ភាគទី ៣៨

2.2K 166 0
                                    

- ព្រឹកថ្ងៃថ្មី -

   ពន្លឺរស្មីនៃព្រះអាទិត្យចាប់រះបញ្ចេញពន្លឺឡើងដាស់ឲ្យរាងតូចស្រឡូនត្រូវភ្ញាក់ពីដំណេកទាំងពពីងពពើមនៅឡើយ ។

« អ្ហឹម...ខ្នើយអោបព្រឹកនេះកក់ក្ដៅល្អដល់ហើយ » Taehyung រអ៊ូង៉ូវៗទាំងបិទភ្នែកតែមាត់វិញញញឹមពេញចិត្តកាន់តែបណ្ដឹងរង្វង់ដៃអោបខ្នើយសាច់កាន់តែណែនជាងមុនទៅទៀត ។

« កក់ក្ដៅណាស់មែនទេ? »

« អ្ហឹមកក់ក្ដៅខ្លាំងណាស់ ខ្ញុំចូលចិត្ត » រាងតូចចេះតែឆ្លើយៗទៅទាល់តែមួយសន្ទុះទើបគេភ្ញាក់ខ្លួន អម្បាញ់មិញនរណាជាអ្នកសួរគេ? គិតហើយក៏បើក ភ្នែកមុននឹងបានឃើញទ្រូងសាច់ដុំធំៗពេញភ្នែកទើបគេងើបមុខឡើងក៏ស្រាប់តែបានឃើញលោកប្ដីក្លែងក្លាយកំពុងដេកឲ្យគេអោបទៅវិញ ។

« លោ..លោក... » ប្រអប់មាត់តូចហារមិនចង់ចេញព្រោះគេកំពុងអោបនាយយ៉ាងណែនដូចស្វាមី ភរិយាកំពុងក្រេបទឹកឃ្មុំយ៉ាងចឹង តែថាអេ៎!! នេះគេអោបនាយតាំងពីអង្កាល់អញ្ចេះ ហេតុអីក៏គេមិនដឹងខ្លួន?

« ដាច់ចិត្តភ្ញាក់ហើយហ្អេ៎ប្រពន្ធសម្លាញ់? » Jungkook បន្លឺយ៉ាងផ្អែមល្ហែមមុននឹងលោរទៅថើបថ្ងាសរាងល្អិតមួយខ្សឺតឲ្យ Tae ភ្ញាក់ប្រិចភ្នែកញាប់ៗ ដាក់នាយ ។

« ខ្ញុំ...ខ្ញុំ... » រាងតូចត្រូវគាំងជាប់អណ្ដាតជាលើក ទីពីរមុននឹងចាប់អារម្មណ៍ឃើញខ្លួនឯងកំពុងដេកកើយដៃនាយក៏ស្ទុះក្រោកចេញភ្លាម ។

« អូ៎សូមទោស!! ប្រហែលជាលោកចុកដៃណាស់ហើយ » ស្របពេលដែលគេចង់ងើបចេញក៏បែរជា Jungkook ក្រសោបកញ្ជឹងកឲ្យដេកកើយធម្មតាវិញតែម្ដង ។

« មិនចុកទេ សម្រាប់ប្រពន្ធបងចង់កើយយូរប៉ុណ្ណាក៏ បានដែរ » សម្ដីផ្អែមល្ហែមដូចស្កររបស់គេបណ្ដាលឲ្យ Tae ចាប់ផ្ដើមឆ្ងល់ពេញដើមទ្រូងទើបត្រូវហារ មាត់និយាយពីអ្វីម្យ៉ាង ។

« លោក...ខ្ញុំមានអារម្មណ៍ថាលោកប្លែកច្រើន ណាស់តាំងតែពីម្សិលមិញ » Tae

« ប្លែកយ៉ាងម៉េច? » Jungkook សួរទាំងញញឹម ដៃវិញក៏ដាក់លើពោះរាបស្មើរបស់រាងតូចហាក់បីចង់អោបគេយ៉ាងចឹងដែរ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now