ភាគ ៦៦

1.3K 100 0
                                    

រយៈពេលពេញមួយព្រឹកដែល Tae ព្យាយាមយកចិត្តទុកដាក់រៀនសូត្រហើយបំភ្លេចចោលរឿងមិនល្អទាំងអស់ចេញពីខួរក្បាល បង្រៀនខ្លួនឯងឲ្យទម្លាប់ចាំតែរឿងល្អៗជាពិសេសរឿងជាមួយ Jungkook ហើយគេក៏អាចធ្វើបានព្រោះក៏បាននាយជាកម្លាំងចិត្តខ្លួនឯង ។

< រ៉ឺង!! > សម្លេងកណ្ដឹងនៃសាកលវិទ្យាល័យរោទិ៍ឡើងបន្លឺឡើងបញ្ជាក់ថាដល់ម៉ោងចេញពីរៀនហើយទើបរាងតូចមិនបង្អង់រហ័សប្រមូលប៊ិចសៀវភៅដាក់ចូលកាបូបសឹមងើបដើរចេញមករកព្រោះដឹងថា Jungkook នឹងមកចាំទទួលគេដូចរាល់ដងជាមិនខាន ។

« Jung នៅឯណាហ្នឹង? » មកឈរចាំអស់មួយសន្ទុះបែរជាមិនទាន់ឃើញនាយមកទទួលទៀតធ្វើឲ្យ Tae បារម្ភទាញទូរស័ព្ទមកដើម្បីខលទៅរកតែខលយ៉ាង ម៉េចក៏នាយមិនលើកដែរធ្វើឲ្យគេរឹតតែបារម្ភខ្លាំងឡើង ណាមួយពេលនេះ Zooey ម្នាក់នោះអាចនឹងកំពុងនៅរំខានប្ដីរបស់គេទៀតផងទើបមិនប្រហែសយូរឡើយ រាងតូចក៏បក់ដៃហៅតាក់ស៊ីបើកសំដៅទៅក្រុមហ៊ុនតែម្ដង ។

« សួស្ដីលោក » បុគ្គលិកនាំគ្នាងក់ក្បាលគោរពហៅរាងតូចដែលដើរចូលទៅនិងស្វាគមន៍ក្នុងនាមគេជាប្រពន្ធដែល Jungkook ធ្លាប់ប្រកាសក្ដែងៗកន្លងមកឯ Tae វិញបានត្រឹមញញឹមងក់ក្បាលដាក់ពួកគេវិញមុននឹងឡើងទៅដល់ជាន់អូហ្វីសរបស់រាងក្រាស់ក៏បានឃើញនាយកំពុងអង្គុយនៅមុខកុំព្យូទ័រដោយមាន Zooey ឈរអោបខ្នងនាយនៅពីក្រោយ គ្រាន់តែនាងក្រឡេកឃើញរាងតូចភ្លាមក៏ធ្វើជាអោនឲ្យខ្លួននាងកាន់តែប៉ះស្និទ្ធជាមួយ Jungkook ទាំងដែលនាយក៏មិនរង្គើខ្លួន ហាក់មិនជំទាស់ជាមួយសកម្មភាពរបស់ស្រីនោះឡើយ ដែលហេតុនេះធ្វើឲ្យ Tae ឃើញហើយឈរញញឹមលែងសមតែម្ដង ។

« ឯងគិតដូចខ្ញុំឬអត់? » Daisy ស្រាប់តែសួរឡើងឲ្យរាងតូចងាកទៅរកនាង ។

« គិតអី? » Tae

« គឺគិតថាចៅហ្វាយជាមួយអ្នកនាង Zooey មួយនោះក៏សមគ្នាហ្នឹងណា៎ ឋានៈក៏សាកសមមានមុខមាត់ដូចគ្នា ប៉ាម៉ាក់សងខាងក៏ពេញចិត្តគ្នាទៀត ថាទៅចៅហ្វាយបើបាននាងក៏ប្រសើរជាងឯងឆ្ងាយណា៎ » Daisy ស្រាប់តែនិយាយកាន់ជើងស្រីនោះព្រោះ Zooey បានឲ្យកាបូបថ្លៃពីរបីដល់នាងដើម្បីទិញក្បាលហើយជួយដេញរាងតូចចេញឲ្យឆ្ងាយពី Jungkook នោះអី ។ Tae កាលបើលឺដូច្នោះគេក៏យល់ថាវាត្រឹមត្រូវដែរទើបងាកមើលទៅអ្នកខាងក្នុងបន្តិចមុននឹងបកក្រោយដើរចេញទាំងទឹកភ្នែកវិះតែនឹងស្រក់ចេញមក តែគេមិនបានដឹងពីមូលហេតុដែល Jungkook នៅស្ងៀមឲ្យ Zooey ប៉ះតាមចិត្តក៏ព្រោះតែក្នុងបន្ទប់មានម៉ាក់របស់គេនិងប៉ា Zooey កំពុងនិយាយគ្នាផងដែរទើបគេមិនអាចប្រកែកបានទាំងការពិតគេចង់តែច្រាននាងចេញពីខ្លួនបាត់ៗទៅហើយនោះ ។
_______

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now