ភាគ ១

9.7K 359 3
                                    

( ទីក្រុងសេអ៊ូល, ប្រទេសកូរ៉េខាងត្បូង )

   នៅក្នុងទីក្រុងដ៏សែនមមាញឹកពោរពេញទៅដោយមនុស្សច្រើនកកកុញកំពុងធ្វើដំណើរទៅកាន់គោលដៅរៀងៗខ្លួនដោយពួកគេសុទ្ធតែមានភារកិច្ចចាំបាច់គ្រប់គ្នាមិនខុសពីមនុស្សម្នាក់ដែលស្ថិតនៅក្នុងឈុតតុក្កតាទន្សាយពណ៌សមួយកំពុងកាន់សន្លឹកខិតប័ណ្ណជាច្រើនក្នុងដៃដើម្បីចែកចាយឲ្យអ្នកដំណើរនៅតាមផ្លូវតាមភារកិច្ចការងាររបស់ខ្លួនឯង ។

< ទឺត ទឺត ទឺត > ភ្លើងស្តុបចរាចរណ៍លោតឡើងនូវពណ៌បៃតងបញ្ជាក់ថាដល់ពេលដែលរថយន្តអាចបន្តដំណើរបានធ្វើឲ្យអ្នកថ្មើរជើងទាំងអស់ត្រូវឈប់នៅផ្លូវម្ខាងទៀតទើបមនុស្សក្នុងឈុតតុក្កតាអាចទៅសម្រាកអង្គុយបានមុននឹងគេលើកដៃដោះក្បាលតុក្កតាចេញបង្ហាញឲ្យឃើញនូវទម្រង់មុខស្អាតឥតខ្ចោះរបស់គេ ក៏គួរឲ្យឆ្ងល់ដែរណា៎ដែលមនុស្សមានមុខស្អាតៗដូចជាគេនេះបែរជាត្រូវមកឈរធ្វើការហត់នឿយដូច្នេះ តែជោគវាសនាមិនអាចកំណត់ដោយដៃរបស់មនុស្សខ្លួនឯងបានទេ មានតែមនុស្សជាអ្នកព្យាយាមកែប្រែជោគវាសនាដោយខ្លួនឯងប៉ុណ្ណោះ ទោះបីមុខមាត់ស្អាតកម្រិតណាក៏មិនបានបញ្ជាក់ថាគេត្រូវតែជាអ្នកធូរធារដែរ ។

< Ring!! > សម្លេងទូរស័ព្ទស្រាប់តែរោទិ៍ឡើងទើបគេរហ័សទាញវាពីហោប៉ៅឈុតទន្សាយមកមើល ជាលេខរបស់ប្អូនប្រុសគេ ។

« អាឡូ!! » Kim Taehyung បន្លឺឡើងដោយសម្លេងពិរោះគួរឲ្យចូលត្រចៀក បបូរមាត់ពណ៌ ក្រហមក្រពុំស្អាត កែវភ្នែកភ្លឺថ្លាគួរឲ្យស្រឡាញ់ ច្រមុះស្រួចស្អាតមួយចប់ នៅមានទម្រង់មុខដែលល្អឥតខ្ចោះដូចតុក្កតារបស់គេ បើមិនប្រាប់ថាឆ្នាំនេះគេអាយុ24ឆ្នាំហើយទេ ប្រាកដជាគ្មានអ្នកណាជឿ ហើយគិតថាគេទើបតែអាយុ18ឆ្នាំមិនខានឡើយ ។

" បងប្រុសមកជួយខ្ញុំផង!! " Kim Kyungju ជាប្អូនប្រុសរៀននៅថ្នាក់វិទ្យាល័យហារប្រាប់ឡើងភ្លាមឲ្យរាងតូច Taehyung ជ្រួញចិញ្ចើមមួរម៉ៅភ្លាម ។

« វាស្អីឯង ឬមួយទៅបង្ករឿងជាមួយអ្នកណាទៀតហើយ? » រាងតូចស្រែកសួរមួយសម្លេងនាំឲ្យអ្នកដើរតាមផ្លូវភ្ញាក់ព្រើតមើលមកគេគ្រប់គ្នាទើបគេដឹងហើយប្រញាប់ងាកមុខចេញ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now