ភាគ ៣៩

2.2K 163 0
                                    

« ម៉ាក់!! » Tae ដើរចូលមកដល់ក្នុងផ្ទះក៏បន្លឺហៅអ្នកជាម្ដាយដែលកំពុងអង្គុយទល់មុខពួកម្ចាស់ បំណុលអង្គុយច្រង៉េងច្រង៉ាងបែបជនពាលគ្មានច្បាប់ទម្លាប់ ដែលសំខាន់ផ្ទះរបស់គេពេលនេះក៏រញ៉េរញ៉ៃ របស់របររាយប៉ាយគ្មានសណ្ដាប់ធ្នាប់អស់រលីង ច្បាស់ជាស្នាដៃពួកវាអស់នោះមិនខានឡើយ ។

« Taehyung ជួយយើងផង » អ្នកស្រី Mirae ហៅកូនប្រុសដោយទឹកមុខអង្វរកធ្វើឲ្យរាងតូចទោះបីខឹងយ៉ាងណាក៏ដោយតែឃើញបែបនោះហើយមិនអាណិតមិនបានទេ ។

« នេះម៉ាក់ទៅខ្ចីលុយគេនៅវង់ល្បែងទៀតហើយហ្អេ៎? ម៉ាក់...ហេតុអីក៏ម៉ាក់មិនចេះរាងចាលសោះចឹង ក្រែងខ្ញុំក៏បានឲ្យលុយម៉ាក់ចាយល្មមគ្រប់គ្រាន់ហើយ មិនចឹងមែនទេ? » Tae និយាយទៅកាន់គាត់ទាំងទឹកមុខហួសចិត្តហើយក៏អាណិតដល់ខ្លួនឯងដូចគ្នា តើគេត្រូវរ៉ាប់រ៉ងបន្ទុកគ្រួសារមិនគ្រប់ហើយត្រូវមកតាមជួយដោះស្រាយបំណុលឲ្យម្ដាយគេអស់មួយ ជីវិតមែនដែរទេ?

« នែ៎ៗឈប់សិន!! ឯងជាកូនស្រីនេះហ្អេ៎? » ម្ចាស់ បំណុលក្បាលពោះប៉ោងម្នាក់ងើបឡើងថែមទាំងធ្វើទឹកមុខដូចចង់លេបរាងតូចទាំងមូលយ៉ាងចឹង តែអ្នកណាដែលថាមិនលង់នឹងសម្រស់ Tae នោះបើគេ ទាំងស្អាតទាំងឥតខ្ចោះបែបនេះ ។

« ហើយយ៉ាងម៉េច? » រាងតូចសួរទាំងសម្លក់ទៅវិញ ។

« ជាប្រុសសោះតែស្អាតគ្រាន់បើ មើលចុះត្រគៀករីកសាយល្អមែនទែន » នាយម្នាក់នោះជញ្ជក់មាត់ជុកៗមុននឹងលូកដៃប្រុងនឹងប៉ះត្រគៀករាងតូច តែក៏ត្រូវ Jungkook ចូលមកគ្រវាសដៃវាចេញភ្លាម ។

« ដកដៃឯងចេញពីប្រពន្ធយើងភ្លាម!! » រាងក្រាស់បន្លឺឡើងព្រមជាមួយទឹកមុខមាំទាំងមិនដឹងថាអ្នកផ្សេងដែលនៅទីនេះភ្ញាក់ផ្អើលនឹងពាក្យសម្ដីគេ
ប៉ុណ្ណាឡើយ ។

« ថាម៉េច? ប្រពន្ធចឹងហ្អេ៎? » អ្នកស្រីMirae បើក ភ្នែកធំៗទាំងមិនចង់ជឿ ។

« បងប្រុសនេះបង... » Kyungju ក៏ភ្ញាក់ផ្អើលដូចគ្នា ព្រោះរាងតូចធ្លាប់ប្រាប់ថា Jungkook ជាចៅហ្វាយប៉ុន្តែពេលនេះបែរក្លាយជាប្ដីបងប្រុសគេទៅវិញ ។

« និយាយមក ម៉ាក់ខ្ញុំជំពាក់ឯងប៉ុន្មាន? » Tae ទុក រឿងកុហកចោលមួយឡែកសិនស្របពេលសួរទៅ ម្ចាស់បំណុលទើបនាយលើកម្រាមដៃ៥បង្ហាញគេ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now