ភាគទី ៣៧

2.2K 183 1
                                    

Skip៚

ល្ងាចបន្តិចគ្រប់គ្នាក៏បំបែកផ្លូវគ្នាដោយ Jungkook បើកឡាននាំរាងតូចត្រឡប់មកខុនដូវិញទាំងនាយ កាន់ដៃគេជាប់រហូត ហាក់បីខ្លាចមានគេឆក់រាងតូច បាត់ពីទ្រូងយ៉ាងចឹង ។

< ង៉ឺត!! > ឡានបើកមកឈប់នៅចំណតក្រោមដី របស់ខុនដូហើយ នៅឡើយតែរាងសង្ហារមិនព្រមព្រលែងដៃ Taehyung ធ្វើឲ្យគេនៅស្ងៀមមិនហ៊ានកម្រើកដូចគ្នា ។

« Tae... » Jungkook ហៅឈ្មោះគេតិចៗធ្វើឲ្យរាងតូចត្រូវបែរមុខមក ។

« ហ្ហឹម? »

« ឲ្យបងសូមទោសជំនួសម៉ាក់ផងណា៎ដែលមុននេះ និយាយស្ដីមិនល្អជាច្រើនដាក់អូន ប្រហែលជាគាត់គ្រាន់តែគិតច្រើនបន្តិចប៉ុណ្ណោះ អូនកុំខឹងនឹងម៉ាក់អីណា៎ » Jungkook សូមទោសព្រោះគិតដល់ផ្លូវចិត្តរាងតូចព្រោះគេសង្កេតមើលមុខ Tae រហូត ក៏ដឹងច្បាស់ថាមុខជាអារម្មណ៍មិនសូវល្អនោះទេ ។

« មិនខឹងទេ » រាងតូចឆ្លើយទាំងទឹកមុខធម្មតាៗតែរាងក្រាស់ក៏ជ្រួញចិញ្ចើមមិនយល់ ។

« មិនខឹងទេ? »

« អ្ហឹម ម៉ាក់លោកស្រឡាញ់លោកខ្លាំងណាស់ គាត់គ្រាន់តែបារម្ភពីលោក ខ្លាចខ្ញុំធ្វើឲ្យខូចអនាគតលោក ខូចមុខមាត់លោកប៉ុណ្ណោះ ក្រែងម្ដាយម្នាក់ណាក៏ ចឹងដែរមែនទេ? លើកលែងតែ...ម៉ាក់ខ្ញុំប៉ុណ្ណោះ » និយាយដល់ត្រឹមនេះ Tae ក៏អោនមុខចុះតូចចិត្តដែល ម៉ាក់មិនស្រឡាញ់គេដូចម៉ាក់ឯទៀតស្រឡាញ់កូនខ្លួន តែគេក៏ព្យាយាមងើបមុខមកញញឹមឲ្យ Jungkook មើលវិញទាល់តែបាន ។

« តែមិនអីទេខ្ញុំយល់ណា៎ លោកមានម៉ាក់ម្នាក់ដែលស្រឡាញ់លោកខ្លាំង លោកគួរណាតែត្រេកអរមិន ចឹង? កុំធ្វើមុខបែបហ្នឹងអី បើម៉ាក់លោកដឹងមុខជាស្ដីឲ្យខ្ញុំទៀតឥឡូវហើយ » Tae បួញមាត់តិចៗមុននឹង លើកដៃច្បិចថ្ពាល់នាយឲ្យញញឹមឡើងវិញ តែរាងក្រាស់ក៏លោរទៅថើបមាត់គេភ្លាមៗឲ្យរាងតូចបើក ភ្នែកធំៗ ខ្លួនក៏រឹងដូចដុំថ្មយ៉ាងចឹងដែរមុននឹងត្របក ភ្នែកចាប់ផ្ដើមទម្លាក់ចុះបិទយឺតៗបណ្ដោយឲ្យ Jungkook បន្តថើបគេដូច្នេះរហូតទាល់តែនាយដក មាត់ចេញដោយខ្លួនឯង ធ្វើឲ្យគេបើកភ្នែកឡើងមក សម្លឹងគ្នាដោយមនោសញ្ចេតនាជ្រាលជ្រៅបំផុត ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now