ភាគ ៥៨

1.8K 145 0
                                    

រយៈពេលពេញមួយព្រឹកដែល Tae អង្គុយនៅក្នុងអូហ្វីសរបស់រាងក្រាស់ដើម្បីចាំគេប៉ុន្តែរាងតូចមិននិយាយស្ដីអ្វីសោះ ទោះបី Jungkook សួរក៏គេឆ្លើយតែមួយម៉ាត់ៗឲ្យនាយនឹកឆ្ងល់តែឆ្លៀតពេលសួរមិនទាន់បានព្រោះការងាររវល់ជាប់ដៃដកឃ្លាមិនរួចទេ ។

< Ring!! > សម្លេងទូរស័ព្ទនាយរោទិ៍ឡើងឲ្យ Tae លឺហើយងាកទៅភ្លាម ថាគេចាប់ផ្ដើមសង្ស័យក៏បាន ដោយសារ Jungkook ធ្វើឲ្យខ្លួនចម្លែកមុនទេតើស ។

« អាឡូ!!...អ៊ីចឹងហ្អេ៎? អូខេសម្រេចតាមហ្នឹងចុះ បើមានរឿងអីប្លែកឆាប់ផ្ញើសារមកប្រាប់ខ្ញុំភ្លាម អរគុណ » និយាយចប់រាងក្រាស់ក៏បិទទូរស័ព្ទរួចចោលភ្នែកទៅរាងតូចតែ Tae ក៏ប្រញាប់ងាកមុខចេញមិនចង់ឲ្យនាយចាប់បាន យ៉ាងណាក៏Jungkook នៅតែឃើញដដែលទើបនាយមើលម៉ោងឃើញថាថ្ងៃត្រង់ហើយក៏បិទកុំព្យូទ័រសឹមវាចារទៅកាន់ប្រពន្ធ ។

« ដល់ម៉ោងសម្រាកហើយ ពួកយើងទៅញ៊ាំបាយទៅ » ទោះនាយនិយាយដាក់ក៏រាងតូចធ្វើជាមិនលឺតែនៅក្រោកឈរតាមហើយដើរចេញទៅមុនដដែល ។

« យ៉ាងម៉េចអញ្ចេះ? » Jungkook បន្លឺក្នុងចិត្តឆ្ងល់នឹងឬកពាររាងតូចមុននឹងដើរទៅតាមគេរហូតដល់ក្នុងរថយន្ត ។

« អូនចង់ញ៊ាំអីនៅកន្លែងណាចាំបងនាំទៅ » នាយសួរតែ Tae មិនមាត់រកគេសោះនាំឲ្យនាយតឹងទ្រូងណាស់តែមិនទាន់សួរនាំច្រើនទេក៏បើកឡានទៅរកបាយថ្ងៃត្រង់ញ៊ាំ តែក៏គួរឲ្យចម្លែកព្រោះនាយមិនទៅភោជនីយដ្ឋានថ្លៃៗដូចរាល់ដងតែបែរជានាំទៅផ្សារលក់ម្ហូបនៅម្ដុំរោងចក្រទៅវិញ ។

« ម៉េចក៏មកទីនេះ? » ទីបំផុត Tae ក៏ដាច់ចិត្តហើបមាត់ សួរតាមគម្រោងដែល Jungkook បានគិតទុកពិតមែន ។

« មកពីសួរអូនថាទៅញ៊ាំឯណាតែអូនមិនឆ្លើយក៏នាំមកទៅ យ៉ាងម៉េច? ឬក៏អូនមិនចូលចិត្តទីនេះ? » រាងក្រាស់លើកចិញ្ចើមម្ខាងព្រមទាំងញញឹមសួរបែប
ច្រឡើមដាក់រាងតូចតែ Tae នៅសម្លឹងមុខនាយឥតប្រិចទើប Jungkook ដកដង្ហើមធំដោះខ្សែក្រវ៉ាត់ចេញ ។

« ឆាប់ចុះទៅ បងឃ្លានហើយ » ថារួចនាយក៏ចុះពីឡានធ្វើឲ្យរាងតូចគ្មានជម្រើសត្រូវចុះតាមគេដែរ បន្ទាប់មក Jungkook ក៏ដើរមុនចូលទៅរកទិញម្ហូបស្រាប់ៗដោយមាន Tae ដើរតាមពីក្រោយ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now