ភាគ ១៦

2.2K 182 0
                                    

- ធនាគារ

   ពេលមកដល់ភ្លាម Jungkook ក៏ឲ្យរាងតូចចាំនៅក្នុងឡានទុកឲ្យគេទៅដកលុយដោយខ្លួនឯង មួយសន្ទុះនាយក៏ឡើងឡានវិញមុននឹងហុចសេមីក្រដាសពណ៌គគីរឲ្យ Taehyung ដែលមានចំនួនលុយសុទ្ធ3ម៉ឺនដុល្លារនៅក្នុងនោះ ។

« នេះជាលុយដែលឯងចង់បាន រាប់មើលទៅ » នាយនិយាយទាំងមុខស្មើទើបរាងតូចទទួលទាំងក្រែងចិត្តគេខ្លះៗដែរ ។

« លោកមិនសង្ស័យទេហ្អេ៎ថាហេតុអីបានជាខ្ញុំត្រូវការលុយច្រើនចឹង? » Taehyung

« សង្ស័យហើយអាចធ្វើអីបាន បើខ្ញុំជាអ្នកសន្យាខ្លួនឯងថាត្រូវជួយផ្គត់ផ្គង់ឯងហើយនិងគ្រួសារឯងស្រាប់ហើយ សម្រេចថាឥឡូវនេះខ្ញុំជូនឯងទៅផ្ទះរៀបចំខោអាវហើយត្រូវទៅនៅខុនដូជាមួយខ្ញុំសិន យប់នេះចាំទៅជួបលោកតាលោកយាយជាមួយគ្នា » Jungkook

« ម៉េចក៏លឿនម្ល៉េះ? » រាងតូចសួរទាំងភ្ញាក់ផ្អើលទើបរាងក្រាស់ងាកមើលមុខគេដោយខ្សែភ្នែកនឹងធឹងបំផុត ។

« ពេលឯងថាចង់បានលុយ3ម៉ឺន ខ្ញុំដូចជាមិនបានសួរឯងថាលឿនម្ល៉េះទេមិនចឹង? » សំណួរនាយធ្វើឲ្យ Taehyung តបតលែងចេញបានត្រឹមអោនមុខចុះ ថាគេខ្មាសក៏បានដែរប៉ុន្តែគិតទៅគិតមក គេដូចជាគ្មានសល់កិត្តិយសឲ្យរក្សាទៀតទេ គ្រប់យ៉ាងត្រូវធ្លាក់ដល់ចំណុចសូន្យអស់ហើយ ។

« ប៉ុន្តែខ្ញុំមានរឿងត្រូវដោះស្រាយនៅផ្ទះមិនដឹងថ្ងៃនេះរួចឬអត់ទេ ណាមួយល្ងាចនេះខ្ញុំត្រូវទៅធ្វើការនៅហាងផ្កាទៀត លោកពន្យារពេលសិនមិនបានទេហ្អេ៎? » Taehyung

« បាន!! ខ្ញុំអាចពន្យារពេលចាំឯងបាន ប៉ុន្តែម៉ាក់ខ្ញុំនិងលោកតាលោកយាយមិនប្រាកដថាចាំបានទៀតទេ សម្រេចថាឥឡូវនេះទៅផ្ទះឯងមុនចុះ » ថាហើយ Jungkook ក៏បញ្ឆេះម៉ាស៊ីនឡានបើកទៅផ្ទះរាងតូចតែម្ដងព្រោះគេចង់ឲ្យចាស់ទុំបានស្គាល់ Taehyung កាន់តែលឿនគឺកាន់តែល្អ ដល់ពេលនោះបញ្ហាចាក់ស្រេះរបស់នាយក៏បានបញ្ចប់ដែរ ។

< ង៉ឺត!! > ទីបំផុតពួកគេក៏មកដល់សឹមរាងតូចចុះមកមុនឯ Jungkook ក៏ចុះមកហើយឈរមើលផ្ទះរាងតូចពីខាងក្រៅ មើលទៅតូចហើយចង្អៀតមិនស្មើនឹងផ្ទះបាយនៅភូមិគ្រឹះម៉ាក់គេផងតែគួរឲ្យចាប់អារម្មណ៍ជាងគេគឺមានដើមផ្កាសាគូរ៉ាធំមួយនៅខាងមុខផ្ទះល្មមឲ្យនាយមើលចូលភ្នែកខ្លះដែរ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now