ភាគ ៥

2.5K 212 0
                                    

- ហាងលក់ផ្កា

ពេលនេះ Taehyung កំពុងធ្វើការនៅក្នុងហាងលក់ផ្កាដូចសព្វដងនៅពេលល្ងាចដោយការងាររបស់គេគឺរៀបចំផ្កានិងលក់ផ្កាឲ្យគ្រប់ភ្ញៀវដែលចូលមកដល់ទីនេះ តែថាទៅការងារមួយនេះក៏ល្អម្យ៉ាងដែរព្រោះគេអាចឆ្លៀតពេលទំនេរខ្លះដើម្បីអានសៀវភៅបង្កើនចំណេះដឹងរបស់គេបានថែមទៀតផង ។

< រ៉ឺងៗ > សម្លេងកណ្ដឹងនៃហាងបន្លឺឡើងបញ្ជាក់ថាមានភ្ញៀវបើកទ្វារចូលមកធ្វើឲ្យរាងតូចលឺហើយប្រញាប់ទុកសៀវភៅដើរចេញមកទទួលភ្លាម ។

« សួស្ដី!! ត្រូវការផ្កាអ្វីដែរ? » Taehyung សួរទៅកាន់មនុស្សប្រុសមាឌក្រាស់មាំ សម្បុរសស្គុស ភ្នែកធំៗស្ថិតក្នុងឈុតអាវធំពណ៌ទឹកប៊ិច គ្រាន់តែមើលក៏ដឹងហើយថាគេគឺ Min Yoongi កម្លោះសង្ហារដែលជាមិត្តរបស់ Jungkook នោះឯង ។

« ខ្ញុំចង់បានបាច់ផ្កាកុឡាបពណ៌លឿងមានប្រហែលជា30ទង សុំឲ្យលឿនបន្តិចមកណា៎ » Yoongi

« អ៎បាន អ៊ីចឹងលោកអាចអង្គុយចាំឬដើរមើលលេងៗសិនក៏បានចាំខ្ញុំទៅរៀបចំឲ្យឥឡូវនេះ » Taehyung

« អូខេ » នាយសង្ហារងក់ក្បាលព្រមជាមួយនឹងស្នាមញញឹមស្រស់ទើបរាងតូចចូលទៅរៀបបាច់ផ្កាតាមការចង់បានរបស់គេរីឯ Yoongi ក៏ដើរមើលផ្កាក្នុងទីនេះលេងៗចៃដន្យក៏ដើរទៅប្រទះឃើញសៀវភៅមួយក្បាលទុកចោលក្បែរធ្នើផ្កាទើបនាយជ្រួញចិញ្ចើមទាញវាយកមកមើល ។

« សុំទោសផង!! មិនដឹងថាលោកចង់បានក្រដាសខ្ចប់ពណ៌អីដែរ? » Taehyung ដើរមកសួរក៏បានឃើញនាយកំពុងកាន់សៀវភៅខ្លួនល្មម ។

« អ៎ពណ៌អីក៏បានដែរ ឲ្យតែសមនឹងពណ៌ផ្កាទៅបានហើយ » Yoongi ញញឹមតបតែក៏ចាប់អារម្មណ៍ឃើញរាងតូចមើលមុខគេឆ្លាស់នឹងសៀវភៅ បើតាមស្មានមិនខុសប្រហែលជានាយកំពុងកាន់របស់គេហើយ ។

« នេះជាសៀវភៅលោកហ្អេ៎? ខ្ញុំដើរមកឃើញក៏ទាញមកមើលទៅ មិនប្រកាន់ទេដឹង? » Yoongi សួរឲ្យ Taehyung បើកភ្នែកធំលើកដៃគ្រវីបញ្ជាក់ប្រាប់ថាមិនមែន ។

« មិនមែនទេ ខ្ញុំស្មានតែលោកមិនចូលចិត្តដែលដើរមកឃើញសៀវភៅខ្ញុំនៅត្រង់នេះ ការពិតសៀវភៅនោះខ្ញុំគ្រាន់តែអានដើម្បីរៀនសូត្របន្ថែមប៉ុណ្ណោះព្រោះខ្ញុំមិនបានរៀនបន្តចឹងមានតែរៀនដោយខ្លួនឯងហើយ » Taehyung និយាយទាំងញញឹមតិចៗ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now