ភាគ ២៦

2.2K 167 0
                                    

« ថាម៉េច? នេះពួកឯងរៀបការក្លែងក្លាយចឹងហ្អេ៎? » Yoongi លាន់មាត់ទាំងភ្ញាក់ផ្អើលក្រោយត្រូវ Jungkook នាំគេមកនិយាយគ្នាក្នុងបន្ទប់ទឹកតែពីរ នាក់ហើយនាយក៏បានរៀបរាប់គ្រប់យ៉ាងនៃការពិត ឲ្យគេបានស្ដាប់ដែរ ។

« អ្ហឹម » រាងក្រាស់គ្រហឹមតបស្របពេលលាងដៃ នៅមុខកញ្ចក់ទើប Yoongi តាមមកសួរបន្ថែម ។

« រួចចុះបើថ្ងៃណាមួយលោកតាលោកយាយ និងម៉ាក់ឯងដឹងពីរឿងនេះមិនវីវរធំទៅហើយទេហ្អេ៎? » សំណួរមួយនេះធ្វើឲ្យ Jungkook លឺហើយងើយ មើលទៅកញ្ចក់ទាំងអារម្មណ៍ជ្រួលច្របល់ គេជាអ្នកបង្កើតរឿងទាំងអស់នេះឡើងមក រឿងអីថាគេមិនខ្លាចនោះ?
______

« ហាស? ប្ដីប្រពន្ធក្លែងក្លាយ? ឯងនិយាយលេង សើចមែនទេហ្នឹង Tae? » ខាងនេះក៏ចឹងដែរ បន្ទាប់ពីរាងសង្ហារទាំងពីរនាំគ្នាទៅបន្ទប់ទឹក Jimin ក៏ឈ្លេចសួររាងតូចទើបមនុស្សមិនចេះកុហកដូច Taehyung ត្រូវតែនិយាយចេញមកទាល់តែបានឲ្យគេលឺហើយទប់អារម្មណ៍មិនភ្ញាក់ផ្អើលមិនបាន ។

« មិនបានលេងសើចទេ នេះឯងមើលមកគិតថា យើងនិងគេស្រឡាញ់គ្នាពិតមែនហ្អី? មនុស្សនិយាយគ្នាពេលណាកុងគ្នារហូតហ្នឹង » Taehyung តបទាំងមុខក្រៀមៗទើប Jimin យល់ហើយថាជាការពិត ។

« យើងធ្លាប់លឺ Yoon និយាយប្រាប់ថាចាស់ទុំខាងលោកJeon តឹងរ៉ឹងខ្លាំងណាស់ ចុះបើសិនថ្ងៃណា មួយពួកគាត់ដឹងការពិត ឯងគិតដោះស្រាយយ៉ាង ម៉េច? » Jimin និយាយដល់ត្រឹមនេះ រាងតូចក៏ដក ដង្ហើមធំ គេក៏ធ្លាប់គិតមករហូតដែរ មិនមែនមិនធ្លាប់សោះនោះទេ ។

« យើងមិនទាន់ដឹងទេ មានតែដល់ពេលនោះចាំគិត ទៀតទៅ ម្យ៉ាងយើងបានយកលុយពីគេរួចហើយ បើឲ្យធ្វើខុសសន្យាមិនធ្វើការឲ្យគេនោះ វាកាន់តែ ហួសហេតុថែមទៅទៀត ណាលុយអស់នោះយើងក៏យកទៅចាត់ចែងឲ្យម៉ាក់និងប្អូនប្រុសអស់ថែមទៀត ចង់រកមកសងគេវិញក៏ពិបាកដែរ Jimin...ឯងយល់ពីយើងហើយត្រូវទេ? យើងធ្វើនេះក៏ដោយសារតែគ្មានជម្រើសប៉ុណ្ណោះ » Taehyung ចាប់ដៃមិត្តរៀបរាប់ពីអារម្មណ៍ពិតនៃគេ ទើប Jimin ដកដង្ហើមធំ អាណិតគេជាខ្លាំងមុននឹង លើកដៃម្ខាងទៀតដាក់លើដៃមិត្តជាការឲ្យកម្លាំងចិត្ត ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now