ភាគទី11: កុំមើលងាយសត្រូវ!

407 60 4
                                    

« សម្លេងអីនៅត្រង់នោះ អ្នកណាគេ??? ឯងទៅមើលមើល៎»បុរសម្នាក់នោះកាន់កាំភ្លើងដើរមកពួកគេ ។
ពេលនេះ នីគី ភ័យញើសជោគជើងសក់អស់ហើយ ជេយ៍ ឯណោះក៏ដូចគ្នា សូមកុំអោយគេឃើញអីស្លាប់ទាំងពីរនាក់ជាមិនខានទេ!!!!

សកម្មភាពនៃកម្លោះសក់ដល់កញ្ចឹងលកំពុងឡើងបំពេញតួនាទីជាអ្នកចម្រៀងយ៉ាងល្អឯកស្ថិតក្រោមក្រសែភ្នែកអ្នកជាចៅហ្វាយមើលមកដោយទឹកមុខញញឹម។ នាយកម្លោះហុីសុឺងដកភ្នែកចេញពីស៊ុងឈុលទើបចាប់អារម្មណ៍ថានីគីមិនទាន់មកវិញប្រាប់ថាទៅមួយភ្លែតបាត់ឈឹង តិចអ្នកណាចាប់បាត់ទៅនៅឯណាក៏មិនឃើញមកវិញ។

« លោករកមើលអ្វីមែនទេ »ជីអាដែលអង្គុយក្បែរហុីសុឺងឃើញគេងាកសម្លឹងចុះឡើងក៏សួរ

« គឺនីគី មិនទាន់ឃើញគេមកវិញទេ »

« លោកកុំបារម្ភ គេជាក្មេងគេដើរមើលអស់ចិត្តគេមកវិញហើយណាមួយហាងនេះជាហាងរបស់ប៉ាខ្ញុំមិនធំអីដល់ថ្នាក់ដើរវង្វេងទេ »

« ហឹម!! ក៏សង្ឃឹមអញ្ចឹងផងចុះ » ហុីសុឺងញញឹមដាក់នាងតែខាងក្នុងកំពុងបារម្ភពីប្អូន។
___

« អ្ហើយ!! មិនបាច់ទៅមើលទេ ឡានចេញហើយ »អ្នកខាងនេះកំពុងតែភ័យអ្នកនោះក៏កំពុងតែដើរជិតដល់តែក៏ត្រូវឈប់ពេលគ្នីគ្នាស្រែកប្រាប់ថាឡានចេញហើយ ។ បុរសម្នាក់នោះក៏បកត្រឡប់ទៅគ្នារបស់គេវិញហើយឡានបើកមកដល់ឈប់រួចពួកគេក៏ឡើងឡានចេញទៅផ្លូវក្នុងព្រៃដែលនៅពីខាងក្រោយហាងមួយនេះឯង។ ចំណែកអ្នកខាងនេះធូទ្រូង!!!!

« ឯង...ឯងយ៉ាងម៉េចហើយ »ក្រោយពីពេលដែលរួចខ្លួនមួយគ្រានាយប្រញាប់មើលជើងរបស់នីគីដែលមុតបន្លា ។

« ចុកតិចៗ មិនអីទេ »

« ឃើញទេយើងប្រាប់ថាកុំអោយមកតាមមិនចេះស្ដាប់គ្នាទេ »

« ទៅខ្ញុំខុស សុំទោស »

« 08ទទួលបានឆ្លើយ 08ទទួលបានឆ្លើយ »សម្លេងចេញពី អាយគោម របស់ជេយ៍ដែលសៀតនៅចង្កេះភ្ជាប់ខ្សែសម្លេងមកកាសនៅត្រង់ត្រចៀក នាយដាក់ម្រាមដៃផ្អឹបនឹងកាសនោះ

« បាទទទួលបាន »

« ពួកវាដឹកមកតាមផ្លូវនឹងហើយហែងប្រញាប់តាមក្រោយមក »

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now