ភាគ ៨២

1.5K 105 1
                                    

« ម៉ាក់? » Tae បន្លឺហៅអ្នកស្រី Mirae ដែលកំពុងដើរចូលមក ស្រាប់តែគាត់ដើរៗបានប្រទះគ្នានឹងអ្នកស្រី Jeon ក៏ស្រាប់តែធ្វើទឹកមុខហាក់បីភ្ញាក់ផ្អើលលាយឡំនឹងភាពចម្លែកដែលពិបាកនិយាយផងដែរ ។

« ម៉េចក៏ម៉ាក់មកទីនេះចឹង? » រាងតូចសួរទៅគាត់ ។

« Mirae នឹងបកស្រាយប្រាប់ចៅពីរឿងគ្រប់យ៉ាងដោយខ្លួនឯង ដល់ពេលនោះចៅនឹងបានដឹងការពិតមិនខាន » លោកយាយប្រាប់រួចងាកទៅអ្នកស្រី Mirae ដំបូងឡើយគាត់ងាកមើលអ្នកស្រីJeon ដែលកំពុងសម្លឹងគាត់បែបខ្លាចមិនហ៊ាននិយាយទេ ។

« នាងមិនបាច់ខ្លាចអ្នកណាទេនិយាយការពិតឲ្យអស់មក ខ្ញុំនៅទីនេះហើយ គ្មានអ្នកណាធ្វើអីនាងបានទេ » លោកយាយតឿនលឺដោយមិនភ្លេចមើលទៅ
អ្នកស្រី Jeon ទើបលោកម្ចាស់ដើរមកបន្ថែម ។

« នាងមែនទេដែលឈ្មោះ Mirae? នាងប្រាកដជាដឹងរឿងទាំងអស់ ឆាប់និយាយមក!! Yaehee កូនស្រីខ្ញុំពេលនេះគេនៅឯណា? » គាត់សួរទាំងអន្ទះសារចង់ដឹងជាខ្លាំងទើបអ្នកស្រី Mirae យល់ថាខ្លួនអស់ជម្រើសហើយមានតែសារភាពការពិតប៉ុណ្ណោះ ។

« Yaehee នាងស្លាប់បាត់ហើយ »

« ថាម៉េច? » លោកម្ចាស់លឺហើយតក់ស្លុតវិះនឹងដួលអស់ជំហរ ។

« លោកតា!! » Jungkook រហ័សជួយគ្រាតែគាត់ធ្វើ សញ្ញាមិនបាច់ទេមុននឹងគាត់ទប់ស្មារតីដើម្បីសួរបន្ត។

« ហេតុអីក៏ Yaehee ស្លាប់? អ្នកណាជាអ្នកសម្លាប់នាង? »

« គ្មានអ្នកណាសម្លាប់នាងទេ គឺនាងស្លាប់ដោយខ្លួន ឯងប៉ុណ្ណោះ... កាលនោះខ្ញុំចាំបាន ខ្ញុំជាអ្នកនៅក្នុងភូមិជាមួយបង Hyungsik ហើយក៏ដឹងថាគាត់ស្រឡាញ់គ្នាជាមួយ Yaehee ថែមទាំងនាំនាងមកនៅផ្ទះគាត់ទៀតផង ក្រោយមកមិនបានប៉ុន្មានពួកគេក៏កើតបានកូនប្រុសម្នាក់តែថ្ងៃមួយមានអ្នកទៅគម្រាមពួកគេដល់ផ្ទះថាបើហ៊ានតែយកកូនប្រុសនោះទៅទទួលស្គាល់នៅលោកតាលោកយាយ ពួកគេនឹងធ្វើបាបគ្រួសារបងHyungsik មិនខានទើបគ្មានជម្រើស និងខ្លាចកូនមានរឿងផងនោះ Yaehee ក៏លួចយកកូន នាងទៅពេទ្យឲ្យគ្រូពេទ្យបូមអរម៉ូននាងយកទៅចាក់ ក្នុងខ្លួនកូននាងឲ្យគេមិនអាចក្លាយជាប្រុស100% ដើម្បីកុំឲ្យមានអ្នកមកយាយីទៀត កូននោះគឺ Taehyung នេះហើយ » កាលបើលឺដូច្នោះ គ្រប់គ្នាក៏ភ្ញាក់ផ្អើលជាពិសេសរាងតូច គេធ្លាប់ឆ្ងល់ថាហេតុអីជួនកាលផ្នែកខាងក្រោមរបស់គេមានហូរឈាមទាំងគ្មានហេតុផលហើយមកដល់ពេលនេះខ្លួនឯងអាចពរពោះមានកូនបានដូចមនុស្សស្រី តាមពិតគឺក្នុងខ្លួនគេមានអរម៉ូនរបស់អ្នកម៉ាក់ពិតប្រាកដសោះ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now