ភាគទី06:បងនឹងសងសឹកឲ្យឯង

499 59 2
                                    

ត្រលប់មកមើលជេយ៍ដែលជូននីគីមកផ្ទះឯណេះវិញ
« ដល់ហើយមិនចុះទេឬ? »ជេយ៍សួរទៅអ្នកខាងក្រោយព្រោះមកដល់សឹងតែ10នាទីទៅហើយនីគី នៅមិនទាន់ចុះពីលើម៉ូតូទៀត!

« ខ្ជិលចង់ចុះ »នីគីធ្វើរំភើយ

« ចុះឬមិនចុះ ? »ជេយ៍

« អត់ចុះ »នាយតូចអោបដៃងាកមុខចេញអត់ខ្វល់

« យ៉ាងម៉េចប្រុងដេកនៅលើម៉ូតូនឹងមែន? »ជេយ៍ចុះពីលើម៉ូតូច្រត់ដៃនឹងចង្កេះមើលនាយតូច

« ក៏ដេកហ្នឹងហើយ! នេះ »នាយសន្ដូកជើងទៅលើម៉ូតូញាក់ភ្នែកឌឺអ្នកម្ខាង

« ចុះ »មួយម៉ាត់យ៉ាងខ្លីពីនាយក្រាស់

« អត់ចង់ »ពីម៉ាត់យ៉ាងខ្លីតបទៅវិញមាំងអត់ខ្លាច

« ចុះឬមិនចុះ »ជេយ៍

« អត់ចុះ »នីគី

« មិនចុះហេស? បាន! »ជេយ៍

« អេស! ពូឯងធ្វើអីនឹងអាពូអត់គ្រប់ទឹកលែងមើស! »នាយរើបម្រាស់ពេលដែលជេយ៍បីគេចេញពីម៉ូតូ។

« នែ!! .. »

« ស្ងាត់មាត់ទៅ ពីងពាងវាលើខ្នងឯង វាកំពុងវាឡើងទៅលើក្បាលហើយ »ជេយ៍

« ឯណាយកវាចេញទៅពូ យកចេញទៅ »នីគីចាប់ផ្ដើមភ័យគេកំពូលខ្លាចពីងពាងហើយ បើវាខាំគិតយ៉ាងម៉េច?

« នៅអោយស្ងៀមទៅហើយបែរខ្នងយឺតៗ »ជេយ៍

« okay okay »នាយក៏បែរខ្នងយឺតៗ គ្រាន់តែនាយបែរខ្នងទៅហើយជេយ៍ប្រុងប្រៀបចេញម៉ូតូ

« វាចេញឬនៅ »នីគី

« នៅទេ នៅអោយស្ងៀម »ជេយ៍តបតែមាត់តាមពិតលួចអូសម៉ូតូទៅនាយតូចមិនដឹងផង

« ចាប់បាននៅ »នីគី

« បានហើយ បានហើយ បាយបាយ »ជេយ៍ស្រែកពីមុខទ្វាររបងមកហើយបើកម៉ូតូចេញទៅ

« ពូឯងបោកខ្ញុំ ចាំមើលណាលើកក្រោយធ្វើបាបអោយរាងម្ដង »នាយតូចដើរចូលផ្ទះទាំងមិនសុខចិត្ត

Skip

+ពេលល្ងាចនៅឯរីសត

ក្នុងបន្ទប់
នាយកម្លោះដើរចូលក្នុងបន្ទប់រួចទម្លាក់ខ្លួនគេងលើ
ពូកទន់ៗ ដោយធ្វើការរវល់ពេញមួយថ្ងៃនាយអស់កម្លាំងខ្លាំងទើបគេងលង់លក់ទៅ ប៉ុន្តែមួយសន្ទុះធំនាយហាក់រវើរវាយ ក្បាលងាកចុះឡើងមិនដឹងយល់សប្តិពីអ្វី

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Opowieści tętniące życiem. Odkryj je teraz