ចាស់ស្រីពិសាទឹក~ »ឃេនតូដាក់ទឹកលើតុមុខម្ចាស់ស្រី
« អរគុណច្រើន »

« បាទ »ឃេនតូញញឹមហើយទម្លាក់អង្គុយនៅលើសាឡុង

« នេះលោកយាយរបស់នាយគាត់មិននៅផ្ទះទេឬ? »ជីអា

« ក៏...ប្រហែលជាលោកយាយគាត់ទៅខាងក្រៅទេដឹង បន្តិចទៀតប្រហែលជាគាត់មកហើយបាទ »ឃេនតូរកលេសដោះសារហើយស្រដៀងភ្នែកទៅរកមាត់ទ្វារពេលណាទើបមកដល់ទៅ កំពុងតែចាំយ៉ាងអន្ទះសារក៏ស្រាប់តែលេចវត្តមានមកភ្លេត ឃេនតូឃើញក៏ញញឹម

« លោកយាយរបស់ខ្ញុំមកពីខាងក្រៅវិញហើយ ម្ចាស់ស្រីចាំខ្ញុំនៅទីនេះហើយ ខ្ញុំទៅទទួលលោកយាយនិងប្អូនសិនបាទ »

« ខ្ញុំទៅជាមួយនាយដែរ»

« អឺ...គឺមិនបាច់ទេម្ចាស់ស្រី ម្ចាស់ស្រីចាំខ្ញុំនៅត្រង់នេះហើយបាទ»ឃេនតូញឹមៗហើយក៏ដើរចេញទៅ~~
+ខាងក្រៅ

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now